en     km
en     km

កាសែតបរទេសល្បីៗចុះផ្សាយថាកម្ពុជាដើរដល់ផ្លូវទៅរកការគ្រប់គ្រងផ្តាច់ការហើយ

Share

ក្រុងភ្នំពេញ៖ នៅក្នុងគេហទំព័ររបស់សារព័ត៌មានបរទេសល្បីៗជាច្រើនបានចុះផ្សាយនូវបទវិចារណកថាដោយមានចំណងជើងប្រហាក់ប្រហែលគ្នាតែមានអត្តន័យតែមួយដែល ថា ប្រទេសកម្ពុជាដើរទៅដល់ការគ្រប់គ្រងបែបផ្តាច់ការហើយ។ តែបែបនេះក្ដីអ្នកនាំពាក្យបក្សកាន់អំណាចបានហៅការសែតបរទេសទាំងនោះថាមិនមានវិជ្ជាជីវៈត្រឹមត្រូវឡើយ។

ព័ត៌មាននេះរាយការណ៍ដោយលោក សេរីវឌ្ឍនៈ៖

សារព័ត៌មានបរទេសល្បីៗទាំងនេះរួមមាន The Nation, The Strait times, Asia Unbound, Los Angeles Times, South China morning post និង financial times។ បទវិចារណកថា របស់សាព័ត៌មាន ទាំងនេះ អត្ថន័យស្រដៀងៗគ្នា ដែលថាកម្ពុជាកំពុងដើរទៅរកការគ្រប់គ្រងបែបផ្តាច់ការ។

កាសែត The Nation របស់ ថៃ និង កាសែត The Strait times របស់ប្រទេសម៉ាឡេស៊ី មានចំណងជើងប្រហាក់ប្រហែលគ្នា ដោយសរសេរថា ប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ដល់ចំណុចគ្រោះថ្នាក់ហើយ។ កាសែតAsia Unbound ដាក់ចំណងជើងវិចារណកថារបស់ខ្លួនថា កម្ពុជាបានដើរដល់ការគ្រប់គ្រងបែបផ្តាច់ការនិយម។ កាសែត Los Angeles times សរសេរថា ប្រជាធិបតេយ្យកម្ពុជាធ្លាក់ក្រោមការគ្រប់គ្រងមេដឹកនាំផ្តាច់ការ។ កាសែត South China morning post ចំណងជើងរបស់ខ្លួនថាអាស៊ីស្វាគមន៍រដ្ឋមួយដែលមានឯកបក្ស ចំណែកឯ financial times ថាលោកហ៊ុន សែន រិតបន្តឹងអំណាចរបស់ខ្លួនខណៈកម្ពុជាក្លាយជារដ្ឋរណបប្រទេសចិន។

តែបែបនេះក្ដីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត​​ បានវាយបកសារព័ត៌ មានបរទេសទាំងនោះដោយហៅកាសែតទាំងនេះថាគ្មានក្រមសីលធម៌ច្បាស់លាស់ ព្រោះអ្នកសារព័ត៌មានពុំមែនជាអ្នកដែលបង្កើតព័ត៌មានហើយពុំមែនជា អ្នកកាត់សេចក្តីនោះទេ។ អ្នកសារព័ត៌មានទាំងនោះជាអ្នកដែលផ្សាយព័ត៌មានមិនពិត។ លោកថា សារព័ត៌មានទាំងនោះកំពុងសរសេរលម្អៀងទៅគណបក្សប្រឆាំង ដែលមិនមើលពីទិដ្ឋភាពច្បាស់លាស់នៃសង្គមកម្ពុជា។

លោក សុខ ឥសាន្ត ៖«អាហ្នឹងយើងឃើញថា ការសែតហ្នឹងវាជាកាសែតដែលមិនប្រកបដោយយវិជ្ជាជិវះ និយាយគឺថាវាមិនផ្សារភ្ជាប់ទៅនឹងការពិតជាក់ស្តែង វាទៅជារឿងដែលបង្កើតបញ្ហាទោវិញអាហ្នឹង ហើយអ្នកកាសែតមិនមែនអ្នកបង្កើតព័តមាន អ្នកវិភាគ អ្នកកាត់សេចក្តីនោះទេ តែជាអ្នកផលិតព័ត៌មានត្រឹមត្រូវ អញ្ជឹងហើយទើបកាសែតហ្នឹងវាមិនមែនជាកាសែតដែលមានវិជ្ជាជិវះ។»

អ្នកនាំពាក្សបក្សកាន់អំណាចក៏បានឆ្លើយតបទៅកាន់សារព័ត៌មាន THAI THE NATION ថា ជាស្ថាប័នសារព័ត៌មានដែលមិនហ៊ានចុះផ្សាយរិះគន់រដ្ឋាភិបាលប្រទេសខ្លួនឯង។

លោកសុខ ឥសាន្ត៖ កាសែតនែ !! បាំងកក កាសែតថៃហ្នឹងរាល់ថ្ងៃហ្នឹងហ៊ានចុះថាឲ្យរដ្ឋាភិបាលខ្លួន ឯងអត់នែ!!

ក្រៅពីសារព័ត៌មានខាងលើដែលធ្វើវាចារកថា រឿងនយោបាយនៅកម្ពុជា នៅមានបណ្តាញផ្សាយព័ត៌មានជាច្រើនទៀត ដូចជា ទីភ្នាក់ងារសារព័ត៌មាន AP, REUTERS, AFP, UPI និង បណ្តាញផ្សាយព័ត៌មាន CNN, CNA, BBC, ABC ក៏បានចុះផ្សាយព្រឹត្តិការណ៍នយោបាយនៅកម្ពុជាទាក់ទិន ការចាប់ខ្លួនលោកកឹម សុខា និងដំណើរឆ្ពោះទៅរកការរំលាយគណបក្សសង្គ្រោះជាតិ៕

 

Share

Image
Image
Image