en     km
en     km

ក្រុមស្រាវជ្រាវបុរាណវិទ្យាកំណាយរកឃើញបដិមាដ៏ធំមួយក្នុងរចនាបថបាយ័ន

Share

ភ្នំពេញ៖ក្រុមអ្នកសិក្សាស្រាវជ្រាវបុរាណវិទ្យាមួយក្រុមបានកំណាយដោយរកឃើញបដិមាធំមួយក្នុងរចនាបថបាយ័ននៅថ្ងៃទី ៣០ កក្កដា ឆ្នំា ២០១៧នៅតំបន់អង្គរ។
បដិមាធំមួយក្នុងរចនាបថបាយ័ននៅថ្ងៃទី ៣០ កក្កដា ឆ្នំា ២០១៧នៅតំបន់អង្គរ។ ប្រភពរូប៖ ហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបាន។
បដិមាធំមួយក្នុងរចនាបថបាយ័ននៅថ្ងៃទី ៣០ កក្កដា ឆ្នំា ២០១៧នៅតំបន់អង្គរ។ ប្រភពរូប៖ ហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបាន។
បើតាមបណ្តាញសង្គមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបានសរសេរថា ក្រុមអ្នកសិក្សាស្រាវជ្រាវបុរាណ វិទ្យារបស់អាជ្ញាធរជាតិអប្បរា និងមហា វិទ្យាល័យ បច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ប្រទេសសិង្ហបុរី បានកំណាយរកឃើញបដិមាធំ មួយអង្គក្នុងរចនាបថបាយ័ន ក្នុងគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពីមន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ការកំណាយរកឃើញបដិមាមួយអង្គនេះ ស្ថិតនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំប្រហែមួយគីឡូម៉ែត្រ។ បដិមានេះ មានកម្ពស់១,៩០ ម៉ែត្រ និងស្មាទទឹង០,៥៨ម៉ែត្រ។ បដិមាបាក់ដៃទំាងពីរត្រឹមស្មា និងបាក់ជើងស្តំាត្រឹមកជើង និងបាក់ជើងឆ្វេងត្រឹមគល់ភ្លៅ ដោយដងខ្លួន និងក្បាលនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បំាងសក់នៅស្អាតល្អ។

លោក ខៀវ ច័ន្ទ មន្រ្តីជំនាញផ្នែកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្បរា បានសន្និដ្ឋានថា បដិមា នេះជាទ្វារបាល ឬឆ្មំាយាមក្លោងទ្វារ មន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។

លោកបញ្ជាក់ថា បដិមានេះកប់ក្នុងដីជម្រៅប្រហែលបួនតឹក ដោយដេកផ្ងារបែរក្បាលទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។ លោកបន្ថែមថា ក្រុមការងារសិក្សាស្រាចជ្រាវ បានកំណាយរកឃើញបដិមានេះដោយចៃដន្យ ក្នុងគម្រោងសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។

លោកអះអាងថា មដិមានេះនឹងទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដើម្បីរក្សា សុវត្ថិភាព និងដាក់តំាងឲ្យភ្ញៀវទេសចរណ៍ទស្សនាបន្ទាប់ពីក្រុមជំនាញកត់ត្រាហើយនោះ៕

Share

Image
Image
Image