loader

ក្រសួងឱ្យចរាចរថ្នាំកសិកម្មឡើងវិញក្រោយបិទមួយរយៈករណីផ្ទុះករណីពុលស្លាប់

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ១២ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអនុញ្ញាតឱ្យក្រុមហ៊ុននិងដេប៉ូផ្តត់ផ្គង់ថ្នាំកសិកម្មទាំងអស់អាចដំណើរនាំចូល និងធ្វើអាជីវកម្មឡើងវិញបាន។ ការអនុញ្ញាតឱ្យចរាចរថ្នាំកសិកម្មឡើងវិញនេះ គឺបន្ទាប់ពីក្រសួងបានផ្អាក់មួយរយៈនូវការនាំចូលថ្នាំកសិកម្ម ក្រោយពីផ្ទុះហេតុការណ៍ពុលទឹកក្នុងខេត្តក្រចេះដែលបណ្តាលមកពីថ្នាំបាញ់សម្លាប់ស្មៅ និងសារជាតិមេតាណុលក្នុងស្រាស។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ការអនុញ្ញាតនេះ គឺ ត្រូវធ្វើឡើងក្រោមការរឹតបណ្តឹងនិងត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធតាមច្រកព្រំដែន ដើម្បីជួយទប់ស្កាត់ករណីរត់ពន្ធខុសច្បាប់ឱ្យមានប្រសិទ្ធភាព។

ជាងនេះទៀតក្រសួងកសិកម្មក៏ណែនាំដល់មន្រ្តីពាក់ព័ន្ធត្រូវជំរុញពង្រឹងការផ្សព្វផ្សាយបច្ចេកទេស និងលើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ឱ្យបានយល់ដឹងពីហានិភ័យដែលបង្កឡើងដោយថ្នាំកសិកម្ម។​

ប្រជាពលរដ្ឋដេកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារភ័យខ្លាចនឹងព្រឹត្តិការណ៍ពុលទឹកព្រែកនៅក្រចេះ  រូបភាព៖ Facebook

 

ជុំវិញករណីពុលមនុស្សស្លាប់ជាង ១៣នាក់នៅខេត្តក្រចេះនេះ ក្រសួងចំនួនបី គឺក្រសួងរ៉ែ និងថាមពល ក្រសួងសុខាភិបាល និងក្រសួងឧស្សាកម្ម និងសិប្បកម្ម បានចេញសេចក្តីប្រកាសរួមគ្នាបំភ្លឺថា ករណីស្លាប់ពលរដ្ឋ និងច្រើនរយនាក់ទៀតធ្លាក់ខ្លួនឈឺ នៅស្រុ​ក​ចិត្របុរី ខេត្តក្រចេះកន្លងទៅ គឺបណ្តាលមកពីស្រាស ដែលមានជាតិ​មេតា​​ណុ​លខ្ពស់ និងសារធាតុគីមី​សម្លាប់សត្វ​ល្អិត ដែល​ប្រើក្នុ​ង​ថ្នាំកសិកម្ម។

ប៉ុន្តែនៅមុនការចេញសេចក្តីប្រកាសរួមនេះ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ធ កាលពីថ្ងៃ១៧ខែឧសភា បានប្រាប់អ្នកសារព័ត៌មានថា ទឹកព្រែក​ទេរក្នុងខេត្តក្រចេះមា​ន​​​​​សារ​​​ធា​តុគីមីឈ្មោះ«ស្យានីដ»ដែលជាសារធាតុពុល​ប្រើ​សម្រា​ប់លាង​រ៉ែ​មា​ស។ លោកថាសារជាតិនេះត្រូវបានហូរពីខេត្តមណ្ឌលគីរី ទីដែលលោកសង្ស័យថាមានអាជីវកម្មរ៉ែមាសខុសច្បាប់នៅទីនោះ។

តែយ៉ាងណាព័ត៌មានដែលរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសប្បកម្មបង្ហើបប្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ច្រានចោលភ្លាមៗហើយកែតម្រូវថា ករណីពលរដ្ឋពុលទឹកស្លាប់នេះគឺបណ្តាលមកពីថ្នាំកសិកម្មបាញ់សម្លាប់ស្មៅ និងសារជាតិមេតាណុលខ្ពស់ក្នុងស្រាស។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែឧសភាអ្នកភូមិជាង ២០០នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក្នុងនោះ ១៣នាក់ត្រូវបានស្លាប់។ ក្រោយ​      ម​ក​​រដ្ឋ​​​បា​​​ល​ខេត្តក្រចេះបានសន្និដ្ឋានថា ម​​កពីស្រាសមានជាតិមេតាណុលខ្ពស់និងទឹកព្រែកទេរដែលពលរដ្ឋប្រើ​ប្រាស់មា​នជា​តិ​ក្រូ​​មក្នុងថ្នាំបាញ់ស្មៅ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ព្រះមហាក្សត្រតែងតាំង សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេ[...]

ការអបអរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាបានបន្តធ្លាក់មកបណ្ដើរៗ

សហជីពចំនួន៦ កាលពីថ្ងៃទី ១៦សីហា បានចេញសេចក្តីថ[...]

អ្នកវិភាគគឹម សុខ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសគ្រប់ចំនួន

ភ្នំពេញ ៖ អ្នកវិភាគនយោបាយ និងសង្គម លោក​ គឹម ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត