loader

ចិនព្រមានពលរដ្ឋខ្លួនអោយប្រុងប្រយ័ត្នខណៈពលរដ្ឋវៀតណាមផ្ទុះបាតុកម្ម

រដ្ឋាភិបាលចិនសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះអំពើហិង្សាមួយកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីវៀតណាម ហើយកំពុងប៉ះពាល់ដល់វិនិយោគទុនចិន។

ដោយសារករណីនេះ រដ្ឋាភិបាលចិនតាមរយៈស្ថានទូតរបស់ខ្លួននៅទីក្រុងហាណូយ បានចេញសេចក្ដីព្រមានអោយពលរដ្ឋខ្លួនដែលរស់នៅតំបន់ពិសេស ហើយកំពុងរងការធ្វើបាតុកម្មដោយពលរដ្ឋវៀតណាមអោយមានការប្រុងប្រយ័ត្ន។

នៅក្នុងការតវ៉ាមួយកាលពីថ្ងៃអាទិត្យ ទី ១០ មិថុនា សមត្ថកិច្ចប៉ូលិសវៀតណាមបានចាប់ខ្លួនបាតុករ ១០០នាក់ ដែលបានផ្ទុះហិង្សាប្រឆាំងរដ្ឋសភាប្រទេសវៀតណាមដែលបានអនុម័តអោយមានតំបន់ពិសេសមួយនៅក្រោមច្បាប់វិនិយោគទុន ៩៩ឆ្នាំ ។

តំបន់ពិសេសនេះ ស្ថិតនៅខេត្ត Binh Thuan  ភាគកណ្ដាលប្រទេស។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅក្នុងការប៉ះទង្គិចនេះ ប៉ូលិសរងរបួសរាប់សិបនាក់។

ស្ថានទូតចិននៅទីក្រុងហាណូយបានឱ្យដឹងថា ពួកបាតុករប្រឆាំងចិនគឺពួកគេជាក្រុមជាតិនិយម។

អ្នកនាំពាក្យសភាវៀតណាម លោក Nguyen Thi Kim Ngan បាននិយាយថា អ្នកតវ៉ាទាំងនោះប្រហែលជាយល់ខុសអំពីច្បាប់គ្រប់គ្រងធម្មជាតិរបស់ប្រទេស។ លោកស្រី ថា ពលរដ្ឋទាំងនោះគួរស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយត្រឡប់លំនៅដ្ឋានវិញ។

នេះជាលើកទីពីរហើយ ដែលពលរដ្ឋវៀតណាមបានធ្វើបាតុកម្មប្រឆាំងប្រទេសចិន ដែលលើកទីពីរ ធ្វើឡើងកាលពីឆ្នាំ ២០១៥ ប្រឆាំងនឹងវត្តមានរបស់កងទ័ពចិនដែលស្ថាបនាកោះសិប្បនិម្មិតនៅប្រជុំកោះស្រា្ពតលីនៃសមុទ្រចិនខាងត្បូង ។

កោះសិប្បនិម្មិតនោះជាដែនទឹកដែលវៀតណាមចាត់ទុកជាតំបន់ព្រំដែនសមុទ្ររបស់ខ្លួន៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប៉េរ៉ូស្នើឱ្យក្រុមប្រទេស Lima កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយវេណេហ្សូអេឡា

រដ្ឋមន្ត្រីការបរទេសប៉េរ៉ូ លោក Nestor Popolizi[...]

ឯកអគ្គរដ្ឋទូតEUថាGDPពលរដ្ឋកម្ពុជានៅទាបគឺកម្ពុជាគួរខំការពារប្រព័ន្ធអនុគ្រោះពន្ធEBA(មានសំឡេង)

ភ្នំពេញ៖សភាសហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុបបាន[...]

ស្រ្តីអ្នកនាំពាក្យនឹងក្លាយជាអ្នកការទូតអាមេរិកនៅUNជំនួសលោកស្រី Nikki Haleyត្រៀមជាបេក្ខជនប្រធានាធិបតី

លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នឹងតែងតាំង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត