loader

ក្រុមប្រឹក្សាធម្មនុញ្ញថ្កោលទោសតំណាងHuman Rights Watch  

ភ្នំពេញ៖ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោក ប្រ៊ែត អាដាម  នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការ តំបន់អាស៊ីរបស់អង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch  ថារំលោភរដ្ឋធម្មនុញ្ញ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោក Brad Adams នាយកឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី នៃអង្គការ Human Rights Watch ។
លោក Brad Adams នាយកឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី នៃអង្គការ Human Rights Watch ។រូបភាព៖  Ten Soksreinith/voa khmer

ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស លោក ប្រ៊ែត អាដាម (Brad Adams)ដោយសារតែ និយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា«សមាជិកទំាងអស់នៃក្រុមប្រឹក្សាធម្មនុញ្ញដែលទទួលស្គាល់ធម្មនុញ្ញភាពនៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី គួរលាឈប់ពីតំណែងក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះពួកគេមិនបានការពាររដ្ឋធម្មនុញ្ញ»

ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ៣១ កក្កដានេះថា ការលើកឡើងរបស់លោក ប្រ៊ែត អាដាម បាន ប៉ះពាល់ដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងប៉ះពាល់ស្ថាប័នកំពូលផ្សេងទៀត។លើសពីនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក អាដាម ជាការរំលោភលើឯករាជ្យ អធិបតេយ្យ រំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ស្ថាប័នក្រុម ប្រឹក្សាធម្មនុញ្ញ មាន សមាជិក ៩រូប ក្នុងនោះ សមាជិកមកពីព្រះបរមរាជវាំង ៣រូប ៣រូបត្រូវបាន តែងតាំងពីដោយរដ្ឋសភានិង៣រូបត្រូវបានតែងតាំងសា្ថប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ តែប្រធានរបស់ស្ថាប័ននេះ ជ្រើសតាំងសមាជិករបស់ខ្លួន។ ស្ថាប័ននេះមានតួនាទី បកស្រាយខ្លឹមសារនៃរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ ដែលរដ្ឋសភាបាន អនុម័តនិងព្រឹទ្ធសភាបានពិនិត្យ ចប់សព្វគ្រប់ហើយ៕

ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងធ្វើវិសោធនកម្មនៅថ្ងៃនេះមាន ១១ ជំពូក និង៥០មាត្រា។ ច្បាប់នេះត្រូវក្រុមតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចធ្វើវិសោធនកម្មរួចម្តងហើយ។កាលពីការធ្វើវិសោធនកម្មលើកទី១ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបន្ថែមមាត្រាចំនួន៥ក្នុងច្បាប់នេះ។មាត្រាទាំងនោះដែលចែងកំណត់ថាជនជាប់ពិរុទ្ធឬទណ្ឌិតមិនអាចដឹកនាំគណបក្សឬធ្វើនយោបាយបានទេ។ហើយក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងសុំរំលាយគណបក្សចោលប្រសិនបើរកឃើញថាមេដឹកនាំគណបក្សនយោបាយបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរ។

ក្នុងការធ្វើវិសោធនកម្មលើកនេះគណបក្សកាន់អំណាចស្នើសុំថែមបីចំណុចក្នុងមាត្រា៦ថ្មី(ពីរ) ដោយហាមគណបក្សនយោបាយក្នុងការប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពទណ្ឌិតជាប់ទោសឧក្រិដ្ឋ ឬ បទមជ្ឈឹម និងយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬរៀបចំផែនការ ឬក៏ឃុបឃិតជាមួយទណ្ឌិត៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត