loader

ក្រសួងសុខាភិបាល​ ត្រៀម​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកលក់​ឱសថ​ផ្លូវភេទ​ខុសច្បាប់​

​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកលក់​ឱសថ​ បំប៉ន​ ផ្លូវភេទ​តាម​ហ្វេ​ស​ប៊ុ​ក​ ដែល​មិន​បាន​ចុះបញ្ជិកា​ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​។​

​ក្រសួងសុខាភិបាល​ បញ្ជាក់​ថា​ មាន​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ មួយ​ចំនួន​ធំ​ បាន​កំពុង​បន្ដ​ផ្សព្វផ្សាយ​ លក់​ផលិតផល​ម្យ៉ាង​ សម្រាប់​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស​ ដែល​មានឈ្មោះ​ថា​ Supplément​ ទាំង​ដែល​គ្មាន​អាសយដ្ឋាន​ផលិត​ គ្មាន​ឈ្មោះ​ក្រុមហ៊ុន​ និង​ជា​ពិសេស​គ្មាន​ការ​ទទួលស្គាល់​ ពី​ក្រសួងសុខាភិបាល​កម្ពុជា​ឡើយ​។​ ក្រសួង​បន្ថែម​ទៀត​ថា​ ឱសថ​បំប៉ន​សុខភាព​ Supplément​ នេះ​គ្មាន​អត្ថប្រយោជន៍​អ្វី​ ដើម្បី​ជួយ​ដល់​សុខភាព​ផ្លូវភេទ​ ឬ​សុខភាព​រូប​កាយ​ឡើយ​ ផ្ទុយ​ទៅ​វិញ​វា​នឹង​បង្ក​ ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ នឹង​អាច​ឈាន​ទៅ​ដល់​បាត់​បង់ជីវិត​ ដោយសារ​គាំងបេះដូង​ ព្រោះតែ​ឱសថ​នេះ​ទៀត​ផង​។​

​ក្រសួងសុខាភិបាល​ សង្កត់ធ្ងន់​ថា​ ក្រសួង​នឹង​មាន​វិធានការ​តឹង​រឹង​បំផុត​ ទៅ​តាម​ផ្លូវច្បាប់​ ចំពោះ​ម្ចាស់​អា​ខោ​ន​ ហ្វេ​ស​ប៊ុ​ក​ ទាំងឡាយ​ណា​ដែល​បន្ដ​នាំ​ចូល​ ផ្សព្វផ្សាយ​ លក់​ និង​ចែកចាយ​បន្ដ​ នូវ​ផលិតផល​បំប៉ន​សុខភាព​ផ្លូវភេទ​ឈ្មោះ​ Supplément​ នេះ​ ទៅ​តាម​ច្បាប់​ស្ដី​ការ​គ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

​លើស​ពី​នេះ​ក្រសួងសុខាភិបាល​ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ផង​ដែរ​ ដែល​បានឃើញ​ន​ណា​ម្នាក់​ កំពុង​បន្ដ​ផ្សព្វផ្សាយ​ លក់​ ឬ​ចែកចាយ​បន្ដ​នូវ​ផលិតផល​ប្រភេទ​នេះ​ សូម​ផ្ដល់​ដំណឹង​ទៅ​កាន់​ នាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ បរិក្ខា​ពេទ្យ​ និង​គ្រឿងសំអាង​ ជា​បន្ទាន់​៕​ (011​ 574​ 787,​ 095​ 359​ 399.​ 012​ 983​ 334.​ 012​ 892​ 022.)

ព័ត៌មានទាក់ទង

​តើ​ បន្លែ​ ត្រី​ សាច់​និង​អាហារ​បែប​ណា​ទើប​ក្រពះ​របស់​អ្នក​ងាយ​រំលាយ​វា​បាន​ល្អ​?

​ការ​រំលាយ​អាហារ​មាន​ឥ​ទ្ធ​ពល​សំខាន់​ចំពោះ​កា[...]

​អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ព្យាបាល​មាន​កំណើន​ខ្ពស់​

ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ ក្រស[...]

WHO៖​ ជំងឺមិនឆ្លង​កំពុង​គំរាមកំហែង​សុខភាព​និង​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ឱ្យ​ដឹង​ថា​ ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត