loader

ក្រុមហ៊ុន​ International​ Easy​ Rech​ ត្រៀម​បញ្ជូនពលការិនី​ ៣​រូប​បន្ថែម​ទៀត​ទៅ​ទីក្រុង​ហុងកុង​

​ភ្នំពេញ​ ៖​ ថ្លែង​ក្នុង​ពិ​ធិ​សម្ពោធ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​ INTERNATIONAL​ EASY​ REACH​ CO.,LTD​ នៅ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ តំណាង​ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា​ កំពុង​ត្រៀម​បញ្ជូនពលការិនី​ចំនួន​ ៣​រូប​បន្ថែម​ទៀត​ ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ទីក្រុង​ហុងកុង​។​ លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ប្រាប់​ឲ្យ​ក្រុមហ៊ុន​នេះ​ ត្រូវ​យកចិត្ដទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ធានា​សុវត្ថិភាព​ពលពលការិនី​ និង​លក្ខខណ្ឌ​ការងារ​។

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​តំណាង​ក្រុ​ហ៊ុន​ INTERNATIONAL​ EASY​ REACH​ CO.,LTD​ លោកស្រី​ យី​ ឆេ​ង​ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ ក្រុមហ៊ុន​នឹង​ខិតខំ​បណ្ដុះ​ពលការិនី​ឲ្យ​មាន​សមត្ថភាព​ ដែល​អាច​ទៅ​ធ្វើ​ការងារ​នៅ​ទីក្រុង​ហុង​បាន​ ស្រប​តាម​ទិស​ដៅ​ក្រសួង​ការងារ​ ដែល​ធ្វើ​យ៉ាងណា​បញ្ជូនពលការិនី​ទៅ​កាន់​ទីក្រុង​ហុងកុង​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ១០០០​នាក់​ក្នុង​មួយ​ឆ្នាំ​។​

​លោកស្រី​ យី​ ឆេ​ង​ បន្ដ​ថា​ សព្វ​ថ្ងៃនេះ​ក្រុមហ៊ុន​លោកស្រី​បាន​នឹង​កំពុង​តែ​បន្ដ​ផ្សព្វផ្សាយ​ក្នុង​ការ​ជ្រើសរើស​កម្មការិនី​ ដើម្បី​យក​មក​បណ្ដុះបណ្ដាល​ ត្រៀម​បញ្ជូន​ទៅ​ទីក្រុង​ហុង​។​ លោកស្រី​បន្ដ​ថា​ ប​ច្ចុ​ប្ប​ន្នេះ​ក្រុមហ៊ុន​ កំពុង​តែ​បណ្ដុះបណ្ដាល​ពលការិនី​ចំនួន​ ១៣​រូប​ ដែល​នឹង​បញ្ចប់​វគ្គ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ស្រប​ពេល​ដែល​មានកម្ម​ការិនី​ចំនួន​ ៣​រូប​ បាន​ជាប់កិច្ចសន្យា​ធ្វើ​ការងារ​នៅ​ទីក្រុង​ហុងកុង​ ៖«​មាន​ដៃគូ​នៅ​ហុងកុង​ បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​រូ​ចរាល់​ ដោយ​រង់ចាំ​ការ​អនុញ្ញាត​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បី​សម្របសម្រួល​នាំ​ពលករ​ទៅ​ហុងកុង​»​។​

​ទាក់ទិន​ករណី​នេះ​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ ដោយ​ស្នើ​ដល់​ក្រុមហ៊ុន​មួយ​នេះ​ ត្រូវ​បន្ដ​ការ​យកចិត្ដទុកដាក់​ ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​សម្របសម្រួល​នាំ​ចេញ​ពលករ​ទៅ​កាន់​ទីក្រុង​ហុង​ ប្រកបដោយ​ជោគជ័យ​ ដោយ​គោរព​តាម​បទ​ប្បញ្ញត្ដិ​ច្បាប់​ជា​ធរមាន​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ ផា​សុខភាព​ ភាព​ត្រឹមត្រូវ​ និង​ សេចក្ដី​ថ្លៃថ្នូ​។​ ជាង​នេះ​ ក្រុមហ៊ុន​ត្រូវ​ តែ​ធានា​នូវ​លក្ខខណ្ឌ​ការងារ​ឲ្យ​កាន់តែ​ល្អ​ឡើង​ ជូន​ដល់​កម្មការិនី​កម្ពុជា​ ដែល​នឹង​ចេញ​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ទីក្រុង​ហុងកុង​ នាង​ពេល​ខាង​ឆាប់ៗ​ខាង​មុខ​។​

​លោក​រដ្ឋមន្ដ្រី​អះអាង​ រដ្ឋាភិបាល​អាណត្ដិ​ទី​៦​នេះ​ បាន​នឹង​កំពុង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​រឹតចំណង​ទាក់ទង​ទ្វេភាគី​ជា​អន្ដរជាតិ​ ដើម្បី​ធ្វើ​យ៉ាងណា​បើក​ឲ្យ​កាន់តែ​ទូលាយ​នូវ​ទីផ្សារ​ការងារ​ស្របច្បាប់​នៅ​ក្រៅប្រទេស​ និង​ទប់ស្កាត់​ទេស​សន្ដរ​ប្រវេសន៍​ការងារ​ក្រៅប្រទេស​ដោយ​ខុសច្បាប់​។​

​កម្ពុជា​ បាន​បញ្ជូន​ពលការិនី​ចំនួន​ ១៤​នាក់​ ទៅ​ធ្វើ​ជា​ជំនួយការ​តាម​ផ្ទះ​នៅ​កាន់​ទីក្រុង​ហុងកុង​ ជា​លើក​ដំបូង​កាលពី​ចុងឆ្នាំ​២០១៧​។​ បើសិន​ដូច​ការ​គ្រោងទុក​របស់​ក្រុមហ៊ុន​ INTERNATIONAL​ EASY​ REACH​ CO.,LTD​ ដែល​ត្រៀម​បញ្ជូន​ពលការិនី​ទៅ​បន្ថែម​ទៀត​ នេះ​គឺជា​លើក​ទី​២​ហើយ​ សម្រាប់​ការ​បញ្ជូន​កម្មការិនី​ទៅ​ទីក្រុង​ហុងកុង​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​បញ្ជាក់​ថា​ សព្វថ្ងៃ​នៅ​ទីក្រុង​ហុងកុង​មាន​ពលករ​បរទេស​ បម្រើ​ការងារ​តាម​ផ្ទះ​ មាន​ចំនួន​ប្រហែល​ ៣៥៧​ ០០០​នាក់​ ភាគច្រើន​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ និង​ឥណ្ឌូ​នេ​ស៊ី​ ដោយ​ពួក​គេ​ទទួល​បាន​សិទ្ធិ​ និង​លក្ខខណ្ឌ​ការងារ​ដូច​ពលករ​ហុងកុង​ដែរ​។​ សិទ្ធិ​ទាំងនោះ​រួម​មាន​ -​ ការ​ឈប់​សម្រាក​ប្រចាំ​ស​ប្តា​ហ៍​ -​ ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ ដោយ​មាន​ប្រាក់​ឈ្នួល​ ចំនួន​៧​ ថ្ងៃ​ ទៅ​១៤​ថ្ងៃ​ ក្នុង​១​ឆ្នាំ​ -​ ការ​ឈប់​សម្រាកលំហែ​មាតុភាព​ ចំនួន​១០​ស​ប្តា​ហ៍ -​ ការ​ធានា​រ៉ាប់រង​ពេល​មាន​ជំងឺ​ -​ ផ្តល់​បន្ថែម​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ពលករ​ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ​។​

​បន្ថែម​ពីលើ​នេះ​លោក​ថា​ រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ បាន​ដាក់​ឲ្យ​មាននូវ​កិច្ចសន្យាការងារ​ស្តង់ដា​សម្រាប់​គាំពារ​បន្ថែម​ជូន​ដល់​ពលករ​បរទេស​បម្រើ​ ការងារ​តាម​ផ្ទះ​ រួម​មាន​ប្រាក់បៀវត្ស​ទាប​បំផុត​ត្រឹម​ ប្រមាណ​៥៧០​ដុល្លារ​អា​មេ​រិ​ក​ ដែល​នឹង​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​ទៀងទាត់​ ការ​ផ្តល់​អាហារ​ ឬ​ប្រាក់​ហូប​ចុក​ចំនួន​ ១៣៣​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​១​ខែ​ ការ​ស្នាក់​នៅ​សមរម្យ​ដោយ​មិន​គិតថ្លៃ​ ការ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់​មក​វិញ​ និង​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​ជាដើម​។​

​គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​បាន​ចំនួន​៦​ប្រទេស​ គឺ​ ប្រទេស​ថៃ​ សាធារណរដ្ឋ​កូរ៉េ​ ម៉ា​ឡេ​ស៊ី​ ជប៉ុន​ សឹ​ង្ហ​បូ​រី​ និង​ហុងកុង​ ដែល​មាន​ពលករ​សរុប​ចំនួន​ប្រមាណ​ ១​លាន​ ២​សែន​នាក់​។​ កន្លង​មក​ពួក​គាត់​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា​ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ ប្រមាណ​ជាង​ ២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។​ នៅ​ពេល​បញ្ចប់​កិច្ចសន្យាការងារ​ និង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ពួក​គាត់​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ពីព្រោះ​តាម​រយៈ​ ការ​ធ្វើ​ការងារ​នៅ​បរទេស​ ពួក​គាត់​មិន​ត្រឹមតែ​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទេ​ ថែម​ទាំង​ទាំង​ទទួល​បាន​នូវ​ជំនាញ​ បទ​ពិសោធន៍​ ចំណេះដឹង​ភាសា​ និង​របៀបរបប​រស់នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៀត​ផង​៕

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត