loader

ក្រសួង​ការងារ​ដាក់​អនុវត្ត​គោលការណ៍​ណែនាំ​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​

ភ្នំពេញ​៖​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​គោលការណ៍​ណែនាំ​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​ដើម្បី​គ្រប់គ្រង​ស្តងដា​អនាម័យ​និង​ជួយ​សង្គ្រោះ​បឋម​ករណី​ កម្មករ​ដួល​សន្លប់​។

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​គោលការណ៍​ណែនាំ​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​ឲ្យ​បាន​១០០​ភាគរយ​នៅ​ឆ្នាំ​២០១៨​។​គិលានដ្ឋាន​គឺជា​កន្លែង​សម្រាប់​កម្មករ​រោងចក្រ​សម្រាក​ទទួលទាន​អាហារ​ កន្លែងបំបៅ​ដោះ​កូន​និង​កន្លែង​សង្គ្រោះ​បឋម​ជាដើម​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ធ្នូ​នេះ​ថា​ការ​ប្រកាស​គោលការណ៍​ណែនាំ​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​ដើម្បី​ពង្រឹង​អំពី​គុណភាព​អនាម័យ​និង​សុវត្ថិភាព​ការងារ​រោងចក្រ​កាត់ដេរ​និង​ស្បែង​ជើង​។​

​លោក​រដ្ឋមន្ត្រី​ បញ្ជាក់​ថា​បច្ចុប្បន្ន​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​មាន​ចំនួន​៨៨​ភាគរយ​និង​១២​ភាគរយ​ទៀត​រោងចក្រ​មិន​ទាន់​មាន​គិលានដ្ឋាន​នៅឡើយ​ ។​​ប្រទេស​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​ជាង​១០០០​នៅ​ទូ​ទាំង​ប្រទេស​។​

​ទោះបី​យ៉ាង​ក្រ​សូ​ង​អំពាវនាវ​ឲ្យ​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ត្រូវ​ពង្រឹងគុណភាព​និង​គោរព​ស្តង់ដារ​អនាម័យ​និង​សុវត្ថិភាព​ការងារ​បន្ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ដួល​សន្លប់​កម្មករ​ -​ក​ម្មា​រិ​នី​រោងចក្រ​។​

​សៀវភៅ​គោល​គារ​ណ៍​នេះ​មាន​៥​ចំណុច​សំខាន់ៗ​ដែល​សំដៅ​ បង្កើត​ឱ្យ​បាន​គិលានដ្ឋាន​តាម​សហគ្រាស​គ្រឹះ ស្ថាន​១០០​ភាគរយ​នៅ​ឆ្នាំ​២០១៨​ ។​ការ​ពង្រឹងគុណភាព​សេវា​តាម​គោលការណ៍​ណែនាំ​សំដៅ​ ទប់ស្កាត់​ករណី​ដួល​សន្លប់​និង​ជំរុញ​ការ​រៀបចំ​បទដ្ឋាន​សុ​វត្ថ​ភា​ការងារ​ផ្នែក​សំណង់​ និង​ការ​ប្រើប្រាស់​សារធាតុ​អា​បេ​ស្តុ​ហ្វ​ដោយ​សុវត្ថិភាព​ និង​សិក្សា​រៀបចំ​ច្បាប់​ស្ដី​ពី​អនាម​យ័​និង​សុ​ត្ថិ​ភាព​ការងារ​។​

​តែ​ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដាក់​ពិន័យ​ឬ​ឲ្យ​ទទួលកំហុស​ចំពោះ​មុខ​ច្បាប់​ចំពោះ​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​មិន​គោរព​តាម​គោលការណ៍​ណែនាំ​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​នេះ​។​

​កាលពី​ថ្ងៃ​ទី​៦​ ធ្នូ​ ម្សិលមិញ​កម្មករ​រោងចក្រ​ជេ​ឌី​ &​ តូ​យូ​ស៊ី​មា​ ខូ​អិ​ល​ធី​ឌី​ នៅ​ខេត្តតាកែវ​ជិត​២០០​នាក់​បាន​ដួល​សន្លប់​សង្ស័យ​ពុល​ក្លិន​ថ្នាំ​កសិកម្ម​។​

​ការ​ដាក់​ឱ្យ​មាន​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន​ ក៏​ស្រប​ពេល​ដែល​ រដ្ឋាភិបាល​ បាន​ផ្ដល់​អនុ​គ្រោះជា​ច្រើន​ដល់​កម្មករ​ ជា​ពិសេស​កម្មការិនី​ដែល​ត្រូវ​ពិនិត្យ​នៅ​មន្ទីរ​សុខភាព​របស់​រដ្ឋ​គឺ​មិន​ចាំបាច់​បង់ថ្លៃ​ពិនិត្យ​ ហើយ​ការ​លើកទឹកចិត្ត​នេះ​ នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៨៕

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត