loader

ខេត្ដ​ជាប់​សមុទ្រ​ និង​ជាប់​ព្រំដែន​វៀតណាម​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខេត្ដ​ជាប់​សមុទ្រ​ ពិសេស​ខេត្ដកោះកុង​ និង​ខេត្ដ​ព្រះ​សីហ​នុ​ នឹង​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ច្រើន​ថ្ងៃ​បន្ថែម​ទៀត​ ខណៈ​ខេត្ដ​នៅ​តំបន់​ខ្ពង់រាប​ និង​ខេត្ដ​ជាប់​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ នឹង​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់​ចុង​ស​ប្ដា​ហ៍​។​

​សេចក្ដីជូនដំណឹង​ដែល​ក្រសួង​ធនធានទឹក​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៨​ ខែសីហា​ ម្សិលមិញ​បញ្ជាក់​ថា​ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ​។​ នៅ​ក្នុង​សម្ពាធ​ទាប​នេះ​ មាន​សម្ពាធ​ទាប​សកម្ម​មួយ​កំពុង​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ឥទ្ធិពល​នៃ​សម្ពាធ​ទាប​នេះ​ នឹង​វិ​វត្ដ​ទៅ​ជា​កូន​ព្យុះ​ ស្ថិត​នៅ​ចន្លោះ​កោះ​ហៃណាំ​ និង​ទីក្រុង​ហុងកុង​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ខ្យល់មូសុង​និរតី​ នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មក​លើ​ឆ្នេរ​ប្រទេស​កម្ពុជា​។​

​ព្រោះតែ​បែប​នេះ​ ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ខេត្ដ​ នៅ​តំបន់​មាត់សមុទ្រ​ ពិសេស​ខេត្ដកោះកុង​ និង​ខេត្ដ​ព្រះ​សីហ​នុ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ច្រើន​ថ្ងៃ​បន្ថែម​ទៀត​។​ លើ​លំហ​សមុទ្រ​ នឹង​មាន​ភ្លៀង​ខ្យល់​ បក់​បោក​ខ្លាំង​ រួម​ជាមួយ​និង​រលក​ខ្ពស់ៗ​។​ ចំណែក​តំបន់​ខ្ពង់រាប​ នឹង​បណ្ដា​ខេត្ដ​ស្ថិត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ វៀតណាម​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ រហូត​ដល់​ចុង​ស​ប្ដា​ហ៍​។​ ដោយឡែក​ បណ្ដា​រាជធានី​ខេត្ដ​ ដទៃ​ទៀត​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​ ចន្លោះ​ពី​ថ្ងៃ​ទី​០៨​ ដល់​ថ្ងៃ​ទី​ ១៤​ ខែសីហា​នេះ​។​

​ជាមួយ​គ្នា​នេះ​ក្រសួង​ធនធានទឹក​ អំពាវនាវ​ដល់​ប្រជា​នេសាទ​ និង​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​ ត្រូវ​បង្កើន​ការ​យកចិត្ដទុកដាក់​ប្រុង​ប្រ័​ត្ន​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត