loader

គម្រោង​វិនិយោគ​កើនឡើង​នូវ​ទំហំ​វិនិយោគ​៣៥០០​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១

​ភ្នំពេញ​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បាន​អនុម័ត​គម្រោង​ជាង​១០០​គម្រោង​ដែល​មាន​ទំហំ​វិនិ​យោគ​ ៣៥០០ ​លាន​ដុល្លារ​ ស្រប​ពេល​ការ​នាំ​ចេញ​សម្លៀក​បំពាក់​កើនឡើង​ជាង​ ៤ ​ពាន់​លាន​ដុល្លារ​។​ ការ​កើន​គំរោង​ វិនិយោគទុន​នេះ​ ស្រប​ពេល​ ស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​កម្ពុជា​បន្ត​នៅ​ថេរ​ ៧​ភាគរយ​នៅ​រយពេល​ចុង​ក្រោយ​នេះ​ ទោះជា​ស្ថានភាព​នយោបាយ​ ឡើង​កំ​ដៅ​ពាក់ព័ន្ធករណីពន្ធអនុគ្រោះEBAរបស់សហភាពអឺរ៉ុប។

​លោក​ សេរី​វឌ្ឍនៈ​ជូន​សេចក្តីរាយការណ៍​ !

គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “JOINT FORCE SPORTING GOODS (CAMBODIA) CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ដែលមានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក។រូបភាព៖ CDC

​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​មានការ​កើនឡើង​រហូត​ដល់​ ៤​ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១​ ដើមឆ្នាំ​ ២០១៨​នេះ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។​ អ្វី​ដែល​នាំ​អោយ​ការ​កើនឡើង​ ទំហំ​នាំ​ចេញ​នេះ​ អាច​មក​ពី​កត្តា​ ច្រើន​យ៉ាង​ គួបផ្សំ​នឹង​ ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។​

​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ «​អ្វី​គ្រប់យ៉ាង​ លើកលែងតែ​អាវុធ​»​ឬ​«Evrything,​ but​ arms»​ ដែល​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​អឺរ៉ុប​មាន​ទំហំ​ទឹកប្រាក់​ ៦៧៦​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពិសេស​ការ​នាំ​ចេញ​វិស័យ​វា​យនត​ភណ្ឌ​កម្ពុជា​មាន​រហូត​ដល់ ​៧០ ​ភាគរយ​។​ ក្រៅពី​អឺរ៉ុប​ កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​អនុគ្រោះ​ពន្ធ​ទៅ​សហរដ្ឋអាមេរិក​ដែរ​។​

​តែ​បែប​នេះ​ក្តី​ រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​វិស័យ​ឧស្សាហ​ម្ម​ជាង​ ១០០​ គម្រោង​ដែល​មាន​ទុន​ប្រមាណ​ ៣៥០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ការ​បង្កើត​រោគ​ចក្រ​ថ្មី​មានការ​កើនឡើង​គួរ​ឱ្យ​គាត់​សំគាល់​នៅ​ឆមាស​ទី​១​នេះ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​១០៦​គម្រោង​។​ ក្នុង​នោះ​គម្រោង​ថ្មី​មាន​ចំនួន​ ៩៧​ គ្រោង​ ហើយ​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​៩​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​ថា​ ក្នុង​ឆមាស​ទី​១​ ដើមឆ្នាំ​នេះ​ ការ​អនុម័ត​គម្រោង​មានការ​កើនឡើង​ចំនួន​ ១៩​ គម្រោង​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ គម្រោង​ទាំងអស់​មាន​ទុន​វិនិយោគ​សរុប​ ៣៥០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​អាច​បង្កើត​ការងារ​ ១០​ ម៉ឺន​កន្លែង​។​ ទំហំ​វិនិយោគ​នេះ​មានការ​កើនឡើង​ចំនួន​ ១៤​ ភាគរយ​។​

​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​សហរដ្ឋអាមេរិក​មានការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​គាត់​សម្គាល់​។​ ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​កើនឡើង​ពី​ ៥០​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំៗ​ រហូត​ដល់​ ១៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រឹម​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​២០១៨​នេះ​។​

​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​កើនឡើង​រហូត​ដល់​ ៤​ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១​ ដើមឆ្នាំ​ ២០១៨​នេះ​។​ ការ​នាំ​ចេញ​នេះ​កើនឡើង​ ១១​ ភាគរយ​ ដោយ​កើនឡើង​ជិត​ទ្វេ​ដង​គឺ​ ៦,​ ៩​ ភាគរយ​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង​មាន​កើនឡើង​ដោយសារ​ការ​បញ្ជា​ទិញ​ទំនិញ​នៅ​ទីផ្សារ​អន្តរជាតិ​នូវ​មា​នក​ម្រូ​វ​ការ​ខ្ពស់​។​តែ​លោក​ថា​ ការ​ព​ង្រឹ​ក​គុណភាព​ផលិត​ ស្ថានភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ក៏​ជា​ផ្នែក​មួយ​នាំ​ឱ្យ​មានការ​នាំ​ចេញ​កើនឡើង​ផង​ដែរ​។​

​បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ឆមាស​ទី​១​ រោងចក្រ​បង្កើត​ថ្មី​ក្នុង​វិស័យ​ឧស្សា​ហា​កម្ម​មានការ​កើនឡើង​ចំនួន​ ៧៣​ កើនឡើង​ជាង​ ៥៨​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​លោក​ អាត់​ ធន់​ ប៉ាន់​ប្រមាណ​ថា​ នៅ​ដើមឆ្នាំ​ ២០១៨​ រោងចក្រ​យ៉ាងតិច​ ២០​ ត្រូវ​បាន​បិទទ្វារ​ ដែល​ចំនួន​នេះ​ប្រហាក់ប្រហែល​គ្នា​កាលពី​ឆ្នាំ​មុន​ដែរ​។​ លោក​ពន្យល់​ថា​ រោងចក្រ​បិទទ្វារ​អាច​មក​ពី​ចៅ​កែ​រោក​ចក្រ​មួយ​ចំនួន​គេចវេស​ពី​ការ​បង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ដល់​កម្មករ​ ឬ​ថៅកែ​ចាញ់​ល្បែ​ក​ស៊ីសង​ជាដើម​។​

​លោក​ អាត់​ ធន់​៖ «២០១៧វាជាង២១ក្រុមហ៊ុន តែ២០១៨នេះវាមកដល់៦ខែយើងអត់ដឹងតួលេខច្បាស់ ប៉ុន្តែ គ្រាន់ថា គ្រាន់នៅសហភាពខ្ញុំ សហព័ន្ធខ្ញុំគឺបិទ៧ក្រុមហ៊ុនទៅហើយ ដែលបិទទូទាត់លុយនៅក្នុងឆ្នំា ២០១៨នេះ អញ្ចឹងខ្ញុំគិតថា ងាចមិនតិចជាង២០ទេនៅក្នុងឆ្នំា ២០១៨នេះ។ការបិទកន្លងមកបញ្ហាទី១ ពាក់​ព័ន្ធទៅនឹងនិយោជក់គាត់លេងល្បែង។ រឿងទី២ពាក់ព័ន្ធដោយសារជិតបោះឆ្នោត ឬការព្រមានរបស់សហគមអឺរ៉ុបក្រុមហ៊ុនវិនិយោគមួយចំនួនផ្អាកឬក៏អាចនិយាយថាបញ្ជាទិញរយៈពេលខ្លីឬកុងត្រាតូចៗ។»

​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ បង្ហាញ​ថា​ ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​កម្មន្តសាល​មានការ​កើនឡើង​ចំនួន​ ២២​ ភាគរយ​។​ ក្នុង​នោះ​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​កើនឡើង​ចំនួន​ ៨​គម្រោង​។​ នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​ ២០១៨​ មាន​ ២៣​ គម្រោង​ ខណៈ​ដែល​នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​មុន​ មាន​ ១៥​ គម្រោង​។​

​លោក​ ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ មាន​ប្រសាសន៍​ថា​ រោងចក្រ​តិចតួច​បិទទ្វារ​ តែ​រោងចក្រ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​។​លោក​យល់​ថា​ ការ​បិទ​រោងចក្រ​មិន​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​ និង​នយោបាយ​ទេ​ តែ​អាច​មក​ចៅ​កែស​ម្រេច​បិទទ្វារ​រោងចក្រ​ព្រោះ​ជា​ចេតនា​គេចវេស​ការ​បង់ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ​។​
លោក​ ហ្វា​ សាលី៖«ពាក់ព័ន្ធនឹងការបង្កើតរោងចក្រយើងឃើញថាមានច្រើនជាងមុនវិញ ទោះជាកាលៈ​ទេ​សៈ​ណាក៏ដោយយើងឃើញមានច្រើនទំាងការតម្លើងគ្រឿងអេឡិចត្រូនិចអ្វីផ្សេងៗ ដោយយើងឈរផ្នែក CDC ដែលគេចេញរបាយការណ៍មានរោងចក្រកើនឡើងច្រើនទំាងគ្រឿងអេឡិចត្រូនិច ការតម្លើង​យាន​តន្តមានការកើនឡើងជាការបិទបាទ»។

​កំណើនសេដ្ឋកិច្ច​កម្ពុជា​ស្ថិត​នៅ​ក្នុង​រង្វង់​ ៧​ ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ​។​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ជា​ផ្នែក​មួយ​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ ក្រៅពី​វិស័យ​កសិកម្ម​ សំណង​ និង​ ទេសចរណ៍​។​

​សហភាព​អឺរ៉ុប​ជាទី​ផ្សារ​ធំ​ជាងគេ​ដែល​នាំ​សម្លៀក​បំពាក់​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជាង​ ៥​ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​ ចំណែក​សហរដ្ឋអាមេរិក​វិញ​ជាទី​ផ្សារ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុ​ជាទី​២​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៣​ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​

​កម្មករ​រោងចក្រ​ប្រមាណ​ជាង​ ៧០​ ម៉ឺន​នាក់​ កំពុង​បម្រើ​ការងារ​វិស័យ​វា​យន្ត​ភណ្ឌ​ ដែល​ភាគច្រើន​ជា​ស្ត្រី​។​
​ទោះបីជា​យ៉ាងណា​ វិស័យ​ឧស្សាហកម្ម​ ជា​ពិសេស​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​អាច​ប្រឈម​លើ​បញ្ហា​ប្រកួតប្រជែង​ជាមួយ​ប្រទេស​វៀតណាម​ បង់​ក្លា​ដែ​ស​ និង​ មី​យ៉ា​ន់​ម៉ា​ ព្រោះ​ការ​កើនឡើង​យ៉ាង​រហ័ស​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ការ​ឡើងថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។​

​ប្រាក់​ឈ្នួល​អប្បបរមា​កម្ពុជា​ត្រូវ​បាន​ដំឡើង​ពី​ ១៥៣​ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​ ២០១៧​ ដល់​ ១៧០​ មួយ​ខែ​ដុល្លារ​នៅ​ឆ្នាំ​ ២០១៨​នេះ​។​ ប្រាក់​ឈ្នួល​អប្បបរមា​កម្ពុជា​ ប្រហាក់ប្រហែល​នឹង​វៀតណាម​ តែ​ខ្ពស់​ជាង​ បង់​ក្លា​ដែ​ស​ និង​ មី​យ៉ា​ន់​ម៉ា​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

​ភ្ញៀវ​ទេសចរ​ចិន​ឈរ​លំដាប់​ទី​១​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨

ភ្ញៀវ​ទេសចរចិន​ជាង​ ១​ លាន​ ៦​ សែន​នាក់​ មក​ទ[...]

កម្ពុជាបន្តធ្លាក់ចុះក្នុងការនាំចេញអង្ករ ខណៈអន្តរជាតិពិចារណាលើអង្ករភូមា

ក្រុងភ្នំពេញ៖ អង្ករកម្ពុជាប្រមាណជិត ៥០ ម៉ឺនតោ[...]

កម្ពុជាជំរុញវៀតណាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ប៊ីលានដុល្លារ

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត