loader

កុមារីម្នាក់នៅខេត្តពោធិសាត់បានស្លាប់ដោយសារអួលបាយកក

ខេត្តពោធិ៍សាត់៖ក្មេងស្រី អាយុ ១១ឆ្នាំម្នាក់ បានអួលបាយកក រហូតដល់ស្លាប់ កាលពីវេលាម៉ោង ២និង១៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ។

កុមារីនេះ មានឈ្មោះ ឌីន ធីតា ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ មុនពេលកើតហេតុ កុមារី ឌីន ធីតា បានដួសបាយកកមួយចានយកមកហូប នៅក្រោមដើមផ្កាមុខផ្ទះ  ខណៈពេលកំពុងហូបស្រាប់តែអួលបាយ ភ្លាមៗកុមារីនេះ ក៏រត់ទៅឲ្យម្តាយមីងជួយរឹតខ្នង។

ក្រុមគ្រួសារឃើញលក្ខណៈមិនប្រក្រតីក៏បញ្ជូនទៅមណ្ឌលសុខភាពស្វាយស ពេលទៅដល់មណ្ឌលសុខភាព គ្រូពេទ្យបានបញ្ជាក់ថា នាងបានដាច់ខ្យល់ស្លាប់ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

អធិការនគរបាលស្រុកក្រគរ លោកវរសេនីយ៍ឯក ឯម រុន បានឲ្យដឹងថា តាមការពិនិត្យនៅកន្លែងកើតហេតុគឺ ក្មេងស្រីឈ្មោះ ឌីន ធីតា ពិតជាបានស្លាប់ដោយករណីអួលបាយ នៅ ពិតប្រាកដមែន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook  ៦លាន ៨សែនគណនី

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook ៦លាន ៨សែនគណនី

ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨

ភ្នំពេញ៖ គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ នៅកម្[...]

បក្សចំនួន៦មិនបានដាក់អ្នកអង្កេតការណ៍តែបក្សកាន់អំណាចដាក់បានទូទាំងប្រទេស

ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្[...]

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត