loader

កូរ៉េខាងជើងកម្ទេចការិយាល័យទំនាក់ទំនងកូរ៉េខាងត្បូងហើយគ្រោងសង់បន្ទាយនៅតំបន់ គ្មានយោធា

បើតាមសារព័ត៌មានABC Newsស្រង់ពីប្រភពព័ត៌មានកូរ៉េខាងត្បូងជាច្រើនបាន ឱ្យដឹងនៅរសៀលថ្ងៃទី១៦មិថុនានេះ សំឡេងបំផ្ទុះគ្រាប់បែកមួយកើតឡើង នៅតំបន់រោងចក្រអន្ដរកូរ៉េ ដែលស្ថិតនៅព្រំដែននៃក្រុងKaesong។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ព័ត៌មានក្នុងស្រុកថាការផ្ទុះគ្រាប់បែកនោះត្រូវបានលាន់រន្ទឺនិងមានធុំក្លិនផ្សែងដែលបានហោះខ្មួរខ្មាញ់ត្របាញ់ឡើងមកអាកាសយ៉ាងងងឹតស្លុប។

ទើបដល់ម៉ោង៥៖២០នាទីរសៀលក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនិងទូរទស្សន៍រដ្ឋកូរ៉េចបានឱ្យដឹងថាអាគារអន្តរទំនាក់ទំនងកូរ៉េត្រូវបានបំផ្លាញចោលហើយគឺតាំងពីម៉ោង២៖៥០នាទីមកម្ល៉េះ។

អាគារទំនាក់ទំនងកូរ៉េនោះទើបតែមានអាយុកាលត្រឹមតែ០២ឆ្នាំទេ ពោលគឺទើបតែត្រូវ បានកសាងក្នុងឆ្នាំ២០១៨ក្រោយកិច្ចព្រមព្រៀងសន្ដិភាពPanmunjom។

ប្រភពព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថាការខូចខាតមានតែលើសម្ភារៈទេព្រោះពុំមានបុគ្គលិកណាមួយបន្ដធ្វើការនៅទីនោះឡើយ។រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានបញ្ជាឱ្យបិទជាបណ្ដោះអាសន្នការិយាល័យនោះចាប់ពីថ្ងៃទី៣១មករាដើម្បីទប់ស្កាត់នឹងការរាតត្បាតជាសកលជំងឺកូវីដ១៩។

ដោយឡែកតំបន់គ្មានយោធា ដែលត្រូវបានចាត់ទុកថាជាតំបន់ដែលមានសុវត្ថិភាពនិង សន្ដិភាពជាងគេលើព្រំប្រទល់អន្ដរកូរ៉េ ត្រូវបានកូរ៉េខាងជើងសបញ្ជាក់ថានៅ លើលោកយើងនេះគ្មានអ្វីដែលថាមិនប្រែប្រួលទេ ។តំបន់ដែលលុះតាមកិច្ចព្រមព្រៀងនោះក៏ដោយត្រូវបានកូរ៉េខាងជើងប្រកាសយកជាឧបករណ៍នៃការគម្រាមកំហែងដោយផ្ញើសារទៅកាន់កូរ៉េខាងត្បូងឱ្យដឹងថាខ្លួននឹងបញ្ចូនទ័ពទៅកាន់តំបន់គ្មានយោធានោះដើម្បីបង្កើតជាបន្ទាយទ័ពវិញ។

ទោះជាបែបនេះក្ដីចំណុចព្រំដែនមួយចំនួនគឺកូរ៉េខាងត្បូងបានដាក់រួចជាស្រេចនូវយន្ដហោះចម្បាំងF35ជាច្រើនគ្រឿងទៅហើយនោះ។នេះបើយោងតាមសារព័ត៌មានយ៉ុងហាប់ចុះផ្សាយកាលពីយប់ម្សិលមិញនេះ។

ភាពតានតឹងទាំងនេះកើតឡើងក្រោយពីរដ្ឋកុម្មុយនីស្ដកូរ៉េខាងជើង បើកសង្គ្រាមវោហាសាស្រ្ដវាយប្រហារនឹងកូរ៉េខាងត្បូងក្រោមហេតុផលខឹងសម្បារនឹងប្រទេសនេះដែលបានបង្ហោះខិត្តប័ណ្ណជេរដៀលថ្នាក់ដឹកនាំបក្សកុម្មុយនីស្ដ។

ទាហានកូរ៉េខាងជើងបានឱ្យដឹងថាខ្លួននឹងតាមដានស្ថានការណ៍បច្ចុប្បន្ដដោយយកចិត្តទុកដាក់និងមិនបង្អង់ក្នុងការអនុវត្តយ៉ាងម៉ត់ចត់បែបរហ័សតបតាមការសម្រេចចិត្តនឹងបញ្ជាពីបក្សកុម្មុយនីស្ដនិងរដ្ឋាភិបាល។

រឿងរ៉ាវនៅឧបទ្វីបនេះ មជ្ឈដ្ឋានក៏បានចាប់អារម្មណ៍ជាខ្លាំងទៅលើប្អូនស្រីដ៏មាន ឥទ្ធិពលរបស់មេដឹកនាំកំពូលគីមជុងអ៊ុនអំឡុងក្ដាប់សិទ្ធិកងទ័ព។គីម យូ ចុង ប៉ុន្មានថ្ងៃមុននេះបានបញ្ជាឱ្យបិទការិយាល័យទំនាក់ទំនងនៅតំបន់ព្រំដែន Kaesongនោះ ហើយថានឹងចាត់វិធានការយោធាតាមក្រោយ។ទីបំផុតរឿង ឆេះអាគារទំនាក់ទំនងនេះក៏បានកើតឡើងនៅថ្ងៃនេះមែន។

យ៉ាងណាក៏ដោយក្ដីអ្នកជំនាញសិក្សាបញ្ហាកូរ៉េ លោក Andrei Lankovថាកូរ៉េខាងជើងព្យាយាមដាក់ទណ្ឌកម្មកូរ៉េខាងត្បូងដែលបំភ្លេចការសន្យាហើយក៏ទុកជាការព្រមានដើម្បីទាមទារជំនួយសេដ្ឋកិច្ច ហិរញ្ញវត្ថុបើពុំនោះសោតនឹងបំផ្លាញទ្រព្យ សម្បត្តិកូរ៉េខាងត្បូងបន្ថែមទៀតលើទឹកដីខ្លួន។

ដោយឡែក លោក Jean Leeបានបកស្រាយសំណុំរឿងនេះប្រាប់the star and stripe ថាកូរ៉េខាងជើងគ្រាន់តែប៉ុនប៉ងក្នុងការិះរកការគាំទ្រដោយសារ តែវិបត្តិកូវីដ19។ពោលកូរ៉េខាងជើងស្វែងរកការដើរចេញពី ភាពទាល់ច្រករកលេសរុញឱ្យមាន រឿងនឹងក្រុងសេអ៊ូលដើម្បីតែបំបែកទណ្ឌកម្មសេដ្ឋកិច្ចនឹងសហរដ្ឋអាមេរិក ឬ ស្ដារនីតិសម្បទាឡើងវិញប៉ុណ្ណោះ៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ប្តី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ហើយ

(កណ្តាល) ៖ ដោយសារភ្លើងប្រច័ណ្ឌ អន់ចិត្តស្រ្តី[...]

បទវិភាគ៖ចិនកាន់តែគំរាមតៃវ៉ាន់កាន់តែក្លាហាន ហេតុអ្វីបាន ជាមហាយក្សចិនខ្លាចតៃវ៉ាន់?

នៅពេលពិភពលោកកំពុងសំឡឹងមើល មិនដាក់ភ្នែក ចលនាឆ្[...]

វិភាគ៖ តើអាមេរិក និង ចិនកំពុងប្រលែងលេងនឹងសង្គ្រាមត្រជាក់ឬយ៉ាងណា?

ក្រុងវ៉ាស៊ីនតោន៖ សង្គ្រាមពាក្យសំដីរវាងសហរដ្ឋអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត