loader

ក្រសួងសុខាភិបាល​៖​ ព្រមាន​អំពី​ការ​រាតត្បាត​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ព្រមាន​អំពី​ការ​រាតត្បាត​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​២០១៨​នេះ​ ខណៈ​ដែល​អ្នក​កើត​ជំងឺគ្រុនឈាម​កើនឡើង​ជាង​ ៣០០​ ករណី​ ក្នុង​រយៈពេល​បី​ស​ប្តា​ហ៍​ដំបូង​នៅ​ឆ្នាំ​នេះ​។​ ស្រប​ពេល​នេះ​ ក្រសួងសុខាភិបាល​ត្រៀម​យន្តការ​ជា​ស្រេច​ក្នុង​ការ​បង្ការ​ និង​ ទប់ស្កាត់​ជំងឺគ្រុនឈាម​។​

                                            កុមារមកសម្រាកព្យាបាលជំងឺទូទៅនៅមណ្ឌលសុខភាព។រូបភាព៖ Facebook’s page CDC

​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៨​នេះ​គឺជា​វដ្ដ​មួយ​ ឬ ​គេ​ហៅ​ថា​ រដូវ​វិល​ជុំ​ នៃ​ការ​កើត​មាន​ជំងឺគ្រុន​ឈាម​ ដែល​រាតត្បាត​ ខ្លាំងក្លា​។​ ជា​ទូទៅ​វ​ដូ​វ​នៃ​ជំងឺគ្រុនឈាម​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​រៀង​រាល់់​ ៤​ ទៅ​ ៥​ ឆ្នាំ​ម្តង​។ ​ជំងឺគ្រុនឈាម​រាតត្បាត​ខ្លាំង​ចុង​ក្រោយ​នៅ​ពី​ឆ្នាំ​ ២០១២​ ហើយ​កាលពី​ឆ្នាំ​ ២០១៦​ និង ​២០១៧​ គ្មាន​ផ្ទុះ​ជំងឺគ្រុនឈាម​ខ្លាំង​នោះ​ទេ​។​

​បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ ជំងឺគ្រុនឈាម​បង្ក​ឡើង​ដោយ​វីរុស​ឈ្មោះ​ដាំង​។​ ជំងឺ​ចម្លង​ទៅ​មនុស្ស​តាម​រយៈ​មូល​ខ្លា​ញី​ខាំ​។​

​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ផ្សព្វផ្សាយ​នៅ​ដើមខែ​កុម្ភៈ​ បង្ហាញ​ថា​ ក្នុង​រយៈពេល​បី​ស​ប្តា​ហ៍​ដំបូង​នៅ​ឆ្នាំ​២០១៨​នេះ​ ករណី​អ្នក​កើត​ជំងឺគ្រុនឈាម​មាន​ចំនួន​ ៣១៦​ ករណី​ និង​ ស្លាប់​ម្នាក់​ ខណៈ​ដែល​ឆ្នាំ​មុន​មាន​ ១៣៨ ​ករណី​ តែ​គ្មាន​ អ្នក​ស្លាប់​ទេ​។​ ករណី​ជំងឺគ្រុនឈាម​ក្នុង​រយៈពេល​បី​ស​ប្តា​ហ៍​ឆ្នាំ​នេះ​ បាន​កើនឡើង​ ១៣០​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៧​។​

                                                            លោក លី សូវ៉ាន់ អ្នកនំាពក្យក្រសួងសុខាភិបាល។រូបភាព៖ Facebook’s page CDC

​លោក​ លី​ សូ​វ៉ា​ន់​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ផ្តល់​បទ​សម្ភាស​ឲ្យ​វិទ្យុជាតិ​ថា​ក្រសួងសុខាភិបាល​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​ព្រោះ​ឆ្នាំ​នេះ​គឺជា​រដូវ​កាល​នៃ​ជំងឺគ្រុនឈាម​រាតត្បាត​។​ ទោះបី​យ៉ាងណា​ លោក​ លី​ សូ​វ៉ា​ន់​ អះអាង​ថា​ ក្រសួងសុខាភិបាល​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទប់ស្កាត់​ និង​ បង្ការ​ជំងឺគ្រុនឈាម​។​

​លោក​ លី​ សូ​វ៉ា​ន់​៖​ «​ឆ្នាំ​នេះ​គឺជា​ឆ្នាំ​យើង​ព្រួយបារម្ភ​ធម្មតា​ជំងឺ​គ្រុន​អាច​ផ្ទុះ​ឡើង​រៀង​រាល់​ពី​៤​ ទៅ​ ៥​ ឆ្នាំ​ម្តង​ ធ្លាប់​ផ្ទុះ​កាលពី​ឆ្នាំ​ ២០១២​។​ ក៏​ប៉ុន្តែ​ពុំ​ឃើញ​មានការ​ផ្ទុះ​២០១៦​ ២០១៧​ ទេ​ ដោយសារ​ការ​យកចិត្តទុកដាក់​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ គាត់​ធ្វើការ​ទប់ស្កាត់​ដោយ​ចែក​ថ្នាំ​អា​ប៊ែ​ត​ ការ​បាញ់ថ្នាំ​មូស​។​»

​មនុស្សគ្រប់​វ័យ​អាច​កើត​ជំងឺគ្រុនឈាម​។​ ជំងឺគ្រុនឈាម​មាន​រោគ​សញ្ញា​ក្តៅខ្លួន​ខ្លាំង​ចាប់ពី​ ៣៨.៥​ អង្សា​សេ​ឡើង​ទៅ​ ហើយឈឺក្បាល​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ដៃជើង​ ឈឺ​ក្នុង​គ្រាប់ភ្នែក​ មុខ​អ្នកជំងឺ​ឡើង​ក្រហម​។​ ចំពោះ​កុមារ​មាន​ស្ថានភាព​ងងុយដេក​សន្លឹម​ មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក​ និង ​ដងខ្លួន​ បើ​ធ្ងន់ធ្ងរ​កុមារ​នឹង​មាន​ ស្នាម​ជាំ​ឈាម​ជា​បន្ទះៗ​លើ​ដៃជើង​និង​ដងខ្លួន​។​

​រោគ​សញ្ញា​នេះ​បញ្ជាក់​ថា​ ជា​សញ្ញា​គ្រោះថ្នាក់​បំផុត​ដែល​អាណាព្យាបាល​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ ឬ​ មន្ទីរពេទ្យ​ជា​បន្ទាន់​។​

​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​នាយ​ដ្ឋា​ន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​រក​ឃើញ​ថា​ ជំងឺគ្រុនឈាម​ថយ​ចុះ​ចំនួន​ ១២០​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។​ ទោះបី​យ៉ាង​ក្តី​របាយការណ៍​នេះ​រក​ឃើញ​ថា​ ជំងឺគ្រុនឈាម​មានការ​កើតឡើង​លើ​មនុស្ស​ពេញវ័យ​ និង​ មនុស្ស​ចាស់​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​បើ​តាម​របាយការណ៍​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ថា​ កុមារ​ជាង ​១ ​ម៉ឺន ​៥​ ពាន់​នាក់ ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ក្នុង​នោះ​កុមារ ​១១១​ នាក់​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៣​ នៅ​ខេត្តសៀមរាប​។​ ចំណែក​កុមារ​ចំនួន​ ៤៤៣​ នាក់​ សម្រាក​ព្យាបាល​ជំងឺគ្រុនឈាម​នៅ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្រុងភ្នំពេញ​។​

​ដើម្បី​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​ឲ្យ​ទាន់​ពេលវេលា​ ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ និង​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​តាមដាន​ស្ថានភាព​ជំងឺគ្រុនឈាម​។​ ពិសេស​ត្រៀម​ធនធានមនុស្ស​ និង​ សម្ភារៈ​បរិក្ខា​ឱសថ​ឲ្យ​បាន​គ្រប់គ្រាន់​។​ ជាមួយ​គ្នា​នេះ​ មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ ត្រូវ​ពង្រឹង​សេវា​ពិនិត្យ​ រោគវិនិច្ឆ័យ​ ការ​ព្យាបាល​ បន្ថែម​ទៀត​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

​ជំងឺគ្រុនឈាម​៖​ ការ​ដំអក់​យក​កូន​ទៅ​ពេទ្យ​នាំ​ឱ្យ​កុមារ​ប្រឈម​នឹង​ស្លាប់​

យោង​តាម​របាយការណ៍​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០១[...]

ក្រសួងសុខាភិបាល​ចេញ​បម្រាម​ហាម​លក់​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នាំ​ចូល​ពី​ចិន​ខុស​ស្តង់ដារ

ក្រសួងសុខាភិបាល​ចេញ​បម្រាម​ហាម​លក់​ចែកចាយ​បន្[...]

តំណាង​ Dumex​ កម្ពុជា​ ៖​ កម្ពុជា​មិន​បាន​នាំ​ចូល​ផលិតផល​ Dumex​ ប៉ះពាល់​សុខភាព​ទារក​ទេ

តំណាង​ម៉ាក​ផលិតផល​ Dumex​ នៅ​កម្ពុជា​ បាន​អះអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត