en     km
en     km

ចិនសរសើរកម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុងបានល្អករណីចាប់ខ្លួនលោក កឹម សុខា

Share

ប្រទេសចិនបានគាំទ្រចំពោះរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថា ជាការដោះស្រាយបញ្ហាផ្ទៃក្នុងបានយ៉ាងល្អ និង​​ធានានូវសន្តិសុខប្រទេសកម្ពុជាផងដែរ។​​ តែអ្នកវិភាគមើលឃើញងចិន គេមិនប្រឆាំងនឹងផលប្រយោជន៍គេទេ។

អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន លោក វ៉ាង ចៀរ៉ុយ បានសរសើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាកទិន ករណីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិថា ជាការដោះស្រាយបញ្ហាផ្ទៃក្នុងយ៉ាងល្អ ។

លោក វ៉ាង ចៀរ៉ុយ ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងជំនួបជា ជាមួយសម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៧ ​នៅរដ្ឋសភាជាតិ មុន​​​មួយម៉ោងនៃកិច្ចប្រជុំ​គណៈកម្មាធិការ​​​​​អចិន្រ្តៃយ៍សភាដែលពិភាក្សាពីករណីលោក​​​កឹម សុខា។នេះ បើតាមលោក សន សារណា ទីប្រឹក្សា និងជា​​អ្នកនាំពាក្យសម្តេចពញាចក្រី ហេង សំរិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនៅព្រឹកនេះ។ អ្នកនាំពាក្យរូបនេះ បានប្រាប់បន្តថា ប្រទេសចិននឹងធានានូវការរក្សាសន្តិសុខសម្រាប់ប្រទេសកម្ពុជា ដោយចិននឹងសហការជាមួយប្រទេសកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។

លោក សង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មានឧបសគ្គណាមួយ ប្រទេសចិននឹងនៅពីក្រោយជួយគាំទ្រ។

លោក សន សារណា ៖«កម្ពុជាមានឧបសគ្គណាមួយ ប្រទេសចិននៅពីក្រោយជួយគាំទ្រ ដំណើរនេះ ជោគជ័យរបស់កម្ពុជាក៏ដូចជារបស់ប្រទេសចិន ឧបសគ្គកើតឡើងចំពោះប្រទេសកម្ពុជា ក៏ដូចជាប្រទេសចិន»។

​អ្នកនាំពាក្យសម្តេចហេង សំរិន បញ្ជាក់ថា ការដែលចិនធានាជួយកម្ពុជាដូចនេះ​​ គឺដោយសារ ចិនចង់ឃើញកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខល្អ ដើម្បី​ធ្វើ​​ឱ្យសេដ្ឋកិច្ចរីកចម្រើនកាន់តែជឿនលឿន ។​ ចិនសង្ឃឹមការកម្ពុជានឹងមានស្ថិរភាព និងសេដ្ឋកិច្ចល្អប្រសើរនាពេលអនាគត។

បើតាមលោក សន សារណា ឆ្លើយតប នឹងការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ចិននេះ

សម្តេចហេង សំរិន បានថ្លែងអំណរគុណចំពោះលោក វ៉ាង ចៀរ៉ុយ ដែលមានកិច្ចសហការល្អរវាប្រទេសទាំងពីរ​។

ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហានយោបាយកម្ពុជា មានប្រសាសន៍ថា កម្ពុជាកំពុងតែបម្រើផលប្រយោជន៍​ឱ្យយុទ្ធសាស្រ្តរបស់ចិន ហេតុនេះទើបចិន គាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី២ ឈានចូល ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ​ ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​វីដេអូ​មួយ​​ពេលដែលលោក​​​ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី ​កាលពីឆ្នាំ២០១៣។លោកត្រូវបានចោទពីបទក្បត់ជាតិ ។ ​

​ក្រោយពី​ចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា​​ ក្រសួងការបរទេសអាមេរិក សហភាពអឺរ៉ុប បារាំង អង់គ្លេស អូស្ត្រាលី និងអង្គការអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ  បាន ចេញសេចក្ដីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា ដោយ ទាមទារឱ្យ ដោះឡែង លោកកឹមសុខា ជាបន្ទាន់​និងគ្មាន លក្ខខណ្ឌ ដោយហៅការចាប់ខ្លួន មេបក្សប្រឆាំងថា ជាការវាយបំបែក លទ្ធិប្រជាធិបតេយ្យ និង សំឡេងបក្ស​ប្រឆាំង៕

 

 

Share

Image
Image
Image