loader

ក្រសួងទេសចរណ៍អំពាវនាវដល់ពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ ក្រសួងទេសណ៍បានធ្វើសេចក្តីអំពាវនាវ ទៅកាន់សាធារណជន ពិសេសប្រជាពលរដ្ឋដែលមកចូលរួមកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញចា​ប់ពីថ្ងៃទី២-៤ ខែវិច្ឆិកានេះ ត្រូវចូលរួមថែរក្សាអនាម័យ និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នោះទេ។ សេចក្តីអំពាវនាវរបស់ក្រសួងទេសចរនេះ ធ្វើកាលពីថ្ងៃទី០១ វិច្ឆិកាមិ្សលមិញ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួង។

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលមកលេងកម្សាន្តនៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក  ចូលកុំបោះសំរាមចោលពាសវាលពាសកាល កុំបន្ទោរបង់ពាសវាលពាសកាលចូលទន្លេ និងកន្លែងសាធារណៈផ្សេងៗ ត្រូវវេចខ្ចប់សំរាម និងទុកដាក់ឲ្យបានត្រឹមត្រូវក្នុងធុងសំរាម ត្រូវប្រើប្រាស់បង្គន់សាធារណៈឲ្យបាន ត្រឹមត្រូវ ត្រូវចូលរួមអប់រំអំពីភាពស្អាត ការថែរក្សាអនាម័យដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជុំវិញខ្លួន។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់លើ ប្រតិបត្តិករទេសចរណ៍ អាជីវករ និងសាធារណៈជនទាំងអស់នឹងចូលរួមគ្រប់គ្រងសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់ភាពស្អាត និងបៃតងនៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ក្រសួងសេដ្ឋកិច្ចរៀបចំគោលនយោបាយបន្ថយកម្ចីបរទេសកាត់បន្ថយហានិភ័យ

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ[...]

អង្គការ​ WCS​ ៖​ គិត​ត្រឹម​ឆ្នាំ​២០១៧​ ចំនួន​សត្វ​ស្លាប​កម្ពុជា​មានការ​កើនឡើង​ ប៉ុន្ដែ​ចំនួន​ថនិកសត្វ​បាន​ថយ​ចុះ​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​ឲ្យ​ដឹង​ថ[...]

​ក្រសួង​ការងារ​គ្រោង​បង្កើត​កម្មសិក្សា​ផ្នែក​ធនធានមនុស្ស​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​

លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ បញ្ជាក់​ថា​កម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត