loader

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នឹង​ហោះហើរ​ម​កម្ពុជា​ស្របពេលកម្ពុជា​រំពឹង​ទទួលភ្ញៀវ​ទេសចរ​ចិន​២​លាន​នាក់​

ភ្នំពេញ​៖​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​របស់​ចិន​គ្រោង​នឹង​ហោះហើរ​មក​កាន់​កម្ពុជា​នៅ​ឆាប់ៗ​ខាង​មុខ​នេះ​ ស្រប​ពេល​កម្ពុជា​រំពឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​២​លាន​នាក់​ក្នុង​រយៈពេល​៣​ឆ្នាំទៅ​មុខ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​                  យន្តហោះក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិលចិនស៊ីឆ័ន​(Sichuan Airlines)។ប្រភពរូបភាប៖TTG Asian

​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​ Cambodia​ Travel​ Mart​ នៅ​ខេត្តសៀមរាប​កាលពី​ថ្មី​នេះ​លោកស្រី​ Nuno​ Costa​ នាយក​ផ្នែក​ទីផ្សារ​និង​ជា​ប្រធាន​ផ្នែក​លក់​នៅ​អាកាស​យន្ត​ដ្ឋា​ន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​អាកាស​ចរណ៍​​​ចិន​ឈ្មោះ​ Ruili​ Airlines​ នឹង​ប្រកាស​អំពី​ការ​ចុះ​ចត​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត​។​នេះ​បើ​យោង​តាម​គេហទំព័រ​ធី​ធី​ជី​អាស៊ាន​(TTG​ Asian)​។​

​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ដាក់​គោលដៅ​នៅ​ឆ្នាំ​២០១៧​នេះ​នឹង​ទទួល​ទេសចរ​ចិន​១​លាន​នាក់​និងឈានដល់​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។​

​វិស័យ​ទេ​ចរណ៍​កម្ពុជា​រក​ចំណូល​ជាតិប្រមាណ​៣៤០០​លាន​ដុល្លារ​ស្មើនឹង​១៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​និង​បង្កើត​ការ​ការងារ​ផ្ទាល់​ជាង​៦២​ម៉ឺន​នាក់​ស្មើនឹង​១៣​ភាគរយ​នៃ​ការងារ​សរុប​។​

​បើ​យោង​តាម​គេហទំព័រ​ធី​ធី​ជី​អាស៊ាន​(TTG​ Asian)​ ក្រុមហ៊ុន​អាកាសចរណ៍​ស៊ី​វិល​ចិន​ស៊ី​ឆ័ន​(Sichuan​ Airlines)​ជា​ក្រុមហ៊ុន​ មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន​ជា​ច្រើន​ដែល​រំពឹង​ថា​នឹង​បើក​ដំណើរការ​ផ្លូវការ​ហោះហើរ​ថ្មី​រវាង​កម្ពុជា​-​ចិន​ឆាប់ៗ​នេះ​។​

​បើ​តាម​គេហទំព័រ​ TTG​ Asian​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ Malindo​ Air​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ពីរ​គឺ​ Sichuan​ Airlines​ និង​ Shenzhen​ Airlines​ គេ​រំពឹង​ថា​នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ​ បន្ទាប់​ពីក្រោយ​ក្រុមហ៊ុន​ JC​ International​ Airlines​ និង​ក្រុមហ៊ុន​ Lanmei​ Airlines​ ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពីដើម​ឆ្នាំ​នេះ​។​

​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​៣​លាន​៩​សែន​នាក់​ កើន​ទ្បើ​ង​១១.៥​ភាគរយ​និង​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ជាង​៨៤​ម៉ឺន​នាក់​ កើន​ទ្បើ​ង​៣៥.៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន​។​

​បើ​តាម​ស្ថានទូត​ចិន​ នៅ​ឆ្នាំ​២០១៦​ចិន​វិនិយោគ​មក​កម្ពុជា​ក្នុង​រង្វង់​ទឹកប្រាក់​ជាង​១​ ពាន់​លាន​ដុល្លារ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កសិកម្ម​ជាដើម​៕

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត