loader

ខេត្ដកោះកុង​ ៖​ កម្មការិនី​ចំនួន​ ២៨​នាក់​សន្លប់​ ព្រោះ​ឮ​សំឡេង​កណ្ដឹង​ប្រកាស​អាសន្ន​

ភ្នំពេញ​ ៖​ កម្មការិនី​ ចំនួន​ ២៨​នាក់​សន្លប់​ ខណៈ​ពួក​គេ​បានឮ​សំឡេង​កណ្ដឹង​ប្រកាស​អាសន្ន​រោ​ទ៍​។​ ក្នុង​ចំណោម​កម្មការិនី​ទាំង​ ២៨​នាក់​នេះ​ មាន​ ០៦​នាក់​មាន​ផ្ទៃពោះ​។​ យ៉ាងណា​វិ​ជ្ជ​បណ្ឌិត​ប្រាប់​ថា​ ក្រុម​កម្មការិនី​ទាំង​ ២៨​នាក់​ បាន​ធូរស្រាល​វិញ​ហើយ​ នឹង​អាច​ចេញពី​ពេទ្យ​អស់​នៅ​ថ្ងៃស្អែក​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កាលពី​វេ​ល​ម៉ោង​ប្រហែល​ ០៦​ព្រឹក​ ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​នេះ​ កម្មការិនី​ ធ្វើការ​នៅ​ក្រុមហ៊ុន​ KKN3​ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ដកោះកុង​ ចំនួន​ ២៨​នាក់​បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ ខណៈ​ដែល​ពួក​គេ​ឮ​កណ្ដឹង​ប្រកាស​អាសន្ន​រោ​ទ៍​។​ ក្នុង​ចំណោម​កម្មការិនី​ទាំង​ ២៨​នាក់​នេះ​ មាន​ ៦​នាក់​ជា​ស្ដ្រី​មាន​ផ្ទៃពោះ​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ សំ​ឃិ​ត​ វៀន​ ស្នងការ​ ខេត្ដកោះកុង​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​។​ លោកស្នងការ​បន្ថែម​ថា​ កណ្ដឹង​ប្រកាសន្ន​ដែល​រោ​ទ៍នោះ​ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ដអគ្គិសនី​។​ ក្រោយ​ពី​កម្មការិនី​ ដួល​សន្លប់​ អាជ្ញាធរ​បាន​បញ្ជូន​ក្រុម​កម្មការិនី​ ទាំងនោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​។​ ក្រុមហ៊ុន​ KKN3​ ស្ថិត​នៅ​ក្នុង​ឃុំ​បាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ដកោះកុង​ មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​ឆ្ង​ចរន្ដអគ្គិសនី​នេះ​រួច​ហើយ​ ៖«​បាទ​បាន​ដោះស្រាយ​រួច​ហើយ​ហើយ​ចំពោះ​កម្មករ​ កម្មការិនី​ ដែល​គាត់​ដួល​សន្លប់​ហ្នឹង​ ក៏​យើង​បាន​ដោះស្រាយ​រួច​អស់ហើយ​។​ យើង​បាន​បញ្ជូន​ដាក់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​បឋម​ចំពោះ​អ្នក​ដែល​បាន​ដួល​សន្លប់​ហ្នឹង​»​។​

​ទាក់ទិន​ករណី​នេះ​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដកោះកុង​ បាន​បញ្ជាក់​ថា​ កម្មការិនី​ទាំង​ ២៨​នាក់​ នៅ​ពេល​នេះ​មាន​អាការ​ធូរស្រាល​វិញ​ហើយ​ និង​បាន​ចេញពី​ពេទ្យ​អស់​មួយ​ចំនួន​។​ តែ​យ៉ាងណា​ពួក​គាត់​ នឹង​អាច​ចេញពី​ពេទ្យ​បាន​នៅ​ថ្ងៃស្អែក​។​

​លោក​វេជ្ជបណ្ឌិត​ ហៃ​ ឡៃ​សុ​ន​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដកោះកុង​ មាន​ប្រសាសន៍​ថា​ យោង​តាម​ការ​ពិនិត្យ​កម្មការិនី​ទាំងអស់​ រួម​ទាំង​អ្នកមាន​ផ្ទៃពោះ​ផង​ គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ពួក​គាត់​សន្លប់​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ភិតភ័យ​។​ លោក​បញ្ជាក់​ថា​ នៅ​ល្ងាច​នេះ​ពួក​គាត់​ប្រហែល​ជាង​ ១០​នាក់​អាច​ពី​ពេទ្យ​បាន​ ហើយនឹង​ចេញ​អស់​នៅ​ថ្ងៃស្អែក​ ៖«​ទាំង​អ្នក​ធម្មតា​ ទាំង​អ្នកមាន​ផ្ទៃពោះ​ អ្នកមាន​ផ្ទៃពោះ​ក្នុង​ចំណោម​ ០៦​នាក់​ហ្នឹង​ អាច​ចេញ​ទៅ​បាន​ប្រហែល​ ០៤​នាក់​។​ តាម​ស្ថានភាព​ គឺ​ប្រហែល​អ្នក​ចេញ​ទៅ​អាច​ជាង​ ១០​នាក់​»​។​

​កម្មការិនី​ ដែល​មាន​ផ្ទៃពោះ​ទាំង​ ០៦​នាក់​នេះ​ ម្នាក់​មាន​ផ្ទៃពោះ​ ០៤​ខែ​ និង​ ០៥​នាក់​ទៀត​ មាន​ផ្ទៃ​ចន្លោះ​ ០១​ខែ​ និង​ ០២​ខែ​។​ លោក​វេជ្ជបណ្ឌិត​ បន្ថែម​ទៀត​ថា​ ក្រុម​កម្មការិនី​ទាំងអស់​ គឺ​មិន​មាន​បញ្ហា​កង្វះ​អាហា​រូប​ប​ត្ថ​ម​ឡើយ​។​

​សូម​ជម្រាប​ថា​ យោង​តាម​ទិន្នន័យ​ករណី​កម្មករ​ ក​ម្មា​រិ​នី​ ដួល​សន្លប់​ ពី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​)​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៧​ខែ​ដើមឆ្នាំ​២០១៨​នេះ​ មាន​កម្មករ​ កម្មការិនី​ចំនួន​ ១៦៦៥​នាក់​បាន​សន្លប់​ ខណៈ​ដែល​ ១២​ខែ​ កាលពី​ឆ្នាំ​២០១៧​ មាន​កម្មករ​សន្លប់​ត្រឹមតែ​ ១៦០៣​នាក់​ តែ​ប៉ុណ្ណោះ​៕

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត