loader

ការបរិភោគសាច់ឆៅជាអាហារមិនមែនប៉ូវកំលំាងតែបង្កឱ្យមានមេរោគក្នុងខ្លួន

ភ្នំពេញ៖ បន្ទាប់ពីមានពលរដ្ឋ៨នាក់រស់នៅខេត្តកំពង់ធំ បានស្លាប់ដោយសារការបរិភោគសាច់ជ្រូកព្រៃឆៅជាអាហាររួចមកក្រសួងសុខា ភិបាលក៏បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗដោយជូនដំណឹង ទប់ស្កាត់ការបរិភោគសាច់ឆៅទំាងនោះជាអាហារ។ ទាក់ទងនឹងការបរិភោគសាច់ឆៅជាអាហារនេះដែរ គេសង្កេតឃើញថាមាន ប្រជាពលរដ្ឋមួយចំនួនមិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺ ពេញនិយមបរិភោគសាច់ឆៅជាអាហារ ដូចជាសាច់គោ ដែលចម្អិនបន្សល់ទុកនៅមានឈាមខ្លះៗ ការបរិភោគគឿងសមុទ្រដូចជា អយស្ទ័រ ឬមឹកជាដើម ដោយពួកគេយល់ថាការបរិភោគដូចនេះនឹងជួយប៉ូវកម្លំាងដល់ពួកគេ។ ករណីនេះអ្នកនំាពាក្យក្រសួងសុខាភិបាលលើកទ្បើងថាការបរិភោគសាច់ឆៅដូចនេះមិនមែនប៉ូវកម្លំាង តែបែរជាផ្ទុកមេរោគទៅដល់អ្នកបរិភោគនោះទៅវិញ។

ពលរដ្ឋគួរយល់ដឹងបែបណាចំពោះការ ការពារសុខភាពរបស់ខ្លួននៅពេលបរិភោគសាច់ឆៅហើយនោះ ជាបន្តសូមស្តាប់បទសម្ភាសរវាងលោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្រ្តី FM102 នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាមួយ លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងជាអ្នកនំាពាក្យនៃក្រសួងសុខាភិបាល ដូចតទៅ!

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

រំលឹកបណ្ដាំព្រះករុណាព្រះបាទនរោត្តម សីហនុឱ្យអ្នកនយោបាយចេះសាមគី្គគ្នា

នៅថ្ងៃ១៥ តុលា ឆ្នាំ ២០១៧នេះ ជា ខួប៥ឆ្នាំ នៃកា[...]

ព្រះបាទនរោត្តមសីហនុ ជាមហាក្សត្រសេ្នហាសិល្បៈតន្ត្រី

ព្រះបាទនរោត្តមសីហនុ គឺជាមហាក្សត្រមួយអង្គ នៅអា[...]

ក្រុម​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​ ស្ដី​ពី​ កន្លែង​ដោះស្រាយ​វិវាទ​ការងារ​ សង្ឃឹមថា​ កម្មករ​ និយោជិត​ និង​ថៅកែ​ និយោជក​ នឹង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ ដោះស្រាយ​វិវាទ​តាម​វិធី​ចាស់​

ក្រុម​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ស្ដី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត