loader

កំពង់ផែស្វយ័តខេត្តព្រះសីហនុរកចំណូលបាន ៧២ លានដុល្លារលើបរិមាណទំនិញឆ្លងកាត់

ខេត្តព្រះសីហនុ៖ ក្នុងឆ្នាំ២០១៨ កំពង់ផែស្វយ័តខេត្តព្រះសីហនុរកបានចំណូល ៧២ លានដុល្លារអាមេរិក លើបរិមាណទំនិញឆ្លងកាត់។ ដោយឡែកចំនួនទំនិញដែលបានឆ្លងកាត់កំពង់ផែនមួយនេះ ក៏មានកំណើនកើនឡើង ២២,០៨% ផងដែរ បើធៀបនឹងឆ្នាំ ២០១៧។

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាមក្រសួងសាធារ ណការ ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថា បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧ សែនកុងទីន័រ(៧០០.០០០ TEUs) នៅឆ្នាំ ២០២០។

ហើយចំនួននេះនឹងលើស ១លានកុងទីន័រ(១.០០០.០០០ TEUs) នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្តផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

លើសពីនេះទៅទៀត លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងកាលពីពេលថ្មីៗនេះថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិផងដែរ។

ការណ៍នេះគឺដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារអាមេរិក ក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួលបម្លាស់ពីនាវា (Shifting)៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

របាយការណ៍ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទ្រោមចុះខ្លាំង បើបាត់ពន្ធអនុគ្រោះ EBA

ទាញយករបាយការណ៍ធនាគារពិភពលោកនៅទីនេះ ក្រុងភ្នំព[...]

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

អ្នកជំនាញសេដ្ឋកិច្ច៖ គ្មានប្រទេសណាចំណេញច្រើនពីសង្រ្គាមពាណិជ្ជកម្មក្រៅពីវៀតណាមឡើយ

ក្រុងភ្នំពេញ៖ វៀតណាមបានក្លាយជាប្រធានបទយ៉ាងក្ត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត