loader

ក្រុមអង្គការសិទ្ធិមនុស្សទាមទារឱ្យបើកសាលាជំនុំជម្រះក្ដីករណីសម្លាប់មនុស្សក្រៅប្រព័ន្ធលើសហគមន៍រ៉ូហ៊ីងយ៉ា

រ៉ូហ៊ីងយ៉ា៖ក្រុមអង្គការសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកដែលស្ថិតនៅក្រោមកិច្ចសន្យាជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវអោយមានការបើកសាលាជំនុំជម្រះក្ដី ប្រឆាំងនិងមេដឹកនាំពួកយោធាភូមា ករណីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅលើសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា។

អង្គការសិទ្ធិម​នុស្សរបស់អាមេរិកនោះ មានឈ្មោះថា ក្រុមច្បាប់ និងគោលនយោបាយអន្ដរជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ជនប្រព្រឹត្តដែលត្រូវប្រឈមនិងការផ្ដន្ទាទោសនោះ គឺគ្មានអ្វីក្រៅពីពួកយោធាភូមានោះទេ។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អង្គការសិទ្ធិម​នុស្សនេះ បានបញ្ចេញរបាយការណ៍របស់ខ្លួនដោយបានស្រង់បទសម្ភាសជាមួយជនភៀសខ្លួនសហគមន៍រ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅក្នុងជំរុំនៃប្រទេសបង់ក្លាដេស។

តាមប្រភពដដែល អង្គការសិទ្ធិមនុស្សមួយនេះ បានទាមទារឲ្យរដ្ឋកាលរបស់លោកដូណាល់ត្រាំ ចាត់វិធានការប្រឆាំងពួកយោធាក្នុងករណីនេះជាបន្ទាន់ ហើយថា សហរដ្ឋអាមេរិក និងសហគមន៍អន្ដរជាតិដទៃទៀតត្រូវចូលរួមបង្កើតសាលាជំនុំជម្រះក្ដីពិសេសនេះ ដោយស្ថិតនៅក្រោមយុត្ដាធិការរបស់តុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC ។

យ៉ាងតិចណាស់ ឧត្ដមសេនីយ៍យោធា ៦រូប ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយនេះ ដែលថា ពួកគេគឺជាជនពាក់ព័ន្ធករណីការសម្លាប់រង្គាលទៅលើសហគមន៍រ៉ូហ៊ីងយ៉ាភូមា។

សូមរំលឹកថា សហគមន៍រ៉ូហ៊ីងយ៉ាភូមាបានរត់ភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេសចាប់តាំងពីខែសីហា ឆ្នាំ២០១៧ គឺរហូតមកដល់ពេលនេះ មានជិត ៧០ម៉ឺននាក់។

ពួកគេបានរត់ចេញពីសហគមន៍របស់ខ្លួននៅរដ្ឋរាក់ខាញនៃប្រទេសភូមា ដោយសារតែពួកយោធាបានបើកប្រតិបត្តិការវាយប្រហារទៅលើតំបន់នោះ ដោយចាត់ទុកថា ក្រុមរ៉ូហ៊ីងយ៉ាភូមា ជាក្រុមប្រដាប់អាវុធខុសច្បាប់។ក្នុងករណីនេះ មនុស្សជាច្រើនរយនាក់ត្រូវបានសម្លាប់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកនឹងចំណាយថវិកាពាន់លានដុល្លារជួយពលរដ្ឋម៉ិចស៊ីកូមានមុខរបរក្នុងប្រទេស

សហរដ្ឋអាមេរិកកំពុងតែពិនិត្យការប្ដេជ្ញារបស់ខ្ល[...]

នាយករដ្ឋមន្ត្រីប៊ែលហ្សិក​ថ្វាយសុំព្រះមហាក្សត្ររាជានុញ្ញតឱ្យខ្លួនលាលែងពីតំណែង

នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្សិក លោក Charles [...]

ស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសសន្យាបង្កើនបា្រក់ចំណូលជាតិខ្ពស់ថែមទៀតបើឈ្នះការបោះឆ្នោតជាថ្មីទៀត

លោកស្រី Sheikh Hasina ប្រធានគណបក្សសម្ព័ន្ធអាវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត