loader

គ.ជ.ប បន្តអះអាងថា អត្រាអ្នកបានបោះឆ្នោតមាន ៨៣.០២ភាគរយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសព័ត៌មានថាអត្រាអ្នកចេញទៅបោះឆ្នោត សភានីតិកាលទី៦កាលពីថ្ងៃទី ២៩កក្កដា មាន៨៣.០២% ដែលពីមុន គេបានលឺថា ​មាន ជាង ៨២ភាគរយ។

តាមលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា គណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី-ខេត្តទូទាំងប្រទេស។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ ចំនួនអ្នកបានទៅបោះឆ្នោត មានចំនួន ៦លាន ៩សែន ៥ម៉ឺន ៦៩០០នាក់ ស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់៨ លាន ៣សែន ៨ម៉ឺន ២០១៧នាក់។

ការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់ជាខ្លាំងកំពុងតែប្រឈមនឹងភាពស្របច្បាប់នៅលើឆាកអន្តរជាតិព្រោះតែ សហគមន៍ភាពអឺរ៉ុប ២៧ ប្រទេស សហរដ្ឋអាមេរិក ប្រទេសកាណា អូស្ត្រាលី បារាំង អាល្លឺម៉ង់ ចាត់ទុកថា មិនឆ្លើយតបនឹងឆន្ទៈអ្នកបោះឆ្នោត ខណៈប្រទេសជប៉ុនដែលមានអ្នកបច្ចេកទេសរបស់ខ្លួន ជួយរៀបចំការបោះឆ្នោតនេះដែរក៏បានសម្ដែងការខកចិត្តដែរ ដោយសារអវត្តមានគណបក្សសង្រ្គោះជាតិ តំណាងសំឡេង ជាង ៣លាននាក់ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១៧ ដែលអតីតបក្សប្រឆាំងធំនេះទទួលបាន។

យ៉ាងណាក៏ដោយ ទាំង សម្ដេច ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនកម្ពុជាបានសាទរ ជ័យជម្នះរបស់ខ្លួនដោយចាត់ទុកថា ការចេញ ទៅបោះឆ្នោតដែលមានចំនួនច្រើ់នលើសលុប ទោះបីអ្នកខ្លះបានគូសចោលក៏ដោយ ក៏បានបង្ហាញឃើញថា ពលរដ្ឋកម្ពុជាបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សង្គមស៊ីវិល៖ ស្រ្តីកម្ពុជានៅជនបទមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ហ្វេសប៊ុក(មានសំឡេង)

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលបង្ហាញថា ប្រជាជនកម[...]

សម្ដេច ហ៊ុន សែន អះអាងប្រាប់មេដឹកនាំវៀតណាមថាពុំមានកងទ័ពបរទេស(ចិន)លើទឹកដីកម្ពុជាទេ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង[...]

មេដឹកនាំកម្ពុជានិងវៀតណាមសន្យាបញ្ចប់ការបោះបង្គោលព្រំដែនអោយឆាប់

ក្នុងសន្និសីទរួមគ្នា នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត