loader

ក្រុម​អភិរក្ស​សត្វ​ព្រែ​រក​ឃើញ​សំបុក​សត្វ​ត្រ​យ៉ង​យក្ស​១៩​ក្នុង​ដែនជំរកសត្វព្រៃ​

ក្រុមអភិរក្សសត្វព្រៃរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ បានរកឃើញសំបុកសត្វត្រយ៉ងយក្សដ៏កម្រនិងជិតផុតពូជនៅលើសាកលលោកចំនួន ១៩ សំបុកនៅខេត្តព្រះវិហារ។

អង្គការសមាគមអភិរក្សសត្វព្រៃ( WCS)បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២ សីហា ថា អ្នកអភិរក្សបានរកឃើញសំបុកសត្វត្រយ៉ងយក្សដ៏កម្រនិងជិតផុតពូជនៅលើសាកលលោកចំនួន ១៩ សំបុក នៅតំបន់ខ្ពង់រាប ភាគខាងជើងប្រទេសកម្ពុជាស្ថិតនៅខេត្តព្រះវិហារ។

អង្គការនេះបន្តថា «តាមរយៈកម្មវិធីការពារសំបុកសត្វស្លាប សមាជិកសហគមន៍ និងក្រុមអ្នកអភិរក្ស កំពុងធ្វើការរួមគ្នាដើម្បីថែរក្សាការពារ និងត្រួតពិនិត្យសំបុកសត្វត្រយ៉ងយក្សទាំងអស់នេះពីការរំខានរបស់មនុស្ស និងកត្តាគំរាម កំហែងផ្សេងៗទៀត»។

ត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះ នៅលើសាកលលោក។

សត្វត្រយ៉ងយក្សពេញវ័យត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនតែ ១៩៤ក្បាលប៉ុណ្ណោះ នៅលើពិភពលោក។ ក្នុងចំណោមនោះ ប្រមាណ៩៩%នៃចំនួនរបស់ពួកវាមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោកដើម្បីអភិរក្សប្រភេទសត្វដ៏កម្រនេះកុំឲ្យបាត់បង់ពីភពផែនដី៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

គ.ជ.ប៖ ២៤ថ្ងៃនៃថ្ងៃចុះឈ្មោះបោះឆ្នោត គ្មានពាក្យបណ្តឹងនោះទេ មាន តែពាក្យកែតម្រូវមួយចំនួន  

ភ្នំពេញ ៖គិតត្រឹមពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២[...]

អ្នកវិភាគ៖ ការកែប្រែរដ្ឋធម្មនុញ្ញច្រើនដងនាំឲ្យមានច្បាប់កំពូលនេះគ្មានតម្លៃ(មានសម្លេង)

ក្រុងភ្នំពេញ៖ ថ្ងៃនេះ ២៤ កញ្ញា​គឺជាទិវានៃការប[...]

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានិងរៀបចំកិច្ចពិភាក្សាពាណិជ្ជកម្មលើកទី២

ភ្នំពេញៈសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCh[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត