loader

ចិន​ ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង​ឲ្យ​ប្រុង​ប្រ័​ត្ន​ខ្ពស់​បំផុត​ព្រោះ​សង្គ្រាម​អាច​ផ្ទុះ​ឡើង​

​ចិន​ស៊ិ​ន​ហ៊​ ៖​ សារព័ត៌មាន​របស់​ប្រទេស​ចិន​ បាន​ចុះ​ផ្សាយ​ថា​ អាជ្ញាធរ​របស់​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ជូនដំណឹង​ដល់​ ពលរដ្ឋ​របស់​ខ្លួន​រស់នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ឬ​ក៏​ត្រូវរ​ត់រក​តំបន់​សុវត្ថិភាព​ បើ​ករណី​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ផ្ទុះ​ឡើង​។​

សារព័ត៌មាន​ចិន​ បាន​ចុះ​ផ្សាយ​ទៀត​ថា​ យុទ្ធនាការ​នៃ​ការ​ប្រាប់​ទៅ​ពលរដ្ឋ​ចិន​នេះ​ គឺ​ដើម្បី​ឲ្យ​ចេះ​ការពារ​ខ្លួន​ និង​ រត់​រក​ទី​សុវត្ថិភាព​ ដោយ​ត្រូវ​បិទទ្វារ​ផ្ទះ​ ប្រសិនបើ​មានការ​វាយប្រហារ​ណាមួយ​ផ្ទុះ​ឡើង​នៅ​តាម​តំបន់​ព្រំដែន​ ដែល​កាសែត​ចិន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ វា​ជា​ភ្លើងសង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​។​

​ការ​ពី​ថ្ងៃ​ម្សិលមិញ​ ចិន​ បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​ព្រំដែន​ជាប់​កូរ៉េ​ខាងជើង​ ដែល​សមយុទ្ធ​នេះ​ ដើម្បី​ឆ្លើយ​តប​ការ​វាយលុក​ណាមួយ​ពី​កងទ័ព​កូរ៉េ​ខាងជើង​ ឬ​ក៏​កងទ័ព​ម្ខាង​ទៀត​ដែល​មាន​ជម្លោះ​ជាមួយ​និង​កូរ៉េ​ខាងជើង​នោះ​។​ កាសែត​ ប៉េ​កាំ​ង​ ញូ​យ៍​ បាន​ចុះ​ផ្សាយ​ថា​ អភិបាលខេត្ដ​តាម​ព្រំដែន​ទាំងអស់​បាន​ទទួល​ការ​ណែនាំ​ទាំងនេះ​ អស់​ហើយពី​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ ដោយ​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រ័​ត្ន​គ្រប់​ស្ថានភាព​ទាំងអស់​។​

​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង​ កំពុង​ដឹកនាំ​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ ដោយ​មាន​យន្ដហោះ​ចម្បាំង​ទំនើបៗ​នៃ​ប្រទេស​ទាំង​ពីរ​ ចំនួន​ ២៦០​គ្រឿង​។​ សមយុទ្ធ​ដ៏​ធំ​ត្រូវ​បាន​កូរ៉េ​ខាងជើង​អះអាង​ថា​ ជា​ការ​ចាប់ផ្ដើម​ផ្ទុះ​សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​រួច​ទៅ​ហើយ​៕

ព័ត៌មានទាក់ទង

ចិននឹងស្ថាបនាជំរុំជនភៀសខ្លួនតាមព្រំដែនកូរ៉េខាងជើងករណីសង្រ្គាមផ្ទុះឡើង

ប្រទេសចិននឹងស្ថាបនាជំរុំធំៗចំនួន ៥ នៅតាមព្រំដ[...]

ថៃ ស្វាគមន៍សហភាពអឺរ៉ុបដែលបន្ធូរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ក្រុមប្រឹក្សាយោធាប្រទេសថៃបានស្វាគមន៍សហភាពអឺរ៉[...]

អង្គការAI ៖ ជនភៀសខ្លួន២០ម៉ឺននាក់ត្រូវបានរំលោភនិងធ្វើទារុណកម្ម

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត