loader

កូរ៉េខាងជើងនៅតែបន្តសកម្មភាពប្រតិបត្តិការអាវុធនុយក្លេអ៊ែរ

ក្រុងព្យុងយ៉ាង៖ ទីភ្នាក់ងារឃ្លាំមើលគ្រាប់ ATOMIC របស់អង្គការ សហប្រជាជាតិ បានបង្ហាញកាលពីពេលថ្មីៗនេះ ដោយស៊ើបអង្កេតឃើញថា ប្រទេសកូរ៉េខាងជើង ហាក់នៅតែកំពុងពង្រីកប្រតិបត្តិការ នៅក្នុងទីតាំងនុយក្លេអ៊ែដ៏ចម្បងរបស់ខ្លួននៅឡើយ។ នេះបើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារថាមពល ATOMIC  អន្តរជាតិបានបង្ហាញថា នេះគឺសញ្ញាបន្ថែមថា កូរ៉េខាងជើងកំពុងតែជំរុញបន្តជាមួយសកម្មភាពអាតូមិករបស់ខ្លួន បើទោះជាមានសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែក៏ដោយ។

សូមបញ្ជាក់ថា ជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និង មេដឹកនាំនៃរបបក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែលធ្វើឡើងកាលពីខែមិថុនា ភាគីទាំងពីរបានប្តេជ្ញាធ្វើការងារឆ្ពោះទៅរកការលុបបំបាត់ចោលទាំងស្រុង នូវអាវុធនុយក្លេអ៊ែលើឧបទ្វីបកូរ៉េ ហើយចាប់តាំងពីពេលនោះមក វិធានការច្បាស់លាស់មួយចំនួន ត្រូវបានបង្កើតឡើង ឆ្ពោះទៅរកការលុបបំបាត់កម្មវិធីនុយក្លេអ៊ែកូរ៉េខាងជើង ដែលទីក្រុងវ៉ាស៊ីនតោនបានស្នើឡើង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកនឹងចំណាយថវិកាពាន់លានដុល្លារជួយពលរដ្ឋម៉ិចស៊ីកូមានមុខរបរក្នុងប្រទេស

សហរដ្ឋអាមេរិកកំពុងតែពិនិត្យការប្ដេជ្ញារបស់ខ្ល[...]

នាយករដ្ឋមន្ត្រីប៊ែលហ្សិក​ថ្វាយសុំព្រះមហាក្សត្ររាជានុញ្ញតឱ្យខ្លួនលាលែងពីតំណែង

នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្សិក លោក Charles [...]

ស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសសន្យាបង្កើនបា្រក់ចំណូលជាតិខ្ពស់ថែមទៀតបើឈ្នះការបោះឆ្នោតជាថ្មីទៀត

លោកស្រី Sheikh Hasina ប្រធានគណបក្សសម្ព័ន្ធអាវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត