loader

ចៅក្រម​សាលាក្ដី​ខ្មែរក្រហម​មិន​អាច​រក​សំឡេង​គ្រប់​បើកផ្លូវ​ឱ្យ​មានការ​ជំនុំជម្រះ​អ្នកស្រី​ អ៊ឹម​ ចែ​ម​

ភ្នំពេញ​៖​ ចៅក្រម​នៃ​អង្គ​បុ​រេ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​)​ ឬ​ សាលាក្ដី​ខ្មែរក្រហម​ ពុំ​អាច​រក​សំឡេង​គ្រប់គ្រាន់​ ដើម្បី​បើកផ្លូវ​ឱ្យ​មានការ​ជំនុំជម្រះ​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប​ ក្រោយ​ពី​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ ០០៤/០១​ ពាក់ព័ន្ធ​នឹង​អ្នកស្រី​ អ៊ឹម​ ចែ​ម​ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាលពី​ខែធ្នូ​ ឆ្នាំ​ ២០១៧​។​

អ្នកស្រ្តី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធបតេយ្យ ត្រូវបានដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតដែលសម្រេចលើកលែងចោទ។ រូបភាព៖ សាលាក្តីខ្មែរក្រហម

​កាលពី​ថ្ងៃ​ទី​១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ សវនាការ​របស់​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម​លើ​សំណុំរឿង​០០៤ /០១​ ពាក់ព័ន្ធ​នឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម​មាន​វ័យ​ ៧៥​ ឆ្នាំ​ អ្នកស្រី​ អ៊ឹម​ ចែ​ម​ ត្រូវ​បាន​បិទ​បញ្ចប់​។​

​នៅ​ថ្ងៃនេះ​ អង្គ​បុ​រេ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចេញ​សេចក្តី​ពិចារណា​របស់​ខ្លួន​លើ​ពាក្យបណ្តឹង​ឧទ្ធរណ៍​ដែល​ប្ដឹង​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ប្រឆាំង​នឹង​ដីការ​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ដែល​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​អតីត​កម្មាភិបាល​ខ្មែរក្រហម ​អ្នកស្រី​ អ៊ឹម​ ចែ​ម​ លើ​បទល្មើស​ព្រហ្មទណ្ឌ​នានា​ ដោយ​មូលហេតុ​មិន​មាន​យុត្តាធិការ​បុគ្គល​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌ មាន​របស់​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២៩​ ខែមិថុនា​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​ចៅក្រម​ ៥​ រូប​ នៃ​អង្គ​បុ​រេ​ជំនុំជម្រះ​ គឺ​មាន​ចៅក្រម​ ៣​ រូប​យល់​ឃើញ​ថា​ មិន​មាន​យុត្តាធិការ​បុគ្គល​ ដើម្បី​បើកផ្លូវ​ឱ្យ​មានការ​ជំនុំជម្រះ​លើ​ចំពោះ​អ្នក​ស្ត្រី​ អ៊ឹម​ ចែ​ម​ បាន​ទេ​។​

​ប៉ុន្តែ​ចៅក្រម​ ២​ រូប​ទៀត​យល់​ថា​ មាន​ភស្តុ​តាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទប្រកាន់​ អ្នកស្រី​ អ៊ឹម​ ចែ​ម​ ស្ថិត​ក្នុង​ចំណោម​បុគ្គល​ដែល​ទទួល​សុខ​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​បាន​ប្រព្រឹត្តិ​ក្នុង​របប​ខ្មែរក្រហម​ ឬ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ព្រោះ​អ្នកស្រី​ អ៊ឹម​ ចែ​ម​ មាន​តួនាទី​ដឹកនាំ​ថ្នាក់​ស្រុក​ និង​តំបន់​ភូមិភាគ​និរតី​ និង​ភូមិភាគ​ពាយ័ព្យ​។​

                        លោក នេត ភក្រ្តា អ្នកនំាពាក្យសាលាក្តីខ្មែរក្រហម។ រូបភាព៖ សាលាក្តីខ្មែរក្រហម

​លោក​ នេត្រ​ ភក្ត្រា​ អ្នកនាំពាក្យ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ពន្យល់​បន្ថែម​ថា​ ក្នុង​សំណុំរឿង​ ០០៤/០១​ ពាក់ព័ន្ធ​នឹង​អ្នក​ស្ត្រី​ អ៊ឹម​ ចែ​ម​ ចៅក្រម​មិន​អាច​រក​សំឡេង​គ្រប់គ្រាន់​ ដើម្បី​បដិសេធ​ដីកា​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ដែល​សម្រេច​លើកលែង​ចោទប្រកាន់​ប្រឆាំង​អតីត​កម្មា ភិបាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អ្នកស្រី​ អ៊ឹម​ ចែ​ម​។​

​លោក​ នេត្រ​ ភក្ត្រា​៖​ «​ក្នុង​ករណី​នេះ​គឺ​យោង​តាម​វិធាន​ផ្ទៃក្នុង​កាលណា​មិន​អាច​រក​សំឡេង​បាន​ ៤​ លើ​ ៥​ ឬ​ ៥​ លើ​ ៥​ ក្នុង​ចំណោម​ចៅក្រម​នេះ​ មាន​ន័យ​ថា​សេចក្តីសម្រេច​ក្នុង​ដីកា​ដំណោះស្រាយ​សហ​ចៅក្រម​ស៊ើបអង្កេត​ទៅ​លើ​សំណុំរឿង​ ០០៤/​ ០១​ ដែល​លើកលែង​ការ​ចោទប្រកាន់​លើ​លោក​ស្ត្រី​ អ៊ឹម​ ចែ​ម​ គឺ​មាន​សុពលភាព​»​។​

​លោក​ នេត្រ​ ភក្ត្រា​ បន្ថែម​ថា​ ចៅក្រម​នៃ​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម​សម្រេច​តម្កល់​លើ​សេចក្តីសម្រេច​នៃ​សហ​ចៅក្រម​ស៊ើបអង្កេត​ ​អ្នក​ស្ត្រី​ អ៊ឹម​ ចែ​ម​ មិន​ត្រូវ​បាន​ចោទប្រកាន់​នៅ​ចំពោះ​មុខសាលាក្តី​ខ្មែរក្រហម​ទេ​ ព្រោះ​សហ​ចៅក្រម​ស៊ើបអង្កេត​រក​ឃើញ​ថា​ អតីត​កម្មាភិបាល​រូប​នេះ​មិន​ស្ថិត​នៅ​ក្នុង​ដែន​យុត្តាធិការ​តុលាការ​ ពោល​គឺ​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ និង​មិនមែន​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ក្នុង​សម័យ​ខ្មែរក្រហម​។​

​លោក​ នេត្រ​ ភក្ត្រា​៖«​ចៅក្រម​នៃ​អង្គ​បុ​រេ​ជំនុំជម្រះ​គឺ​តម្កល់​លើ​សេចក្តីសម្រេច​នៃ​សហ​ចៅក្រម​ស៊ើបអង្កេត​គឺ​មាន​ន័យ​ថា​ លោក​ស្ត្រី​ អ៊ឹម​ ចែ​ម​ មិន​ត្រូវ​បាន​ចោទប្រកាន់​នៅ​ចំពោះ​មុខ​សាលាក្តី​ខ្មែរក្រហម​ទេ​ ដោយ សារ​រែ​គេ​រក​ឃើញ​ថា​គាត់​មិន​ស្ថិត​នៅ​ក្នុង​ដែន​យុត្តាធិការ​របស់​តុលាការ​ គឺ​យុ​ត្តិ​ការ​បុគ្គល​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ និង​មិនមែន​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​ឲ្យ​ដឹង​ថា​ អង្គ​បុ​រេ​ជំនុំជម្រះ​យល់​ឃើញ​ថា​ មានការ​ខ្វះចន្លោះ​នីតិវិធី​ជា​ពិសេស​ទាក់ទង​នឹង​ការ​កំណត់​ភស្តុ​តាង​ និង​ការ​ពន្យារពេល​ដោយ​មិន​សម​ស្រប​ក្នុង​ការ​បិទ​ការ​ស៊ើបអង្កេត​ ហើយ​អង្គ​បុ​រេ​ជំនុំជម្រះ​សម្រេច​ថា​ ច្បាប់​ជា​ធរមាន​ចំពោះ​មុខ​ អង្គ​បុ​រេ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ មិន​ដកហូត​សមត្ថកិច្ច​របស់​តុលាការជាតិ​នោះ​ទេ​។​ ប៉ុន្តែ​សេចក្តីសម្រេច​នេះ​នឹង​បទ​បញ្ចប់​នូវ​សំណុំរឿង​នៃ​អង្គ​បុ​រេ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ០០៤/០១​នេះ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook  ៦លាន ៨សែនគណនី

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook ៦លាន ៨សែនគណនី

ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨

ភ្នំពេញ៖ គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ នៅកម្[...]

បក្សចំនួន៦មិនបានដាក់អ្នកអង្កេតការណ៍តែបក្សកាន់អំណាចដាក់បានទូទាំងប្រទេស

ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្[...]

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត