loader

កាណាដា និងប្រទេស៥ទៀតបញ្ចូនរបបវេណេហ្សូអេឡាករណីរំលោភសិទ្ធិមនុស្សទៅកាន់ICC

ប្រទេសកាណាដានឹងចុះហត្ថលេខា​ជាមួយប្រទេស ៥ទៀតនៅអាមេរិកខាងត្បូងបញ្ជូនសំណើនៃសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្ដឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សូអេឡាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ។

តាមបណ្ដាញផ្សាយព័ត៌មាន CBC News  ប្រទេសដែលលើកសំណើទៅកាន់ ICC មាន កាណាដា អាហ្សង់ទីន ឈីលី កូឡំប៊ី ប៉ារ៉ាហ្គាយ និងប្រទេសប៉េរ៉ូ។ ប្រទេសទាំងនេះ កំពុងទទួលជនភៀសខ្លួនវេណេហ្សូអេឡា ដែលពួកគេមិនអាច​ទ្រាំរស់នៅក្នុងរបបលោក ម៉ាឌូរ៉ូ រំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ។

តាមប្រភពដដែល ការចុះហត្ថលេខារបស់ថ្នាក់ដឹកនាំប្រទេសទាំង ៦នេះ  ធ្វើឡើងនៅឯក្រុងញ៉ូវយ៉ក ទីដែលពួកគាត់កំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃ ពុធ ទី ២៦កញ្ញានេះ។

លោក ម៉ាឌូរ៉ូនឹងរដ្ឋអំណាចរបស់លោកត្រូវបានចោទថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដោយសម្លាប់មនុស្សក្រៅប្រព័ន្ធ និងការបង្រ្កាបទៅលើក្រុមប្រឆាំង។

ចាប់តាំងពីឆ្នាំ ២០១៦មក មនុស្សជាច្រើនរយនាក់ភាគច្រើនគាំទ្របក្សប្រឆាំងបានស្លាប់ដោយសារការបង្ក្រាប ខណៈពួកគេតវ៉ាប្រឆាំងការរំលាយសមាជិកសភារបស់បក្សប្រឆាំង។ លោក ម៉ាឌូរ៉ូ នឹងមន្ត្រីរបស់លោកជាច្រើនរួមទាំង ក្រុមហ៊ុនវេណេហ្សូអេឡាជាង ២០ កំពុងរងការដាក់ទណ្ឌពីអាមេរិក៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ខណៈមេរដ្ឋប្រហារចង់ឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រី

រាជាណាចក្រថៃនឹងបោះឆ្នោតសភា ជាលើកដំបូងនៅថ្ងៃទី[...]

មេដឹកនាំយោធាថៃអំពាវនាវឱ្យបក្សនយោបាយរៀបចំគោលនយោបាយ ចូលរួមបោះឆ្នោត

ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រី[...]

ម៉ាឡេស៊ី៖អតីតមេបក្សប្រឆាំងប្រកាសទ្រព្យសម្ប​ត្តិមុនចូលកាន់តំណែងនាយករដ្ឋមន្រ្ដី

អតីតមេបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី អាន់វ៉ា អ៊ី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត