loader

ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ជំងឺ​ផ្តាសាយ​ជ្រូក​ H1N1

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺ​ផ្តាសាយ​ជ្រូក​ដែល​បង្ក​ឡើង​ដោយ​វីរុស​ H1N1​ និង​ជំងឺផ្តាសាយបក្សី​ H5​ N1​។​

​កម្ពុជា​បាន​រក​ឃើញ​ជំងឺ​ផ្តាសាយ​ជ្រូក​ដែល​បង្ក​ដោយ​មេរោគ​ H1N1​ លើក​ដំបូង​នៅ​ឆ្នាំ​ ២០០៩​ ហើយ​កាលពី​ឆ្នាំ​ ២០១៦​ ជំងឺ​ផ្តាសាយ​ជ្រូក​ឆ្លង​មក​មនុស្ស​ស្លាប់​មួយ​ករណី​។

​ជំងឺ​ផ្តាសាយ​ជ្រូក​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ H1N1​ ចម្លង​ពី​សត្វ​ជ្រូក​មក​មនុស្ស​ ហើយ​ក្រោយមក​ជំងឺ​នេះ​វិវត្តន៍​ទៅ​ជា​ជំងឺ​ផ្តាសាយ​ឆ្លង​រាលដាល​មក​មនុស្ស​ទៅ​មនុស្ស​។​

​បើ​តាម​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​ មេរោគ​ H1N1​ បាន​វិវត្តន៍​ខ្លួន​ជា​មេរោគ​ផ្តាសាយ​ធម្មតា​ ឬ​ជំងឺ​ផ្តាសាយ​កើត​តាម​រដូវ​កាល​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ឲ្យ​ដឹង​ថា​ ក្មេង​អាយុ​ក្រោម​ ៥​ ឆ្នាំ​ មនុស្ស​ចាស់​អាយុ​ចាប់ពី​ ៦៥​ ឆ្នាំ​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ក្រុម​មនុស្ស​មាន​ជំងឺ​រុំ​ា​រៃ​ដូច​ជា​ ជំងឺ​សួត​ បេះដូង​ ទឹកនោមផ្អែម​ និង​ជំងឺ​បេះដូង​ ជា​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​ឆ្លង​ជំងឺ​ផ្តាសាយ​ជ្រូក​ ដែល​មេរោគ​ H1N1​ អាច​វាយលុក​ និង​វិវត្តន៍​ទៅ​ជា​ធ្ងន់ធ្ងរ​ឆាប់រហ័ស​។​

លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ ណែនាំ​ឲ្យ​ប្រជា​ជ​ពលរដ្ឋ​គួរ​ម្បី​កុំ​ប្រើ​ថ្នាំ​ផ្សះ​នៅ​ពេល​សង្ស័យ​ថា​មាន​ជំងឺ​ផ្តាសាយ​ជ្រូក​ ព្រោះថ្នាំ​ផ្សះ​អាច​មាន​ភាព​សុំា​។​ លោក​វេជ្ជបណ្ឌិត​ រំលឹក​ថា​ បើ​ក្រោយ​ពី​ព្យាបាល​អស់​រយៈពេល​បី​ថ្ងៃ​ហើយ​ ពុំ​មាន​ស្ថានភាព​ធូរស្រាល​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​៖ «​ក្រោយ​ពី​ការ​ព្យាបាល​បី​ថ្ងៃ​ហើយ​ ប៉ុន្តែ​ជំងឺ​ហាក់ដូចជា​ធ្ងន់​ទៅៗ​ ដូច​ជា​ចាប់ផ្តើម​រោគ​សញ្ញា​ ហត់​ ឬ​ ឈឺ​ក​ខ្លាំង​ ឬ​មួយ​យើង​ញុំ​ា​អាហារ​ពិបាក​ ក្រោយ​បី​សុំ​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ព្យាបាល​ ឲ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ដល់​បងប្អូន​ឲ្យ​សម​ស្រប​ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។​»

​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ គ្រុនក្តៅ​ចាប់ពី​ ៣៨​ អង្សា​ឡើង​ទៅ​ ក្អក​ ឈឺ​បំពង​ក​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ អស់កម្លាំង​ល្ហិតល្ហៃ​ ស្រៀវស្រាញ​ ជាដើម​។​ ក្នុង​ករណី​សង្ស័យ​ថា​ មាន​ជំងឺ​ផ្តាសាយ​ សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ជា​បន្ទាន់​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ក៏​មានការ​ព្រួយបារម្ភ​ចំពោះ​ជំងឺផ្តាសាយបក្សី​H5N1​ដែល​ប្រជាពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​៖ «​ជំងឺ​ផ្តាសាយ​បក្ស​ដែល​យើង​ព្រួយបារម្ភ​គឺ​ជំងឺផ្តាសាយបក្សី​ដែល​មាន​វត្ត​មាន នៅ​ក្នុង​ប្រទេស​យើង​ដែល​រក​ឃើញ​ជា​ប្រចាំ​ព្រោះ​ជំងឺផ្តាសាយបក្សី​គឺជា​ជំងឺ​មួយ​បង្ក​ឲ្យ​វត្ត​ន៍​ទៅ​ធ្ងន់ធ្ងរ​ រលាក់​សួត​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​មាន​ព្យាបាល​ជា​បន្ទាន់​ប្រសិនបើ​មានការ​ឈឺ​ចម្លងជំងឺ​នេះ​ ហើយ​យើង​មាន​ឱសថ​ព្យាបាល​បាទ​។​»

​កាលពីដើម​ឆ្នាំ​ ២០១៨​ មក​ គេ​រក​ឃើញ​ជំងឺផ្តាសាយបក្សី​ H5​ N1​ កើត​មាន​លើ​សត្វ​មាន់​ ចំនួន​ ៦​ ករណី​ គឺ​ ខេត្ត​ ព្រៃវែង​ កំពង់ចាម​ កំពង់ធំ​ មណ្ឌលគិរី​ និង​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ជំងឺផ្តាសាយបក្សី​ពុំ​រក​ឃើញ​ថា​ឆ្លង​មក​មនុស្ស​ទេ​។​

​ចាប់តាំងពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​ ២០១៤​ ក្នុង​ប្រទេស​កម្ពុជា​ ជំងឺផ្ដាសាយបក្សី​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​ ៥៦​ករណី​ ដែល​ក្នុង​នោះ​មាន​ ៣៧​ករណី​បាន​ស្លាប់​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ២៦​ករណី​ ហើយ​បង្ក​ឲ្យ​ស្លាប់​ ១៤​ករណី​ និង​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ៩​ករណី​ និង​បាន​បង្ក​ឲ្យ​ស្លាប់​ចំនួន​ ៤​ករណី​​៕

ព័ត៌មានទាក់ទង

​ជំងឺគ្រុនឈាម​៖​ ការ​ដំអក់​យក​កូន​ទៅ​ពេទ្យ​នាំ​ឱ្យ​កុមារ​ប្រឈម​នឹង​ស្លាប់​

យោង​តាម​របាយការណ៍​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០១[...]

ក្រសួងសុខាភិបាល​ចេញ​បម្រាម​ហាម​លក់​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នាំ​ចូល​ពី​ចិន​ខុស​ស្តង់ដារ

ក្រសួងសុខាភិបាល​ចេញ​បម្រាម​ហាម​លក់​ចែកចាយ​បន្[...]

តំណាង​ Dumex​ កម្ពុជា​ ៖​ កម្ពុជា​មិន​បាន​នាំ​ចូល​ផលិតផល​ Dumex​ ប៉ះពាល់​សុខភាព​ទារក​ទេ

តំណាង​ម៉ាក​ផលិតផល​ Dumex​ នៅ​កម្ពុជា​ បាន​អះអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត