loader

គណៈរដ្ឋមន្ត្រី៖សម្ដេច ហ៊ុន សែន សច្ចាការពាររាជបល្ល័ង្ក​មិនឱ្យជនណាប៉ះបានឡើយ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយដ៏ពិសេស ដោយរំលឹកឡើងវិញ ការសច្ចាប្រំណិធាន របស់សម្ដេចហ៊ុនសែន ក្នុងការបុព្វហេតុការពាររាជបល្ល័ង្ក ការពាររាជានិយម ការពារព្រះមហាក្សត្រ និងសម្ដេចម៉ែមិនអោយជនណាឬក្រុមណា រំលោភបំពានបានឡើយ។

សេចក្ដីថ្លែងការណ៏របស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើឡើង ក្នុងស្ថានភាពនេះ ត្រូវបានអះអាងថា ជាប្រតិកម្មទៅនឹងវិទ្យុអាស៊ីសេរី​ស្រង់សំដី អ្នកវិភាគម្នាក់ដែលថា «ផែនការរបស់រាជរដ្ឋាភិបាល គ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ទៅជាជារបបសាធារណរដ្ឋ»

ក្នុងន័យនេះ ទីស្តីការគណៈរដ្ឋមន្រ្តីតាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាត់ទុក ការផ្សាយព័ត៌មានរបស់វិទ្យុខេមេភាសានៅសហរដ្ឋអាមេរិកនេះ គឺជាការធ្វើអោយភ័ន្តច្រឡំ ដល់បំពុលមតិសាធារណៈជន ។

តែក្នុងពេលជាមួយគ្នានេះទីស្តីការគណៈរដ្ឋមន្រ្តីបានរំលឹក  ប្រសាសន៍ របស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧តុលាឆ្នាំ២០១២ ដែលសម្ដេចបានសច្ចា នៅចំពោះបានចំពោះមុខព្រះសព របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺការពាររាជបល្ល័ង្ក។

ទាក់ទិនរដ្ឋធម្មនុញ្ញវិញ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានលើកយក មាត្រា ១៥៥ថ្មីដែល ចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីបេសកកម្មរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលចែងថា «ក្រុមប្រឹក្សាធម្មនុញ្ញមាន សមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ»

ជាមួយគ្នានេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាន់ជំហរដាច់ខាត ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានគង់វង្សហើយថា ត្រកូលហ៊ុនមិនយកប្រទេសនេះ ធ្វើជារបស់ផ្ដាច់មុខខ្លួនឡើយ។

សេចក្ដីថ្លែងការណ៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្រ្តី ដូចនេះក៏គាប់ជួនរបាយការណ៍មួយពីក្រុមចារកម្មអាមេរិក ដែលថា បក្សកាន់អំណាចអាចនឹង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី អោយមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជា។ ទាក់ទិន ព័ត៌មានអំពីវត្តមានកងទ័ពបរទេស ដែលគេសំដៅថាកងទ័ពប្រទេសចិន នៅកម្ពុជា គឺទាំងសម្ដេចហ៊ុនសែននិងក្រសួងការពារជាតិ និងក្រសួងការបេរទេស បានបដិសេធដាច់ខាងដោយអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនបានចែងអនុញ្ញតឱ្យបរទេសមានទ័ពលើទឹកដីកម្ពុជាឡើយ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងមហាផ្ទៃ ណែនាំការស្នើសុំសិទ្ធិធ្វើនយោបាយ ខណៈអ្នកវិភាគថារឹតតែបង្ហាញចរិតបំបែកបំបាក់

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដ[...]

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងន[...]

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា កម្ពុជាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត