loader

ចិននៅតែទទូចសុំអាមេរិកចរចាពន្លត់សង្រ្គាមពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់ម្នាក់នៃប្រទេសចិន បានអះអាងថា ចិនបានត្រៀមរួចហើយ ដើម្បីបើកចរចាជាមួយអាមេរិកនូវអ្វីដែលក្រុងប៉េកាំងអះអាងថា ជាកង្វល់រួមគ្នារវាងប្រទេសទាំងពីរកើតចេញពីសង្រ្គាមពាណិជ្ជកម្ម។

លោកអនុប្រធានាធិបតី Wang Qishan បាននិយាយថា ការចរចានេះសំដៅឱ្យមានដំណោះស្រាយពាណិជ្ជកម្មដែលភាគីទាំងពីរអាចទទួលយកបាន។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចនៅប្រទេសសិង្ហបុរី ដែលបណ្ដាញផ្សាយព័ត៌មានChannel News Asia ចុះផ្សាយនៅថ្ងៃទី៦ វិច្ឆិកានេះ លោក Wang Qishan បានសង្កត់ធ្ងន់ថា សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅតែរឹងមាំ តែជម្លោះពាណិជ្ជកម្មបានកំពុងប៉ះពាល់ជាខ្លាំងទៅលើស្ថិរភាពនិងការអភិវឌ្ឍ​ទូទាំងពិភពលោក។

លោកអនុប្រធានាធិបតី Wang Qishan  បានច្រានចោល ដែលថា ជំលោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន ជាសង្រ្គាមត្រជាក់។ លោកថាជាការពិតបញ្ហានេះ បានបង្កឱ្យមានការមិនចុះសម្រុងគ្នា និងប្រឈមដាក់គ្នាពិតមែន តែសំខាន់គេត្រូវបង្កើតឱ្យបាននូវ ក្រុមប្រឹក្សាដោយផ្អែកលើ បទដ្ឋានអន្តរជាតិ។

តាម Channel News Asia  អាមេរិកមិនទាន់ឃើញឆ្លើយបតបនឹងការទទូចសុំរបស់ក្រុងប៉េកាំង បើកការចរចាទ្វេភាគីនៅឡើយទេមកដល់ពេលនេះ។

កាលពីប៉ុន្មានខែមកនេះ ប្រទេសសេដ្ឋកិច្ចធំទាំងពីរនេះ បានបង្កសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ដោយការដំឡើងតារាងពន្ធនាំចូល។ តែសហរដ្ឋ អាមេរិកហាក់មានប្រៀបជាងចិនព្រោះទំនិញចិនចូលអាមេរិកមានច្រើនមុខនិងច្រើប្រភេទ ដែលនាំឱ្យអាមេរិ បង្កើនប្រាក់ពន្ធលើទំនិញបានច្រើនជាងចិនដល់ទៅពីរដង៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត