loader

កូរ៉េខាងជើងព្រមានអាមេរិកឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មបើចង់លុបចោលលុយក្លេអ៊ែរ

ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសព័ត៌មានថា ខ្លួននឹងមិនអនុវត្តដាច់ខាតចំពោះការបំផ្លាញកម្មវិធីអាវុធនុយក្លេអ៊ែរ បើអាមេរិកនៅបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួនទៀតនោះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុងព្យុងយ៉ាងធ្វើឡើងនៅថ្ងៃសុក្រ ទី ១០​ សីហានេះ បន្ទាប់ពីរបបកុំម្មុយនិស្តនេះ បានសុំអង្វរអាមេរិកអោយដក ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន ហើយអាមេរិកមិនយល់ស្របតាម។

តាមសេចក្ដីប្រកាសនេះ ទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនមិនអាចធ្វើសកម្មភាពដោយឯកតោភាគីបានទេ បើភាគីមួយទៀត មិនព្រមអនុវត្តនោះ។

តាមបណ្ដាញផ្សាយព័ត៌មានBBC ក្រសួងការបរទេសកូរ៉េខាងជើងបានចោទក្រុមចរចាអាមេរិកថា កំពុងរំលោភលើកិច្ចព្រមព្រៀង គីមជុងអ៊ុន -ដូណាល់ត្រាំ កាលពីថ្ងៃទី ១២ មិថុនា នៅប្រទេសសិង្ហបុរី។

ស្មារតីនៃកិច្ចព្រមព្រៀងនោះ បានចែងថា ក្រុងព្យុងយ៉ាងបានយល់ព្រមរំលាយអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការផ្ដល់សន្តិសុខពេញសម្រាប់ឧបទ្វីបកូរ៉េ។

កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក Mike  Pompea និងលោកស្រី Niki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានទទូចឱ្យមានការរឹតបន្តឹងបន្តទៀតការដាក់ទណ្ឌកម្មលើរបបក្រុងព្យុងយ៉ាង ព្រោះតែប្រទេសនេះ មិនទាន់អនុវត្តជាក់ស្ដែងការរំលាយរោងចក្រនុយក្លេអ៊ែរ។

អ្នកសង្កេតការណ៍ព្រមានថា បើមិនមានការចរចាម្ដងទៀតរវាងលោកត្រាំ និងលោក គីម ជុងអ៊ុន ក៏មិនអាចមានកិច្ចព្រមព្រៀងអ្វីទៀតទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជំនួប​ប្រវត្ដិសាស្ដ្រ​លើក​ទី​៣​ មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ចាប់ផ្ដើម​ហើយ​ គឺជា​ដំណើរ​ឆ្ពោះទៅ​រក​ការ​រំលាយ​អាវុធ​នុយ​ក្លែ​អ៊ែ​រ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ចាវ​អ៊ី[...]

មហា​ព្យុះ​នៅ​ហ្វី​លី​ពី​ន​ បង្ក​ឱ្យ​ខូច​ស្រូវ​និង​ពោត​ជាង​២៥០​ពាន់​តោន​

ក្រសួងកសិកម្ម​ ប្រទេស​ហ្វី​លី​ពី​ន​ បាន​ធ្វើក[...]

កូរ៉េខាងត្បូងសម្រេចទិញគ្រឿងសព្វាវុធពីអាមេរិកតម្លៃជាង ២ពាន់ ៦រយ លានដុល្លារ

ក្រសួងការបរទេសអាមេរិកបានយល់ព្រមអនុម័ត ការលក់អ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត