loader

ក្រសួងសុខាភិបាល​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺឆ្លង​នៅ​រដូវវស្សា​

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​ដែល​កើត​ញឹកញាប់​រដូវវស្សា​។​


​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា​ ជំងឺ​៧​មុខ​ កើត​ញឹកញាប់​ក្នុង​រដូវភ្លៀង​។​ជំងឺ​ទាំងនោះ​រួម​មាន​ ជំងឺគ្រុនឈាម​ គ្រុនចាញ់​ គ្រុន​ផ្ត​សាយ​ គ្រុនក្តៅ​ ជំងឺ​ចំលង​ពី​ចំណីអាហារ​ ជំងឺ​ចំលង​ពី​ទឹក​ ជំងឺ​អាសន្នរោគ​ និង​ជំងឺ​លិ​បតូ​។​

​ជំងឺ​លិ​បតូ​ ចំលង​ពី​ទឹកនោម​សត្វ​កណ្តុរ​ ដែល​មាន​រោគ​សញ្ញា​គ្រុនក្តៅ​ ឈឺក្បាល​ ឈឺ​សាចដុំ​ ក្អួត​ ស្បែក​ពណ៌​លឿង​ ក្រហម​ភ្នែក​ ឈឺពោះ​ កន្ទួល​លើ​ស្បែក​ ហើយ​ប្រសិនបើ​មិន​មានការ​ព្យាបាល​ត្រឹមត្រូវ​ជំងឺ​នេះ​អាច​វិវត្តន៍​ឲ្យ​ខូច​តំរងនោម​ ថ្លើម​ រលាក​ស្រោមខួរ​ និង​បញ្ហា​ផ្លូវដង្ហើម​ជាដើម​។​

​ជាមួយ​គ្នា​ ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​អាវ​ភ្លៀង​ ឆ័​ត្រ​ និង​ស្បែកជើង​ដើរ​កាត់ទឹក​ ហើយ​ត្រូវ​ងូតទឹក​ក្រោយ​ពី​ត្រូវ​ទឹកភ្លៀង​ ផឹកទឹក​ក្តៅ​ ទឹក​ស៊ុប​ ឬ​ទឹកដោះគោ​ក្តៅ​ ព្រមទាំង​អនាម័យ​ខ្លួនប្រាណ​ លាងដៃ​ជាមួយ​សាប៊ូ​ ត្រូវ​បំបាត់​ដង្កូវទឹក​និង​ជម្រក​មូស​។​

​ក្រសួង​ក៏​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ផឹកទឹក​ឲ្យ​បាន​ច្រើន​យ៉ាងតិច​២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ និង​បរិភោគ​អាហារ​ដោយ​ជីវជាតិ​ អនាម័យ​ត្រឹមត្រូវ​ និង​បរិភោគ​អាហារ​សំបូរ​វីតាមីន​សេ​៕​

ព័ត៌មានទាក់ទង

​ក្រសួងមហាផ្ទៃ​កប់​ចោល​ចំណីអាហារ​ក្លែងក្លាយ​ជាង ​១០០ ​តោន​

ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ មិថុន[...]

ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋលុបបំបាត់ជម្រកមូលដើម្បីការពារជំងឺគ្រុនឈាម

ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋលុបបំបាត[...]

កម្ពុជា​ប្រកា​សភាព​ជោគជ័យ​ប្រយុទ្ធ​ប្រឆាំង​ជំងឺថ្លើម​ប្រភេទ​បេ​លើ​កុមារ​

ក្រសួងសុខាភិបាល​ប្រកា​សភាព​ជោគជ័យ​ក្នុង​ការ​ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត