loader

គណ​បក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ខណៈ​បក្ស​កាន់​អំណាច​យក​បាន​ទាំងអស់​

ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ស្ទើរ​ទាំងអស់​ក្នុង​ការ​បោះ​ឆ្នោត​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃអាទិត្យ​ ទី​២៥​ ខែ​ កុម្ភៈ​នេះ​។​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បង្ហាញ​ទស្សនៈ​ថា​ការ​បោះ​ឆ្នោត​នេះ​មិន​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទេ​ដោយសារ​ការ​រំលាយ​គណបក្សប្រឆាំង​ដោយ​តុលាការ​កំពូល​កាលពី​ខែវិច្ឆិការ​ឆ្នាំ​មុន​។​ តែ​យ៉ាងនេះ​ក្ដី​គណបក្ស​ ដែល​ចូលរួម​ប្រកួត​ដោយ​មិន​ដណ្ដើម​បាន​អាសនៈ​ បាន​ប្រកាស​គាំទ្រ​លទ្ធផល​បោះ​ឆ្នោតនេះ​។​

សម្រេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ឆ្នំា២០១៨កាលពីថ្ងៃទី២៥ ខែកុម្ភៈ។រូបភាព៖ facebookនាយករដ្ឋមន្រ្តី

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​បាន​បិទ​បញ្ចប់​ហើយ​ការ​ពី​រសៀល​ថ្ងៃអាទិត្យ​ ខែកុម្ភៈ ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនងជា​ទទួល​បាន​ទាំង​៥៨​អាសនៈ​ដោយ​ឈ្នះ​ដាច់​លើ​គណបក្ស​ប្រកួត​ប្រ​ជែក​តូចៗ​។


​គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​មាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា​គណបក្ស​រាជា​និយម​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​សភា​នៅ​ឆ្នាំ​ ១៩៩៣​។គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ធ្លាប់​ដឹកនាំ​ដោយ​លោក ញឹក​ ប៊ុ​ន​ឆៃ​និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ​ពេជ្រ ​ស្រស់​។​តាម​លទ្ធផល​បឋម​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទទួល​បាន​សន្លឹក​ឆ្នោត​ ២៧៦​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​១៨២​និង​គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​៣​សន្លឹក​ឆ្នោត​។

​ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​ទទួល​បាន​ ១១.២០២​សន្លឹក​ឆ្នោត​។​ សន្លឹក​ឆ្នោត​សរុប​មាន​១១.៦៧០​។

​​​​​​​​​​​​​​​​​​​                  ក្រុមប្រឹក្សាឃុំពិនិត្យមើលឈ្មោះក្នុងមណ្ឌលបោះឆ្នោត។រូបភាព៖ facebookសម្តេចនាយករដ្ឋមន្រ្តី

​អង្គ​បោះ​ឆ្នោត​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​សមាជិក​សភា​។​ បើ​តាម​លទ្ធផល​បឋម​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គមរបស់គ.ជ.ប​គឺគណបក្ស​ប្រជាជន​កម្ពុជា​ទំនង​នឹង​ទទួល​បាន​អាសនៈ​ទាំងអស់​ ​៥៨​អាសនៈ​ដែល​ដាក់​ឱ្យ​ប្រ​កូត​គ្នា​។​ស្រប​ពេល​លទ្ធផល​បានដឹង​អស់ហើយ​ គណបក្ស​ចំនួន​ពីរ​គឺ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​និង​គណបក្ស​យុវជន​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​ ដោយ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ត្រឹមត្រូវ​ សេរី​និង​យុត្តិធម៌​។​ចំណែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ មិន​​ទាន់​ឃើញ​ចេញ​សេចក្ដីថ្លែងការណ៍​ទេ​ តែ​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​បក្ស​នេះ​បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា​គណបក្ស​របស់​លោក​ក៏​គាំទ្រ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែរ​។

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀង​ចំការ​បោះ​ឆ្នោត​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ដំណើរការ​បោះ​ឆ្នោត​ប្រ​ព្រឹទ្ធ​ទៅ​ដោយ​រលូន​ គ្មាន​អំពើ​ហិង្សា​និង​អសកម្ម​អ្វី​ទាំងអស់​។​លោក​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​សំឡេង​គាំទ្រ​លើសលុប​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ប៉ុន្តែ​លោក​​មិន​ទាន់​ដឹង​ថា​គណបក្សកាន់អំណាច​នឹង​ទទួល​បាន​ប៉ុន្មាន​អាសនៈ​នោះ​ទេ​ ព្រោះ​គ​.​ជ​.​ប​កំពុងធ្វើការ​ផ្ទៀងផ្ទាត់​តួលេខ​ជាមួយ​ការិយាល័យ​នីមួយៗ​នៅ​ទូ​ទាំង​ប្រទេស​។

​លោក​ ហង្ស​ ពុទ្ធា​៖«​តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​គាំទ្រ​ច្រើន​លើសលុប​ប៉ុន្តែ​​សម្រាប់​គ​.​ជ​.​បរៀប​វារៈ​នេះ​ជា​របៀបវារៈ​នៃ​ការ​ផ្សាយ​លទ្ធផល​ដំបូង​អ​ញ្ចឹ​ង​គ​.​ជ​.​ប​អត់​ទាន់​យក​តួលេខ​ចែក​ជា​អាសនៈ​នៅឡើយ​ទេ​។​យើង​កំពុង​ផ្ទៀត​ផ្ទាត់​ជាមួយ​គណៈ​ក​ម្មា​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​។​»
​ទោះបី​យ៉ាងណា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ថា​ការ​បោះ​ឆ្នោត​នេះ​មិន​ស្រប​តាម​គោល​ការ​លទ្ធិប្រជាធិបតេយ្យ​ឡើយ​។​

​លោក​ កន​ សាវា​ង្ស​ អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ Comfrel​ បង្ហាញ​ទស្សនៈ​ថា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨​នេះ​ពុំ​បង្ហាញ​ទៅ​តាម​លទ្ធ​ប្រជាធិបតេយ្យ​ទេ​ដោយ​គូប្រកួត​ធំ​មួយ​អវត្តមាន​គឺអតីតគណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ កន​ សាវា​ង្ស​ បាន​ព្យាករណ៍​ថា​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​ទាំងអស់​៥៨​អាសនៈ​ហើយ​គណបក្ស​បី​ទៀត​នឹង​មិន​ទទួល​បាន​សូ​ម្បី​មួយ​អាសនៈ​។​

​លោក​ កន​ សាវា​ង្ស​៖​«​តាម​ការ​គណនា​របស់​យើង​គឺ​៥៨​អាសនៈ​គណបក្សកាន់អំណាច​លោក​ទទួល​បាន​ហើយ​​បើសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​ដោយ​យើង​យល់​ឃើញ​ថា​អង្គ​របោះ​ឆ្នោត​ជា​អង្គ​របោះ​ឆ្នោត​នៃ​គណបក្ស​ផ្សេង​ទៀត​មិនមែន​ជា​គណបក្សកាន់អំណាច​គឺ​មិន​អាច​មណ្ឌល​ណាមួយ​ទទួល​បាន​សំឡេង​ដែល​អាច​ទទួលលទ្ធ​ផល​អាសនៈ​ក្នុង​ការ​ប្រកួតប្រជែង​នោះ​ទេ​គឺថា​មាន​តែ​សំឡេង​អង្គ​របោះ​ឆ្នោត​មាន​តែ​គណបក្ស​កាន់​»​។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ឲ្យ​ដឹង​ថា​គ​.​ជ​.​ប​នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​៣​ ខែមីនា​ខាង​មុខ​នេះ​។​

​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ គឺជា​ការ​បោះ​ឆ្នោត​ អ​សកល​ ។​ សមាជិក​ព្រឹទ្ធសភា​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​នេះ​ មាន​៥៨​រូប​ ។​ចំណែក​ ៤​រូប​ ទៀត​គឺ​២​រូប​ តែងតាំង​ដោយ​ព្រះ​បរមរាជវាំង​ និង​២​រូប​ទៀត​បោះ​ឆ្នោត​តែងតាំង​ទាំង​ពី​សមាជិក​សភា​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គ.ជ.ប ឱ្យមានភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតខាងមុខ(មានសំឡេង)

គ.ជ.ប ឱ្យមានភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតខាងមុខ(មានសំឡេង)

ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅក[...]

គ.ជ.ប កំណត់យកថ្ងៃទី២៩កក្កដា ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.[...]

គ.ជ.ប ប្រកាសនីតិវិធីបោះឆ្នោតព្រឹទ្ធសភាធ្វើឡើងនៅថ្ងៃអាទិត្យទី២៥កុម្ភៈ

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត