loader

ក្រសួងបរិស្ថានតម្រូវឲ្យក្រុមហ៊ុនមួយបំពេញល័ក្ខខណ្ឌ៥ចំណុចមុនបង្កើតរោងចក្រ

ខេត្តកណ្ដាល៖ ក្រុមហ៊ុនហ្គ្រេស គ្លរី (ខេមបូឌា) ហា្គម៉ិន ដែលមានគម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ភសំលៀកបំពាក់មួយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លើទំហំផ្ទៃដី ៣ម៉ឺន ៤ពាន់ ៦០០ម៉ែត្រការ៉េ ត្រូវបានក្រសួងបរិស្ថាន តម្រូវឲ្យបំពេញល័ក្ខខណ្ឌ ៥ចំណុច មុននឹងសម្រេចបង្កើតរោងចក្រ។

តាមឱ្យដឹងនៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ គឺការស្នើតម្រូវអោយបំពេញល័ក្ខខណ្ឌដូចនេះ    ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានបានពិនិត្យ និងផ្ដល់យោបល់លើម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពសម្លៀកបំពាក់ កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងបរិស្ថាន។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពសម្លៀកបំពាក់ លើផ្ទៃដីទំហំ ៣ ម៉ឺន ៤ពាន់ ៦០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្តាល របស់ក្រុមហ៊ុនហ្គ្រេស គ្លរី (ខេមបូឌា) ហា្គម៉ិន។

ម្ចាស់គម្រោងដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា ឃី ខនសាលធេន (ខេមបូឌា)។

ជារួមនៃការប្រជុំនេះ បានសម្រចបានលទ្ធផលមាន ៥ចំណុចដែលត្រូវតម្រូវអោយក្រុមហ៊ុនបំពេញតាម​៖

១. ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានល្អ
២. ក្រុមហ៊ុនត្រូវគិតគូបញ្ហាសុខភាពបុគ្គលិក-កម្មករ ដែលបំពេញការងារនៅក្នុងផលិតកម្មបោះពុម្ព
៣.ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់នូវសុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ ដូចជាការផ្តល់ឧបករណ៍ការពារ និងការទុកដាក់សារធាតុគីមីឱ្យបានត្រឹមត្រូវ
៤. ក្រុមហ៊ុនត្រូវកែ សម្រួលនៅក្របខណ្ឌច្បាប់ដែលអង្គប្រជុំបានឱ្យកែតម្រូវ
៥. ក្រុមហ៊ុនត្រូវជីកស្រះស្តុកសំណល់រាវ មុនបង្ហូរចេញទៅប្រឡាយសាធារណៈ។ ក្នុងករណីក្រុមហ៊ុនមិនទាន់មានស្រះស្តុកសំណល់រាវនៅឡើយទេ សំណល់រាវដែលត្រូវបញ្ចេញនោះ ត្រូវស្ថិតនៅក្រោមស្តង់ដារបញ្ចេញរបស់ក្រសួងបរិស្ថាន។

គូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ព្រមទាំងវត្តមានមកពីក្រសួងពាក់ព័ន្ឋក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងតំណាងរដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានខេត្តកណ្តាល តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត