loader

ក្រសួង​ការងារ​រម្លឹក​ជា​ថ្មី​អំពី​ការ​ប្រឈម​ផ្លូវច្បាប់​ករណី​ថៅកែ​ មិន​បាន​ចុះបញ្ជី​ស្ដ្រី​មាន​ផ្ទៃពោះ​ឲ្យ​ទៅ​ ប​.​ស​.​ស​ ​

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​រម្លឹក​ជា​ថ្មី​ថា​ បើ​ថៅកែ​ និយោជក​ មិន​បាន​ចុះបញ្ជី​ស្ដ្រី​មាន​ផ្ទៃ​បញ្ជូន​ទៅ​កាន់​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ឲ្យ​បាន​មុន​ដំណាច់​ខែធ្នូ​នេះ​ នឹង​ប្រឈម​មុខ​ចំពោះ​ច្បាប់​។​ តែ​ករណី​នេះ​ខាង​រោងចក្រ​បាន​អះអាង​ថា​ ខ្លួន​បាន​រៀបចំ​ឯកសារ​ស្ដ្រី​មាន​ផ្ទៃពោះ​រួច​ហើយ​ ខណៈ​ ប​.​ស​.​ស​ បញ្ជាក់​ថា​ និយោជក​បាន​ចុះ​ឈ្មោះ​ស្ដ្រី​មាន​ផ្ទៃពោះ​បាន​ជិត​ ៨០០០​នាក់​។

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

សកម្មភាពកម្មការិនី កាត់ដេរ ប្រភពរូបភាពី Google

នៅ​រយៈពេល​ត្រឹមតែ​ដំណាច់​ខែធ្នូ​ នេះ​ ប៉ុណ្ណោះ​ដែល​ក្រុម​ម្ចាស់​សហគ្រាស​ ថៅកែ​ និយោជក​ មាន​ពេល​ដើម្បី​ធ្វើ​សំណុំ​បែបបទ​ បញ្ជី​ឈ្មោះ​ស្ដ្រី​មាន​ផ្ទៃ​ ដែល​កំពុង​បំពេញការងារ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​បញ្ជូន​ទៅ​កាន់​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​។​

​តាម​សេចក្ដីជូនដំណឹង​នេះ​ ថៅកែ​ និយោជក​ ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ស្ដ្រី​មាន​ផ្ទៃពោះ​ ត្រូវ​រូស​រាន់​មក​ចុះបញ្ជី​ កម្មករ​ និយោជិត​ជា​ស្ដ្រី​ នៅ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ នៅ​ស្នាក់​ការ​កណ្ដាល​ក្នុង​បរិវេណ​ក្រសួង​ការងារ​ ឬ​នៅ​តាម​សាខា​នានា​ របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ គ្រប់​ខេត្ដ​ ខណ្ឌ​។​ ក្នុង​ករណី​ដែល​ក្រុម​ម្ចាស់​សហគ្រាស​ ថៅកែ​ និយោជក​ ខកខាន​ មិន​បាន​ចុះបញ្ជី​តាម​ការ​កំណត់​ និយោជក​ ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ត្រូវ​ទទួលខុសត្រូវ​ នៅ​ចំពោះ​មុខ​ច្បាប់​ ពិសេស​ត្រូវ​ផ្ដល់​អត្ថប្រយោជន៍​ ដល់​បុគ្គលិក​ កម្មករនិយោជិត​ជា​ស្ដ្រី​ ដែល​ត្រូវ​ទទួល​របប​ធានា​រ៉ាប់រង​ មាន​ដូច​ជា​ សេវា​មូល​និ​ធី​សមធម៌​សុខាភិបាល​ និង​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ និយោជិត​ជា​ស្ដ្រី​នៅ​ពេល​សម្រាលកូន​។​

​គិត​មក​ដល់​ដើមខែ​ធ្នូ​ នេះ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ ទទួល​បាន​ឈ្មោះ​ស្ដ្រី​មាន​ផ្ទៃពោះ​ប្រមា​ជិត​ ៨០០០​ពាន់​នាក់​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ ពី​លោក​ ស៊ុ​ សោ​ភណ្ឌ​ នាយករង​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​ លោក​បន្ដ​ថា​ ក្នុង​ករណី​ដែល​ ថៅកែ​ និយោជក​ មិន​បាន​មក​ចុះ​ឈ្មោះ​ស្ដ្រី​មាន​ផ្ទៃពោះ​នៅ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ពួក​គេ​នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ ដែល​មានការ​ពិន័យ​ជា​ប្រាក់​ ទៅ​តាម​បទបញ្ញត្ដិ​ ដែល​មាន​ចែង​។​ ​តែ​យ៉ាង​លោក​បញ្ជាក់​ថា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ នឹង​ធ្វើការ​ពន្យល់​ក្រុម​ថៅកែ​ជា​មុន​សិន​ មុន​ពេល​ឈាន​ដល់​ការ​ពិន័យ​។​

​លោក​ ស៊ុ​ សោ​ភណ្ឌ​៖«​តា​មក​ចំនួន​មនុស្ស​ និង​តាម​អត្រា​វិភាគទាន​ គិត​ទាំង​វិភាគទាន​ និង​ចំនួន​មនុស្ស​ ហើយ​និង​ការ​ពិន័យ​ទាក់ទង​ទៅ​និង​ការ​ល្មើស​មនុស្ស​ម្នាក់​គេ​ពិន័យ​ប៉ុន្មាន​តាម​ច​នួន​របស់​គេ​អ​ញ្ចឹ​ង​ទៅ​ បើ​មនុស្ស​ច្រើន​យើង​ពិន័យ​ច្រើន​»​។​

​ទាក់ទង​ការ​ចុះបញ្ជី​ស្ដ្រី​មាន​ផ្ទៃពោះ​ នៅ​បេ​ឡ​ជាតិ​របប​សន្ដិសុខ​សង្គម​នេះ​ដែរ​ ប្រធាន​រដ្ឋបាល​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ស៊ិ​ន​ថា​យ​ លោកស្រី​ អូន​ សុភា​ មាន​ប្រសាសន៍​ថា​ រោងចក្រ​នេះ​បាន​ស្រង់​ឈ្មោះ​ស្ដ្រី​មាន​ផ្ទៃពោះ​រួច​ហើយ​ ដើម្បី​ដាក់​ទៅ​កាន់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​ កម្មករ​ ក្នុង​រោងចក្រ​នេះ​សរុប​មាន​ប្រមាណ​ជាង​ ២០៨០​នាក់​ ហើយ​ក្នុង​នោះ​ស្ដ្រី​មាន​ផ្ទៃពោះ​ចាប់ពី​ ៤​ខែ​ឡើង​ មាន​ចំនួន​ ៧៨​នាក់​។​

​តែ​យ៉ាងណា​ប្រធាន​រដ្ឋបាល​រោងចក្រ​កាត់​ដែររូប​នេះ​សំណូមពរ​ដល់​រោងចក្រ​ដទៃ​ទៀត​ ក្រៅពី​ប្រញាប់ប្រញាល់​រៀបចំ​ឯកសារ​ពី​កម្មការិនី​មាន​ផ្ទៃពោះ​ដាក់​ទៅ​កាន់​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ហើយ​ ក៏​ត្រូវ​តែ​ព្យាយាម​ពន្យល់​ដល់​ប្រធាន​ របស់​ខ្លួន​ដែល​ជា​ជនបរទេស​ ឲ្យ​យល់​ពី​កាតព្វកិច្ច​ក្នុង​ការ​ជួយ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​ ក៏​ដូច​ជា​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ស្ដី​ពី​ការ​ជួយ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​នេះ​។​

​លោកស្រី​ អូន​ សុភា​ ៖«​ចង់​ឲ្យ​គាត់​ពន្យល់​ដល់​ជនបរទេស​ ដូច​ថា​ Supervisor​ តាម​ក្រុម​អី​អ​ញ្ចឹ​ង​ ព្រោះ​អី​ពួក​ចិនៗ​ហ្នឹង​គាត់​អត់​សូវ​បាន​យល់​ច្បាស់​អ​ញ្ចឹ​ង​។​ ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​បាន​គេ​រើសអើង​ អ្នកខ្លះ​មាន​ប្ដូរ​ក្រុម​ចេញ​ ហើយ​អ្នកខ្លះ​ទៀត​ដល់​ម៉ោង​គេ​ចេញ​មុន​ម៉ោង​ ។​អ្នកគ្រប់គ្រង​តាម​ក្រុម​ឈរ​ សម្លក់​ ឈរ​ សម្លឹង​ ធ្វើ​ឲ្យ​គ្នា​មាន​អារម្មណ៍​មួយ​អត់​សប្បាយចិត្ដ​ មាន​សម្ពាធ​ការងារ​ អ​ញ្ចឹ​ង​ចង់​ថា​ ឲ្យ​គាត់​ហ្នឹង​បណ្ដុះបណ្ដាល​ទៅ​ជនបរទេស​បន្ថែម​ទៀត​ទាក់ទង​រឿង​ហ្នឹង​ ព្រោះ​ជនបរទេស​អត់​សូវ​យល់​ច្បាស់​រឿង​ហ្នឹង​ទេ​ ជនជាតិ​ចិន​»​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ផ្ដល់​ការ​ឧ​ប​ត្ថ​ម​ជា​សាច់ប្រាក់​សុទ្ធ​ដល់​កម្មការិនី​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​នៅ​ពេល​សម្រាលកូន​ ដែល​មាន​ដូច​ជា​ កម្មការិនី​ម្នាក់​សម្រាល​បានកូន​ ១​នាក់​ នឹង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​ ៤០​ម៉ឺន​រៀល​ សម្រាល​បានកូន​ភ្លោះ​ ២​នាក់​ នឹង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ ៨០​ម៉ឺន​រៀល​ កូនភ្លោះ​ ៣​នាក់​ ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ ១​លាន​ ២០​ម៉ឺន​រៀល​ ហើយ​កូនភ្លោះ​ទាំង​ ០៣​នាក់​នោះ​ សម្ដេច​នឹង​យក​ធ្វើ​កូន​ ហើយនឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែមចំនួន​ ៥​លាន​រៀល​៕

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត