loader

ក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជានាំចេញក្រោមការអនុគ្រោះពន្ធជាង ៦ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ភ្នំពេញ៖ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាមរិក។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៥ សីហា​ ២០១៨។

លោក ឱក ប៊ុង និយាយថា ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុ គ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាមរិក គឺកើនឡើងចំនួន ១៥% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៥,៣៨៦លានដុល្លារអាមេរិក។

ជាងនេះទៅទៀតលោកក៏បានគូសដែលបញ្ជាក់ថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលកម្ពុជានាំចេញនូវផលិតផលដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។

សូមបញ្ជាក់ថា ទឹកប្រាក់នាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៧ មានតម្លៃសរុប ១១,១៥៣លានដុល្លារអាមេរិក គឺបានឡើងប្រមាណ ១៨% បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានទឹកបា្រក់ត្រឹមតែ ៩,៤២១លានដុល្លារអាមេរិក៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើសេដ្ឋកិច្ចប្រឹងរៀងខ្លួនរបស់សមាជិកអាស៊ាន នាំសមាគមនេះឈានទៅ​​រកភាពរីកចម្រើនបានដល់កម្រិតណា?

សមាគមអាស៊ានឬសមាគមប្រជាជាតិអាស៊ីគ្នេយ៍បានបង្កើ[...]

រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ «កម្ពុជាអាចដាំដំឡូងបារាំងបានហើយ»

មណ្ឌលគីរី៖ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សា[...]

កម្ពុជានាំអង្ករចេញខែដំបូងឆ្នាំនេះធ្លាក់ចុះ ៥%​ បន្ទាប់ពីអឺរ៉ុបយកពន្ធអង្ករ

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត