loader

ក្រសួងពាណិជ្ជកម្មផ្តើមស៊ើបអង្កេតករណីអង្ករថៃដាក់រូបអង្គរវត្តលក់នៅបរទេស

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងធ្វើការពិនិត្យ និងស៊ើបអង្កេតលើករណីក្លែងបន្លំអត្តសញ្ញាណទំនិញអង្ករថៃ ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាភាសាខ្មែរលើបាវអង្ករថា«អង្ករក្រអូបពិសេស»ដើម្បីបំភ័ន្តអ្នកប្រើប្រាស់។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម កំពុងចាត់វិធានការតាមដានតាមមធ្យោបាយទូត និងផ្លូវច្បាប់នានា ដើម្បីស្វែងរកប្រភព និងបុគ្គលល្មើសសំដៅបញ្ឍប់ការធ្វើចរាចរណ៍ទំទិញក្លែងបន្លំអត្តសញ្ញាណនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញ។

                                              ផលិតផលអង្ករថៃដែលដាក់រូបអង្គរវត្ត និងអក្សរខ្មែររបស់កម្ពុជា។រូបភាពហ្វេសប៊ុក

 

ផ្អែកតាមការស្រាវជ្រាវបឋមរបស់ក្រសួងពាណិជ្ជកម្ម ទំនិញអង្ករខាងលើមានដាក់លក់នៅក្នុងទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា តែប៉ុណ្ណោះគឺពុំមានលក់នៅប្រទេសផ្សេងឡើយ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប សហរដ្ឋ អាមេរិក ​និងកាណាដា គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ពីស្ថាប័នមានសមត្ថកិច្ច ចាប់តាំងពីដំណាក់កាលផលិត រហូតដល់ច្រកនាំចេញ។

ការចេញវិធានការ​នេះ​ធ្វើ​ឡើង ខណៈ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​នូវ​រូបភាព​អង្ករ​ដែល​លក់​នៅ​ទីផ្សារ​អាមេរិក​ ដោយ​ដាក់​រូប​ប្រាសាទ​អង្គរវត្ត​នៅ​លើ​បាវ​អង្ករ ប៉ុន្តែ​សរសេរថា​ជា​ «​ផលិតផល​របស់​ថៃ​»​។

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​អំពាវនាវ​ដល់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក​ត្រូវ​ស៊ើបអង្កេត​ករណី​នេះ​ដើម្បី​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ចាត់​វិធានការ​លើ​ករណី​នេះ​។​

តាម​ទិន្នន័យ​រដ្ឋាភិបាល​ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​រយៈពេល​ ៤ ​ខែ​ដំបូង​ឆ្នាំ​នេះ​មាន​ចំនួន​សរុបជាង ២០ម៉ឺនតោន ធ្លាក់ចុះជាឆ្នាំមុនដែលមាន​ប្រមាណ ២១ម៉ឺនតោន បើធៀបនឹង​រយៈពេល​ដូច​គ្នា​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNHRC​ បន្ត​ទាមទារ​ឱ្យ​ស្ដារ​បក្ស​ CNRP​ឡើង​វិញ ​តែ​តំណាង​កម្ពុជា​ថា​ជ្រៀតជ្រែក​រឿង​កម្ពុជា​

សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិ​ម[...]

សម្តេច ហ៊ុន សែន ថាបក្សសង្គ្រោះជាតិជាបក្សខ្មោច ដោយអំពាវនាវឲ្យពលរដ្ឋរកបក្សថ្មីជំនួស

ក្រុងភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន[...]

ទូតអាមេរិកសម្ដែងការរំលែកទុក្ខដល់គ្រួសារសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ស្ថានទូតអាមេរិកបានសម្ដែងនូវការសោកស្ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត