loader

ក្រុមហ៊ុន​ Fushun​ Cambo​បោះទុន​វិនិយោគ​២,៤៥​លាន​ដុល្លារ​ក្នុង​វិស័យ​កាត់ដេរ​

ភ្នំពេញ៖គេហទំព័រ​fibre2fashion.com​ បាន​ចុះ​ផ្សាយ​ថា​ ក្រុមហ៊ុន​ Fushun​ Cambo​ Fashion​ Company​ Limited​ នឹង​វិនិយោគទុន​២,៤៥​លាន​ដុល្លារ​​ដើម្បី​សាងសង​រោងចក្រ​កាត់ដេរ​មួយ​នៅ​​ស្រុក​បាទី​ខេត្ត​តាកែវ។

នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យរោងចក្រកាត់សម្លៀកបំពាក់មួយនៅភ្នំពេញ។ប្រភពរូបភាព៖ faccebook សម្តេច ហ៊ុន សែន



បើគេហទំព័រ ​fibre2fashion.com​​បានឲ្យដឹងថា គម្រោងនេះបាន​ទទួល​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ហើយ​ ។​

រោងចក្រ​នេះ​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​១០០០​នាក់​។​

​បើ​យោ​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចេញផ្សាយ​កាលពី​ខែ​មុន ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​របស់​រោងចក្រ​កាត់ដេរ​និង​ស្បែង​ជើង​​ចំនួន​៤​មាន​ទំហំទឹកប្រាក់​វិនិយោគទុន​រួម​គ្នា​ជិត​១០​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ ក្នុង​រយៈពេល​៩ខែ​សម្រាប់​ឆ្នាំ​២០១៧​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ពី​កម្ពុជា​កើនឡើង​ជាង​៥​ពាន់​លាន​ដុល្លារ​។​ស្រប​ពេល​​ដែលការនាំ​ចេញ​សម្លៀក​បំពាក់​មាន​តម្លៃ​៤,៩​ពាន់​លាន​និងការ​នាំ​ចេញ​ស្បែកជើង​កើន​៦៣៦​លាន​ដុល្លារ​អា​មេ​រិ​កក​ក្នុង​ចន្លោះ​ពី​ខែមករា​ដល់​ខែកញ្ញា​ ឆ្នាំ​២០១៧នេះ៕

ព័ត៌មានទាក់ទង

នៅឆ្នាំក្រោយកម្ពុជាប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើននាំចេញសម្លៀកបំពាក់

ក្រុងភ្នំពេញ៖  ក្រុមម្ចាស់សហគ្រាសបានដាក់ការព្[...]

កម្ពុជាប្រមូលផលជ័រកៅស៊ូបានជិត ១៦ម៉ឺនតោនកើនឡើងជាងឆ្នាំមុន ៣៦%

ភ្នំពេញ៖ ផលិតផលជ័រកៅស៊ូកម្ពុជារយៈពេល​ ១១ខែក្ន[...]

​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​កើនឡើង​ជាង​១៧​ភាគរយ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧

ប្រទេស​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត