loader

ចិន​ ប្រកាស​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នៅ​ហ្សិ​ម​បា​វ៉េ​ ខណៈ​បារម្ភ​អំពី​សុវត្ថិភាព​វិនិយោគទុន​

​ប្រទេស​ចិន​ បាន​ប្រកាស​ថា​ ការ​បោះ​ឆ្នោត​ នៅ​ប្រទេស​ហ្សិ​ម​បា​វ៉េ​ដែល​បាន​បិទ​បញ្ចប់​ កាលពី​ថ្ងៃ​ចន្ទ​ ទី​៣០​ កក្កដា​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​ប្រកបដោយ​សន្តិភាព​ ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង​ ចាត់​ទុក​ថា​ ត្រឹមត្រូវ​នឹង​អាច​ទទួលយក​បាន​។​

​តាម​សារព័ត៌មាន​ The​ Herald​ បាន​ចុះ​ផ្សាយ​ថា​ គណបក្សកាន់អំណាច​ Zanu-PF​ បាន​កាន់កាប់​អាសនៈ​សភា​ ១៤៤​ ហើយ​ បក្ស​ប្រឆាំង​ បាន​ ៦១​អាសនៈ​ នៃ​អាសនៈ​សរុប​ ២១០​ ដែល​នាំ​អោយ​ បក្ស​Zanu-PF​ មាន​លទ្ធភាព​ បង្កើត​គណៈរដ្ឋមន្ត្រី​ ដោយ​ខ្លួន​គេ​ផ្ទាល់​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​ និង​ការ​បោះ​ឆ្នោត​សភា​ ប្រទេស​ចិន​ក៏​បាន​ បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​ចូលរួម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នេះ​ដែរ​។​ ការ​បោះ​ឆ្នោត​ដែល​ចិន​ថា​ប្រព្រឹត្ត​ទៅ​ដោយ​រលូត​នេះ​ គឺ​ពេល​នេះ​ កំពុង​ប្រឈម​នឹង​ភាព​តឹង​ ដោយ​ក្រុម​បក្ស​ប្រឆាំង​ ដឹកនាំ​ដោយ​ គណបក្ស​ ចលនា​ ប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់​ប្ដូរ​ MDC​ បាន​ដើរ​តវ៉ា​ហើយ​បង្ក​ហិង្សា​នៅ​កណ្ដាល​រដ្ឋធានី​ ហា​រ៉ា​រេ​ ដែល​ពួក​គេ​ ចាត់​ទុក​លទ្ធផល​បោះ​ឆ្នោត​មិន​ត្រូវ​ដោយសារ​គណៈកម្មការ​បោះ​ឆ្នោត​បាន​ពន្យារពេល​ការ​ប្រកាស​។​ ក្រុម​តវ៉ា​ បាន​ចាត់​ទុក​ថា​ជា​ល្បិច​ដើម្បី​ជួយ​បក្ស​កាន់​អំណាច​។​ ដោយ​បារម្ភ​អំពី​ភាព​តានតឹង​នេះ​ ប្រទេស​ចិន​ បាន​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​អត់ធ្មត់​ហើយ​ រក​ដំណោះស្រាយ​រួម​មួយ​។​ អ្វី​ដែល​ក្រុង​ប៉េ​កាំ​ង​ពី​ព្រួយបារម្ភ​នោះ​ គឺ​អាច​ធ្វើ​អោយ​ប៉ះពាល់​ មុខ​ជំនួយ​របស់​ចិន​ ។​

​ប្រធាន​ក្រុម​សង្កេតការណ៍​នៃ​ប្រទេស​ចិន​ លោក​ Liu​ Guijin​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ចង់​ឃើញ​ពលរដ្ឋ​ហ្សិ​ម​បា​វេ​ ទទួល​បាន​ផលប្រយោជន៍​ ពី​ក្រុមហ៊ុន​របស់​ចិន​ ដែល​ កំពុង​មាន​វត្ត​មាននៅ​ហ្សិ​ម​បា​វេ​។​ លោក​បារម្ភ​ថា​ បើ​ស្ថានការណ៍​តានតឹង​ ហើយ​ធ្លាក់​ដល់​ហិង្សា​ គឺ​ អាច​ប៉ះពាល់​វិស័យ​សហគ្រាស​របស់​ចិន​ ៕

ព័ត៌មានទាក់ទង

ចិននិងម៉ាឡេស៊ីយល់ចិត្តគ្នាឡើងវិញតាមរយៈទស្សនកិច្ចរបស់លោកមហាធា

តាមរយៈទស្សនកិច្ចជាផ្លូវការធ្វើឡើងដោយនាយករដ្ឋម[...]

សមាជិកការិយាល័យនយោបាយបក្សវៀតណាមម្នាក់ប្រឈមនឹងការដាក់ទោសទណ្ឌ

ក្រុងហូជីមិញ៖ អនុប្រធានគណៈកម្មាធិការបក្សក្រុង[...]

លោក Imran Khan ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីប្រទេសប៉ាគីស្ថាន

ក្រុងអីស្លាម៉ាបាត់)៖  សភានៃប្រទេសប៉ាគីស្ថានបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត