loader

ក្រសួង​សុំ​ឱ្យ​គ្រឹះស្ថាន​ហស​គ្រាស​បង្កើត​កន្លែង​ហូប​អាហារ​សម្រាប់​កម្មករ​រោងចក្រ​

​ភ្នំពេញ​៖​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ប្រកាស​ឱ្យ​ គ្រឹះស្ថាន​ហស​គ្រាស​ទាំងអស់​បង្កើត​កន្លែង​ហូប​អាហារ​សម្រាប់​កម្មករ​រោងចក្រ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

កម្មការិនីរោងចក្រសម្លៀកបំពាក់មួយកន្លែងនៅរាជធានីភ្នំពេញ។ប្រភពរូបភាព៖ facebook សម្តេច ហ៊ុន សែន

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ គឺ​ក្រសួង​នេះ​ បាន​ស្នើ​ឱ្យ​ប្រធាន​មន្ទីរ​ត្រូវ​ពិនិត្យ​លើ​រោងចក្រ​ សហគ្រាស​ និង​គ្រឹះស្ថាន​នានា​ ដែល​កំពុង​ដំណើរការ​ ត្រូវ​រៀបចំ​កន្លែង​សមរម្យ​សម្រាប់​កម្មករនិយោជិត​ពិសារ​អាហារ​ថ្ងៃត្រង់​។​

​ចំពោះ​ការ​ស្នើ​សុំ​សាងសង់​ថ្មី​ សម្រាប់​ រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ ឬ​អគារ​សេវាកម្ម​ដែល​មាន​បុគ្គលិក​ច្រើន​បម្រើ​ការងារ​ ត្រូវ​បង្ហាញ​គំរូ​ប្លង់​បញ្ជាក់​ពី​កន្លែង​សម្រាប់​កម្មករ​រោងចក្រ​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់​ ហើយ​គំរូ​ប្លង់​សម្រាប់​ហូប​អាហារ​ត្រូវ​មាន​ស្តង់ដា​តាម​បទដ្ឋាន​បច្ចេកទេស​។​ ក្រសួង​ប្រកាស​ឱ្យ​អនុវត្ត​យន្តកា​នេះ​ចាប់ពី​ពេល​នេះ​តទៅ​។​

​ក្រសួង​រៀបចំ​ដែនដី​ ប្រកាស​ដូចនេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ អំពាវនាវ​ឱ្យ​ថៅកែ​រោងចក្រ​ទាំងអស់​ត្រូវ​រៀបចំ​ទីកន្លែង​ទទួលទាន​អាហារ​ថ្ងៃត្រង់​សម្រាប់​កម្មករនិយោជិត​ឱ្យ​បាន​សមរម្យ​ នៅ​ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងែ​ទី​ ១៩​ កញ្ញា​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​។​

​សម្តេច​ ហ៊ុន​ សែន​៖«​គ្រប់​រូប​រោងចក្រ​ចាំបាច់​ត្រូវ​មាន​គេ​លាន​ដ្ឋា​ន​ ក្រៅពី​នោះ​ត្រូវ​មាន​កន្លែង​ទទួលទាន​អាហារ​ឱ្យ​បាន​សមរម្យ​។​ ខ្ញុំ​គិត​ថា​នៅ​ទីក្រុង​ភ្នំពេញ​អាច​ជួប​ការ​លំបាក​ទីកន្លែង​ ក៏​ប៉ុន្តែ​នៅ​ក្រៅ​ក្រុង​ រោងចក្រ​ក្រៅ​ក្រុង​ មិន​គួរ​ឱ្យ​មានការ​លំបាក​អំពី​ទីកន្លែង​នៃ​ការ​ទទួលទាន​អាហារ​របស់​កម្មករ​ កម្មការិនី​ នៅ​ពេល​ថ្ងៃ​ត្រង់នោះ​ទេ​»​។​

​នៅ​ក្នុង​ឆមាស​ទី​១​ ដើម​ ឆ្នាំ​ ២០១៨​ រោងចក្រ​ឧស្សាហកម្ម​មាន​ចំនួន​ ១៥៩៥​ ដោយ​កើនឡើង​ចំនួន​ ៧៣​ រោងចក្រ​ ដោយ​មាន​កម្មករ​បម្រើ​ការងារ​ប្រមាណ​ ៨៤​ ម៉ឺន​នាក់​ ភាគច្រើន​ជា​កម្មការិនី​។​

​លោក​ ចេ​ង​ ហ៊ា​ង​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ប្រចាំ​ខេត្ត​កំ​ពង​ចាម​ គាំទ្រ​ឱ្យ​មានការ​បង្កើត​កន្លែង​ហូប​អាហារ​សម្រាប់​កម្មករ​រោងចក្រ​។​

​លោក​ ចេ​ង​ ហ៊ា​ង​ អះអាង​ថា​ រោងចក្រ​ធំ​នៅ​ក្នុង​ខេត្តកំពង់ចាម​ប្រមាណ​ ១០​ រោងចក្រ​ សុទ្ធ​សឹង​មាន​កន្លែង​សម្រាប់​ទទួលទាន​អាហារ​សម​មរ្យ​សម្រាប់​កម្មករនិយោជិត​។​

​លោក​ ចេ​ង​ ហ៊ា​ង​៖«​យើង​តែងតែ​ផ្តល់​ឱវាទ​ឱ្យ​រោងចក្រ​បង្ករ​លក្ខណ​ឱ្យ​បងប្អូន​កម្មករ​យើង​បាន​កន្លែង​ហូប​បាយ​សមរម្យ​ មាន​អនាម័យ​ ហើយ​ឱ្យ​គាត់​បាន​សម្រាក​ រោងចក្រ​ដែល​មាន​កន្លែង​អ​ញ្ចឹ​ង​គឺ​វា​ល្អ​ បើសិន​យើង​អត់​មាន​មិនដឹង​គាត់​ទៅ​ហូប​ណា​ ទៅ​សម្រាក​នៅឯណា​»​។​

​ទាក់ទិន​សុខភាព​ របស់​កម្មករ​តាម​រោងចក្រ​នេះ​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ហៅ​កាត់​ថា​ សង់​ត្រា​ល់​ តែងតែ​ដាក់​ព្រួយបារម្ភ​អំពី​ បរិយាកាស​ នៅ​ក្នុង​រោងចក្រ​ និង​របប​អាហារ​របស់​កម្មករ​ ដែល​នាំ​អោយ​កម្មករ​ដួល​សន្លប់​។​ អង្គការ​នេះ​ បាន​ទាមទារ​អោយ​ ស្ថាប័ន​ពាក់ព័ន្ធ​ ជួយ​ធ្វើ​យ៉ាងណា​ អោយ​កម្មករ​ មាន​សុខភាព​ទាំង​នៅ​កន្លែងធ្វើការ​និង​ បរិយាកាស​ខាងក្រៅ​៕​

ព័ត៌មានទាក់ទង

សង្គមស៊ីវិល៖ ស្រ្តីកម្ពុជានៅជនបទមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ហ្វេសប៊ុក(មានសំឡេង)

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលបង្ហាញថា ប្រជាជនកម[...]

សម្ដេច ហ៊ុន សែន អះអាងប្រាប់មេដឹកនាំវៀតណាមថាពុំមានកងទ័ពបរទេស(ចិន)លើទឹកដីកម្ពុជាទេ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង[...]

មេដឹកនាំកម្ពុជានិងវៀតណាមសន្យាបញ្ចប់ការបោះបង្គោលព្រំដែនអោយឆាប់

ក្នុងសន្និសីទរួមគ្នា នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត