loader

កាស៊ីណូរីកដុះដាលនៅក្រុងព្រះសីហនុមាន ៨៨កន្លែង

ប្រមាណ១៥០កាស៊ីណូជាទីតាំងលេងល្បែងស្របច្បាប់កំពុងបើកដំណើរនៅកម្ពុជា ។នេះបានតាមសារព័ទ៌មាន Asianews ចុះផ្សាយនៅថ្ងៃ២ ខែមករា។ នៅខេត្តជាប់ឆ្នេរនៃទិសនរតី ក្រុងព្រះសីហនុមានដល់ទៅ៨៨កាស៊ីណូ គឺជានិយ័តកម្មជំនួញល្បែងនៅកម្ពុជា។នេះបើតាមសម្ដីរបស់លោក ភីរុម អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច។ តាមសារព័ត៌មានដដែលនោះបានបញ្ជាក់ថាច្បាប់កម្ពុជាបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្លួនចូលក្នុងកាស៊ីណូអស់នោះទេ ពោលគឺ បើកឡើងជាសេវាកម្ម បម្រើតែជនបរទេសប៉ុណ្ណោះ។

កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណចំនួន 52 នៅកាស៊ីណូនៅឆ្នាំ 2018 ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរាយការណ៍ថាចំនួនកន្លែងលេងល្បែងកើនឡើង 53 ភាគរយធៀបនឹងឆ្នាំមុន។

ទិន្នន័យនេះបានធ្វើឱ្យមជ្ឍដ្ឋានទាំងឡាយកំពុងប្រដូចថា ខេត្តជាប់ឆ្នេរកម្ពុជាប្រៀបខ្លួននឹងក្រុងម៉ាកាវប្រទេសចិន។ ទន្ទឹមនឹងនេះគេក៏ឃើញសំណង់អាគារដោយលំហូរវិនិយោគចិន និង កំណើនអចលនទ្រព្យពិតជាកើនឡើងជាខ្លាំង។

យ៉ាងណាមិញ​ គេ វាយតម្លៃថា វត្តមានកើនឡើងឥទ្ធិពលចិន និង វិនិយោគនេះ ជាពិសេសនៅភូមិភាគនិរតីនៃប្រទេសកម្ពុជាកើតមាននូវអស្ថេរភាព និង​ឧក្រិដ្ឋកម្មជាញឹកញាប់។ 

ក្រុមអ្នកសិក្សាសង្គម យល់ថា វត្តមាននៃកន្លែងបនល្បែងបង្កឱ្យមាននូវការព្រួយបារម្ភជាពិសេសអ្នកក្នុងតំប​ន់តែម្ដង បើទោះប ប្រជាជនកម្ពុជាមិនអនុញ្ញាតឱ្យទៅរកសេវាកម្មល្បែងកម្សាន្ដនៅកាស៊ីណូ ។តែរបាយការណ៍របស់អង្គការទាំងឡាយស្វែងរកគណនេយ្យភាពសង្គម មើលឃើញថា ប្រជាពលរដ្ឋរស់នៅទីនោះធ្លាក់ក្នុងភាពក្រីក្រ។

ក្រុមអ្នកសិក្សាសង្គម ថាក្រុងព្រះសីហនុ គឺជាតំបន់អភិវឌ្ឍធំមួយ ដែលកំពុងវាយលុកដោយជនជាតិចិន ក្រុមហ៊ុនចិន កាន់កាប់ដីធ្លី អាគារធំៗ និង អាជីវកម្មនានា ដែលបានគម្រាមកំហែង បង្ខំឱ្យពលរដ្ឋ អាជីវករក្នុងស្រុក បរទេសមួយចំនួន ធ្វើចំណាកស្រុក លក់ផ្ទះសំបែង និង ទៅរកស៊ីនៅខេត្តផ្សេងៗ ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត