loader

ក្រុម​បះបោរ​ប្រកាស​បទ​ឈប់​បាញ់​គ្នា​បណ្តោះអាសន្ន​នៅ​មី​យ៉ា​ន់​ម៉ា​

មីយ៉ាន់ម៉ា៖​ក្រុម​ពួក​ឧទ្ទាម​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​បទ​ឈប់​បាញ់​ឯកតោភាគី​ រយៈពេល​មួយ​ខែ​ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​មនុស្សធម៌​នៅ​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងជើង​។​

ការវាយប្រយុទ្ធគ្នានំាឲ្យឆេះបំផ្លាញផ្ទះជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ Photo: EPA

​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ កងទ័ព​រំដោះ​ Rohingya​ Arakan​ (Arakan)​ បាន​ប្រកាស​ បទ​ឈប់​បាញ់​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​ដោយ​ជំរុញ​ឱ្យ​កងទ័ព​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទម្លាក់អាវុធ​ផង​ដែរ​។​

​ការ​វាយប្រហារ​របស់​ ក្រុម​Arsa​ ទៅ​លើ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ បាន​ធ្វើ​ឱ្យ​មានការ​ឆ្លើយ​តប​ការ​វាយប្រហារ​ពី​ពួក​យោធា​។​

​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​ ២​សែន​ ៩​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ឃី​ន​ដើម្បី​ស្វែងរក​ទីជំរក​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​។​

​អង្គការសហប្រជាជាតិ​និយាយ​ថា​ក្រុម​ជំនួយ​បន្ទាន់​ត្រូវការ​ប្រាក់​ ៧៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​ដល់​ជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ភៀសខ្លួន​ពី​ភូមា​ ទៅ​លើ​តម្រូវការ​ស្បៀងអាហារ​ ទឹក​ និង​សេវា​សុខភាព​សម្រាប់​អ្នក​ទើប​មក​ដល់​ថ្មី​នេះ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ហ្ស៊ីមបាវេ៖ អ្នកនយោបាយបក្សប្រឆំាងត្រទ្បប់ចូលប្រទេសវិញខណៈមេដឹកនំាមូហ្កាបេត្រូវបានឃុំខ្លួន

មេដឹកនំាគណបក្សប្រឆំាងធំជាងគេនៅប្រទេសហ្ស៊ីមបាវ[...]

មេដឹកនាំហ្សិមបាវេអាយុ៩៣ឆ្នាំនិងភរិយាត្រូវបានពួកយោធាឃុំខ្លួន

នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើ[...]

ស្ថានទូតបរទេសនៅហ្សិមបាវ៉េបា្រប់ពលរដ្ឋរបស់ខ្លួនអោយប្រុងប្រយ័ត្នចំពោះរដ្ឋប្រហារ

ហ្សិមបាវ៉េ៖ ស្ថានទូតប្រទេសអាមេរិក និងអង់គ្លេស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត