loader

ក្រសួងសុខាភិបាល​ចេញ​បម្រាម​ហាម​លក់​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នាំ​ចូល​ពី​ចិន​ខុស​ស្តង់ដារ

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ចេញ​បម្រាម​ហាម​លក់​ចែកចាយ​បន្ត​ថ្នាំ​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​ (​ Rabies​ Vaccine)​ ដែល​ផលិត​នៅ​រោងចក្រ​ក្នុង​ប្រទេស​ចិន​ខុស​ស្តង់ដារ​ច្បាប់​។

                        សត្វហៀទឹកមាត់ជារោគសញ្ញាបង្ហាញថាឆ្កែមានជំងឺឆ្កែឆ្កួត។ រូបភាព៖ Taken from Internet

ថ្នាំ​វ៉ាក់សាំង​បង្ការ​ឆ្កែឆ្កួត​ផលិត​នៅ​ចិន​នាំ​ចូល​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន​ K-MAN​ Co,…Ltd​។​ ការ​ប្រមា​ន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ចិន​រក​ឃើញ​ថា​ក្រុមហ៊ុន​ផលិត​ Changchun​ Changsheng​ Life​ Sciences​ Ltd​ បាន​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ប្រទេស​ចិន​ខុស​ស្តង់ដារ​។​

​យោង​តាម​សេចក្តីជូនដំណឹង​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​លក់​ឱសថ​ក្នុងស្រុក​ដែល​ប្រតិបត្តិការ​នាំ​ចូល​ ឬ​ចែកចាយ​ត្រូវ​ប្រមូល​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​(​ Rabies​ Vaccine)​ មក​វិញ​។​

​ក្រសួងសុខាភិបាល​ក៏​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​ទាំំ​ង​អស់​ រួម​ទាំង​មន្ទីរពេទ្យ​ឯកជន​ ឬ​ ក្លី​និ​ច​ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ​ និង​ចែកចាយ​ ឬ​តាំង​លក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ឆ្កែឆ្កួត​នៅ​លើ​ទីផ្សារ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ឱ្យ​ដឹង​ថា​ ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ទាំងអស់​ក្រសួង​បាន​ប្រមូល​ទុក​អស់ហើយ​ គ្មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ទៀត​ទេ​។​លោក​អះអាង​ថា​ ពុំ​ទាន់​មាន​របាយការណ៍​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​ប្រភេទ​នេះ​នៅឡើយ​ទេ​។​

​ជាមួយ​គ្នា​នេះ​ ក្រសួងសុខាភិបាល​ប្រមា​ន​នឹង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវច្បាប់​ចំពោះ​គ្រឹះស្ថាន​នាំ​ចូល​ឱសថ​ និង​ឱសថស្ថាន​ណា​ដែល​នៅ​បន្ត​តាំង​លក់​វ៉ាក់សាំង​ប្រភេទ​នេះ​នៅ​លើ​ទីផ្សារ​កម្ពុជា​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតការលើកកម្ពស់អាហារូបត្ថម្ភលើកុមារក្រិសក្រិន និងស្គមស្គាំង

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី[...]

ឆ្នាំ​២០១៨​ ជំងឺគ្រុនឈាម ​៖​ ទាំង​ពលរដ្ឋ​ឈឺ​ និង​ស្លាប់​កើនឡើង​

ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២[...]

ក្រសួងសុខាភិបាល​ នឹង​ខិតខំ​បន្ដ​រក្សា​អត្រា​ការ​គ្មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ បញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត