loader

ខួបពីរឆ្នាំ ! ក្រុមនិយមកែមឡី រំលឹកថ្ងៃឃាតកម្ម(មានសំឡេង)

ភ្នំពេញ៖ថ្ងៃទី១០កក្កដា ឆ្នាំ២០១៨នេះ គឺជា ខួបពីរឆ្នាំនៃមរណភាពរបស់អ្នកវិភាគដ៏ល្បី ល្បាញដែលត្រូវខ្មាន់ កាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលថ្ងៃ នៅ ក្នុងស្តាម៉ាត ស្ថានីយប្រេងសាំង កាល់តិច នៅម្ដុំស្តុបបូគោ។ លោកបណ្ឌិតកែមឡីបានស្លាប់ក្នុងកន្លែងកើយហេតុនោះតែម្ដង។ ឃាតកម្មលើ អ្នកវិភាគនិយាយឥតខ្លាចញញើតនេះ នាំអោយពិភពលោកភ្ញាក់ផ្អើលដោយរួមគ្នាថ្កោលទោសជាខ្លាំង ។

តើ ថ្ងៃ១០កក្កដានេះ នៅលើបណ្ដាញសង្គម មានអ្វីគួរកត់សម្គាល់ ដែរឬទេ?

លោក រឿន ឬទី្ធ ជូនសេចក្ដីលំអិត !

 

សារឆ្លើយឆ្លង និងការរំលឹកខួបពីរឆ្នាំនៃមរណភាពលោកបណ្ឌិតកែម ឡី  ត្រូវបានមើលឃើញព្រោងព្រាតនៅលើបណ្ដាញសង្គម។ អ្នកនិយមកែមឡី មិនថាឡើយ មនុស្សធ្លាប់ស្និទ្ធស្នាលនឹងអ្នកវិភាគរូបនេះ សូម្បីមនុស្សសាមញ្ញមានមានមុខរបរផ្សេងៗគ្នាក៏ដោយក៏ចាប់អារម្មណ៍រំលឹក ថ្ងៃឃាតកម្មនេះដែរ។ 

ពួកគេបានបញ្ចេញទស្សនៈ ដោយភ្ជាប់នឹងរូបថតលោកបណ្ឌិត ហើយសរសេរថា «ឯណាទៅយុត្តិធម៌ពិតប្រាកដរបស់អ្នកជាទីស្រឡាញគោរពរបស់ខ្ញុំ។ ពីរឆ្នាំកន្លងផុតទៅ តែព្រលឹកនៅជាប់ជានិច្ច។ គ្មានទេថ្ងៃបំភ្លេចអ្នក។ អ្នកបានស្លៀកពាក់ឈុតខ្មៅ អ្នកខ្លះបិទក្រណាត់ខ្មៅ អ្នកខ្លះធ្វើពិធីរំលឹកតាមទម្លាប់សាសនា»។

ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​បន្ត ​យ៉ាង​ហោច​ណាស់​មាន​គណបក្ស​នយោបាយ​ចំនួន៣ បាន​សន្យា​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​វិភាគ​ល្បីឈ្មោះ​រូប​នេះ​បើ​ពួកគេ​ឈ្នះឆ្នោត​។ គណៈបក្សទាំងបីនោះរួមមាន គណបក្សខ្មែរ​តែ​មួយ​របស់ប្អូនប្រុសរបស់លោក កែម ឡី គឺលោក លោក កែម ឬទ្ធីសិទ្ធ គណបក្ស​យុវជន​កម្ពុជារបស់លោក ពេជ្រ ស្រស់ និង​គណបក្ស ប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉ង់ សាំងកុមារ។

មេបក្សថ្មីមួយដែលអះអាងថា អ្នកវិភាគកែមឡី ជាស្ថាបនិកបក្សរបស់ខ្លួន គឺលោក យ៉ង់ សាំងកុមារ បានទៅធ្វើពិធីមួយនៅស្ថានីយប្រេងសាំងកាល់តិច ដែលជាការរំលឹកឃាតកម្មថ្ងៃនោះ។ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកមកទីនេះ ដើម្បីរំលឹកការចងចាំនិង វីរៈភាពរបសលោក កែមឡី។

នៅ​ថ្ងៃទី​ ១០ ខែ​កក្កដា​នេះ​គឺជា​ខួប​ ២​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក កែម ឡី ប៉ុន្តែ​ពុំ​មាន​ពិធី​រៀបចំ​បុណ្យ​រំឭក​ខួប​អ្វី​ធំដុំ​នៅក្នុង​ប្រទេស​ ខណៈ​ភរិយាលោក ​គឺ​អ្នកស្រី ប៊ូ រចនា និង​កូនប្រុស​ទាំង​ ៥ ​នាក់​របស់​លោក​ កែម ឡី បាន​រៀបចំ​ពិធីបុណ្យ​នៅ​ប្រទេស​អូស្ត្រាលី និង​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ប្រារព្ធ​ធ្វើ​ដែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និងប្រទេសបារាំង ​។

បុណ្យគំរប់ខួប ២ឆ្នាំ របស់លោក កែម ឡី គឺ ​ធ្វើ​នៅក្នុងគេហដ្ឋានរបស់​លោកក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ គេបាន​និមន្តព្រះ​សង្ឃ​ចំនួន ៥២អង្គ ទៅតាមអាយុ ៥២ឆ្នាំ​របស់លោក កែម ឡី។

រហូត​មក​ដល់​ពេល​នេះ​មាន​តែ​ឈ្មោះ អឿង អាង ហៅ ជួបសម្លាប់តែ​ម្នាក់​គត់ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ចាប់​បាន​ភ្លាមៗ ក្រោយពេល​កើតហេតុ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិតរហូត​មក​ដល់​ពេល​នេះ​មាន​តែ​ឈ្មោះ អឿង អាង ហៅ ជួបសម្លាប់ តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ចាប់​បាន​ភ្លាមៗ ក្រោយពេល​កើតហេតុ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត។

លោក សេង លាង ដែល​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​នេះ​ថ្មីៗបាន​ថ្លែងប្រាប់​អ្នកការសែត​ថា​ សំណុំ​រឿង​នេះ​លោក​កំពុង​តែ​បន្ត​ស៊ើបអង្កេត​នៅ​ឡើយ​។

តែបែបនេះក្ដី គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ហៅ​កាត់​ថា JCJ មាន​មូលដ្ឋាន​នៅ​ក្រុង​បាងកក​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជាថ្មី​ម្តង​ទៀត ដោយ​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ដែល​មាន​ភាព​ឯករាជ្យ និង​មិន​លម្អៀង ដើម្បី​ស្រាវជ្រាវ​ឃាតកម្ម​លើ​លោក កែម ឡី​។ ​

ជីវប្រវត្តិសង្ខេប

លោក​បណ្ឌិត កែម ឡី មាន​អាយុ ៥០​ឆ្នាំ មាន​សម្បុរ​សណ្ដែកបាយ មាឌ​ធំ​ដំបង ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ូ រចនា អាយុ ៣៤​ឆ្នាំ មាន​កូន​ប្រុស ៤​នាក់ និង​កូន​នៅ​ក្នុង​ផ្ទៃ ៥​ខែ​ម្នាក់​ទៀត។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​ចំណោម​បង​ប្អូន​បី​នាក់ គឺ​លោក​ជា​កូន​ទី​២។ ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ក្នុង​ជំនាន់ ប៉ុល ពត លោក​និង​បង​ប្អូន​រស់នៅ​ជាមួយ​ម្ដាយ មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក បាញ់ឆែវ និង​ជា​អ្នក​លក់​គ្រឿង​ទេស។

លោក កែម ឡី បាន​តស៊ូ​រៀន​សូត្រ​ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា ហើយ​ទទួល​បាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​ម៉ាឡេស៊ី។

និយាយ​អំពី​ជីវិត​ការងារ​វិញ លោក​ធ្លាប់​បម្រើ​ការ​នៅ​ក្រសួង​សុខាភិបាល កាកបាទ​ក្រហម ក្រុមហ៊ុន​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ធំៗ ដូចជា កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួង​ដែនដី​សន្យា​ដោះស្រាយ​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​

រដ្ឋមន្ត្រីក្រសួង​ដែនដី​សន្យា​ដោះស្រាយ​បញ្ហា​[...]

មន្រ្តីរដ្ឋសភាកម្ពុជាសុំទោសដែលភាន់ច្រឡំ​ថាប្រធាន IPU គាំទ្រលទ្ធផលបោះឆ្នោតជាតិនៅកម្ពុជា

(ភ្នំពេញ)៖ មន្ត្រីខុទ្ទកាល័យលោកស្រី ឃួន សុដារ[...]

វេទិកាបូអាវសម្រាប់អាស៊ីជាឱកាសសម្រាប់កម្ពុជាទាក់ទាញវិនិយោគិន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត