loader

ក្រសួងសុខាភិបាល​ព្រួយបារម្ភ​ចំពោះ​ការ​ពុល​អាហារ​ឬ​ស្រា​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជំបិណ្ឌ​

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​បង្ការ​ការពារ​សុខភាព​មក​ពី​ការ​ពុល​ចំណីអាហារ​ ឬ​ស្រា​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២៥​ កញ្ញា​ ដល់​ ១០​ តុលា​។​

ប្រជាពលរដ្ឋរាប់បាតក្នុងឱកាសពិធីកាន់បិណ្ឌទី៣ នៅវត្តកេសរារាម ​ក្នុងក្រុង​​សៀមរាប ក្រុងសៀមរាប។ រូបភាព៖ Freash News

​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ២៥​ កញ្ញា​ ឱ្យ​ដឹង​ថា​ ក្រសួង​អំពាវនាវ​ឱ្យ​សាធារណជន​ត្រូវ​ចូលរួម​អនុត្ត​វិធានការ​បង្ការ​ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​សុខភាព​ដោយសារ​ពុល​ចំណីអាហារ​។​ ការ​ពុល​អាហារ​ភាគច្រើន​អាច​បណ្តាល​មក​ពី​ការ​ចំអិន​អាហារ​គ្មាន​អនាម័យ​ ហើយ​ការ​បិទ​ស្រា​ខុស​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​អាច​បណ្ដាល​ឱ្យ​អ្នក​ទទួលទាន​ស្លាប់​ដែរ​។​

​ក្រសួងសុខាភិបាល​ ពន្យល់​ថា​ រោគ​សញ្ញា​ពុល​ចំណីអាហារ​មាន​អាការ​ក្អួត​ ច​ង្កោ​រ​ រាក​ រាក​មួល​ និង​អាការ​ពុល​ស្រា​មាន​រោគ​សញ្ញា​ ឈឺក្បាល​ ក្អួត​ ឈឺពោះ​ វិលមុខ​ ងងឹតភ្នែក​ សន្លប់​ ប្រកាច់​ ពិបាក​ដកដង្ហើម​ ករណី​ទាំំ​ង​ពីរ​នេះ​អាច​បណ្តាល​ឱ្យ​ស្លាប់​បើ​យឺតយ៉ាវ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ឱ្យទាន់​ពេលវេលា​។​

​ករណី​នេះ​ ក្រសួង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ផឹក​ស្រាស​ ឬ​ ស្រាថ្នាំ​ បិទ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ព្រោះ​ស្រាស​ ឬ​ ស្រាថ្នាំ​ ភាគច្រើន​រក​ឃើញ​មាន​កម្រិត​មេតា​ណុ​ល​ខ្ពស់​នៅ​ពេល​ក្រសួង​ពិនិត្យ​លើ​សំណាក​ដែល​ប្រជាពលរដ្ឋ​ពុល​កន្លង​មក​។​

​លោក​ ម៉​ម​ ប៊ុ​ន​ ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ ត្រូវ​ប្រ់​ប្រាស់​ទឹក​ ស្អាត​ និង​ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ​ លាងដៃ​នឹង​សាប៊ូ​ជា​ប្រចាំ​ លាង​សម្អាត​បន្លែ​ផ្លែ​ឈើ​ ​ឱ្យ​បាន​ស្អាត​ សម្អាត​សម្ភារ​ឱ្យ​ស្អាត​ល្អ​មុន​ប្រើប្រាស់​ ទុកដាក់​ចំណីអាហារ​ឆៅ​ និង​ឆ្អិន​ដាច់​ដោយឡែក​ពី​គ្នា​ និង​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាល​បរិ​ច្ឆេ​ក​។​

​កាលពី​ខែកក្កដា​ ឆ្នាំ​ ២០១៨​ យ៉ាងតិច​អ្នក​ភូមិ​ពីរ​នាក់​នៅ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ បាន​ពុល​ស្រាស​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ចំណោម​អ្នក​ភូមិ​ពុល​ស្រា​ ៧៣​ នាក់​ផ្សេង​ទៀត​។​ករណី​ពុល​ស្រាស​ដូចនេះ​បណ្ដាល​ស្លាប់​មនុស្ស​ ១៤​ និង​មនុស្ស​ជិត​ ៣០០​ នាក់​ធ្លាក់ខ្លួន​ឈឺ​ នៅ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ កាលពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។​

​របាយការណ៍​ក្រសួងសុខាភិបាល​ បញ្ជាក់​ថា​ អ្នក​ភូមិ​ពុល​ស្រា​សមាន​ ១៣​នាក់​ ក្នុង​នោះ​ស្លាប់​ពីរ​នាក់​ក្នុង​ឆ្នាំ​ ២០១៧​ នៅ​ខេត្តមណ្ឌលគិរី​។​ ឆ្នាំ​ ២០១៦​ អ្នក​ភូមិ​ពុល​ស្រា​ ៩២​ នាក់​ ក្នុង​នោះ​ស្លាប់​ ១៥​ នាក់​ នៅ​ខេត្ត​កំ​ពង​ឆ្នាំង​ ហើយ​នៅ​ឆ្នាំ​ ២០១៥​ អ្នក​ភូមិ​ពុល​ស្រា​មាន​ ២៨៤​ នាក់​ ក្នុង​នោះ​ស្លាប់​ ៣៣​ នាក់​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ក្រចេះ​ និង​មណ្ឌល​គី​រី​៕

ព័ត៌មានទាក់ទង

ម្ចាស់ជំនួយអឺរ៉ុបនិងUN សារទការផ្តន្ទាទោស ខៀវ សំផន និង នួន ជា  ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុងសំណុំរឿង ០០២ វគ្គ ០២

ភ្នំពេញ៖ សហភាពអឺរ៉ុប(EU) និងអង្គការសហប្រជាជាត[...]

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរុំ​បង់​ក្លា​ដេ​សមាន​ការ​ភ័យ​ខ្លាច​ត្រឡប់​ទៅ​មី​យ៉ា​ន់​ម៉ា​វិញ​រង​អំពើ​ហិង្សា​ជា​ថ្មី​

យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្រោម​កិច្[...]

ក្រសួង​ដែនដី​សន្យា​ដោះស្រាយ​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​

រដ្ឋមន្ត្រីក្រសួង​ដែនដី​សន្យា​ដោះស្រាយ​បញ្ហា​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត