loader

ជនជាតិថៃ ២៦ នាក់នឹងត្រូវបណ្តេញចេញពីកម្ពុជាថ្ងៃនេះ

ក្រុងភ្នំពេញ៖ ជនជាតិថៃចំនួន ២៦ នាក់នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជាថ្ងៃនេះ ដោយពាក់ព័ន្ធនឹងករណីឆបោក និង គំរាមកំហែងតាមប្រព័ន្ធទូរគមនាគមន៍។ នេះបានតាមការបញ្ជាក់ប្រាប់ ដោយនាយឧត្តមសេនីយ៍ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនិតីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨។

នាយឧត្តមសេនីយ៍រូបនេះ បានឲ្យដឹងបន្ថែមថា ការបណ្តេញជនជាតិថៃ ២៦ នាក់នេះ គឺពាក់ព័ន្ធនឹងករណីឆបោក គំរាមកំហែងជំរិតទារប្រាក់តាមរយៈប្រព័ន្ធអីុនធើណេត ដែលជនល្មើសទាំងអស់នេះនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសខ្លួនវិញ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដែលនឹងមានការចូលរួមសហការ ជាមួយភាគីនគរបាលប្រទេសថៃចាំទទួលយក។

ការបណ្តេញនេះ គឺត្រូវបានអនុវត្តតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៧ និង ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។

សូមជំរាបថា ជនជាតិថៃខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០១៨ នៅទីតាំង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនជាតិថៃទាំង ៦ នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន ០១ ខែ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត