loader

គ.ជ.ប ឱ្យមានភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតខាងមុខ(មានសំឡេង)

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប សម្រេចឱ្យមានភ្ញៀវពិសេសត្រួតពិនិត្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨នៃកម្ពុជា ។ទាក់ទិន រឿងនេះ លោកហង្សពុទ្ធាអ្នកនាំពាក្យគ.ជ.បពន្យល់បន្ថែមថា គោលការណ៍នេះ ធ្វើឡើង ប្រយោជន៍សម្រួលការបោះឆ្នោតកាន់តែរលូត។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

 

យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ធ្វើឡើងកាលពីថ្ងៃទី ១០ កក្កដា ការរៀបចំឱ្យមានភ្ញៀវពិសេស សម្រាប់ការចូលរួមឱ្យពិនិត្យដំណើរការនៃការបោះឆ្នោតជាតិខាងមុខគឺជាការគោលការណ៍ថ្មី។

ក្នុងកិច្ចសម្ភាសខ្លីជាមួយវិទ្យុស្រ្តី  លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ភ្ញៀវពិសេស គឺជាភ្ញៀវដែលមានបំណងសង្កេតមើលការបោះឆ្នោត និងជាអ្នក​ជំនាញសម្រាប់សម្រួលបញ្ហាពាក់ព័ន្ធទៅនឹងបច្ចេកទេសផ្សេងៗ ប៉ុន្តែមិនអាចជាអ្នកសង្កេតការណ៍នៃការបោះឆ្នោតនោះទេ។

ជាងនេះ ភ្ញៀវពិសេស មិនតម្រូវឱ្យមានចំណេះដឹងផ្នែកច្បាប់នៃការបោះឆ្នោតនោះទេ ហើយក៏មិនពាក់ព័ន្ធនយោបាយដែរ។ មានន័យថា​ ភ្ញៀវប្រភេទនេះ ខុសពីអ្នកសង្កេតការបោះឆ្នោត ព្រោះអ្នកសង្កេតការបោះឆ្នោត ត្រូវតែចេះច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងការបោះឆ្នោត និងអាចវាយតម្លៃដំណើរការទាំងមូលនៃការបោះឆ្នោត។ ភ្ញៀវពិសេស មិនសំដៅតែលើជនបរទេសនោះទេ តែជាក្រុមហ៊ុន ឬអ្នកជំនាញក៏ដោយ។

តែបើតាមសេចក្ដីសម្រេចរបស់គ.ជ.ប សម្រាប់ អ្នកដែលមានបំណងចូលរួមពិនិត្យដំណើរការនៃការបោះឆ្នោតជាភ្ញៀវពិសេស ត្រូវធ្វើលិខិតជូនដំណឹងដល់ គ.ជ.ប ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវពិសេស និងអ្នកបកប្រែ ត្រូវពាក់ប័ណ្ណសម្គាល់ដែលចេញដោយ គ.ជ.ប។

យ៉ាងណាក្ដី ភ្ញៀវពិសេស មិនតម្រូវឱ្យចុះវត្តមានឡើយ នៅពេលពិនិត្យមើលនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ ចំណែកឯអាជ្ញាធរមានសមត្ថកិច្ច ត្រូវសម្រួលដល់ការត្រួតពិនិត្យរបស់ភ្ញៀវពិសេសទាំងអស់ឱ្យបានល្អប្រសើរ។

ទាក់ទិនរឿងនេះ  លោក កង សាវាង្ស មន្ត្រីជំនាញកិច្ចការបោះឆ្នោតរបស់អង្គការខុមហ្វ្រែល មិនធ្វើការបកស្រាយទេព្រោះលោកមិនបានជ្រាបរឿងនេះ។ កម្ពុជា ប្រកាសបើកចំហទទួលអ្នកសង្កេតការណ៍អន្តរជាតិ ។ តែមកដល់ពេលនេះ គ.ជ.ប បានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោត ទាំងជាតិ និងអន្តរជាតិ​ប្រមាណជិត ៥ម៉ឺននាក់។ ការបោះឆ្នោតអាណត្តិទី ៦នេះ មាន ២០គណបក្សចូលរួម ។ ការឃោសនាបោះឆ្នោត មានរយៈពេល ២១ថ្ងៃ ហើយនឹងបិទបញ្ចប់នៅថ្ងៃទី ២៧ កក្កដា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គ.ជ.ប កំណត់យកថ្ងៃទី២៩កក្កដា ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.[...]

គណ​បក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ខណៈ​បក្ស​កាន់​អំណាច​យក​បាន​ទាំងអស់​

ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាស[...]

គ.ជ.ប ប្រកាសនីតិវិធីបោះឆ្នោតព្រឹទ្ធសភាធ្វើឡើងនៅថ្ងៃអាទិត្យទី២៥កុម្ភៈ

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត