loader

ចិនស្វែងយល់សុខភាពសុវត្តិភាពការងារនៅកម្ពុជាមុននឹងបន្តវិនិយោគ

(ភ្នំពេញ)៖ អគ្គនាយកសង្រ្គោះបន្ទាន់ និងសុវត្តិភាពការងារនៃប្រទេសចិន ចូលជួបពិភក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពសុខភាព និងសុវត្តិភាពការងារដែលអនុវត្តនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៩ កក្កដា ២០១៨។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ឱ្យដឹងថា ភាគីចិន កំពុងតែស្វែងយល់បន្ថែមយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តស្តង់ដាការងារនៅកម្ពុជា។ ជាងនេះ ចិន ចង់ស្វែងយល់ជាមុនសិនថា សុខភាព សុវត្តិភាពការងារនៅកម្ពុជាមានដល់កម្រិតណាហើយ មុននឹងបញ្ជូនអ្នកវិនិយោគចិនបន្តមកវិនិយោគនៅកម្ពុជា។

យ៉ាងណាមិញ  ភាគីប្រទេសចិនបង្ហាញពីជំហរក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកទាំងនេះដល់កម្ពុជាទៀតផង។

លោកឡេង តុង បន្ថែមទៀតថា ចិនទាមទារឱ្យកម្ពុជាមានការលើកកម្ពស់លើបញ្ហាទាំងនេះឱ្យបានខ្លាំង ព្រោះបច្ចុប្បន្ន អ្នកវិនិយោគចិនភាគច្រើន វិនិយោគទៅលើវិស័យសំណង់ ដូច្នេះ កម្ពុជា ត្រូវតែធានាលើសុវត្តិភាព អ្នកវិនិយោគ និយោជក និងនិយោជិតរបស់ចិន។

គួររំលឹកផងដែរថា កាលពីកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ទោះបីជាអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាយ៉ាងណាក៏ដោយ កម្ពុជាអាចរៀនរស់ជាមួយប្រទេសមហាអំណាចផ្សេងទៀតដូចជា ចិន ជប៉ុន និងរុស្ស៊ីជាដើម។

យ៉ាងណាមិញ ទំហំ​វិនិយោគរបស់ចិនមកកម្ពុជានៅឆ្នាំ២០១៧ មានចំនួន ១,៤៣ប៊ីលានដុល្លារអាមេរិក ឬស្មើ ២៧ភាគរយ នៃវិនិយោគបរទេសសរុប ដែលចំនួននេះ គឺកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ទំហំវិនិយោគរបស់ចិន មានចំនួន៧៤៨លានដុល្លារអាមេរិក៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

 នួន ជានិង ខៀវ សំផន ត្រូវបានកាត់ទោសអស់មួយជីវិតក្នុងសំណុំរឿងមួយទៀត (០០២/០២)​

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាម[...]

​អង្គការ​អុក​ស្វា​ម​សម្ពោធ​គម្រោង​ប្លុក​រាយ​ស៍​ ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​

អង្គការ​អុក​ស្វា​ម​(Oxfarm)​សម្ពោធ​គម្រោង​«​ប[...]

តម្លៃប្រេងសាំងធ្លាក់ចុះមក ៣៦៥០ រៀល ខណៈតម្លៃម៉ាសូតធ្លាក់ត្រឹម ៤០០០ រៀល

ក្រុងភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត