loader

កាណាដានិងអាល្លឺម៉ង់ទទូចឱ្យមានលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ(មានសំឡេង)

ភ្នំពេញ៖ ឃើ់ញថា រយៈប៉ុន្មានថ្ងៃមកនេះ ប្រតិកម្ម ជាច្រើន ទាំងខាងរដ្ឋភិបាល អន្តរជាតិមានដូចជាអាមេរិក អង់គ្លេស អូស្ត្រាលី  សហភាពអឺរ៉ុបនិង អង្គការអន្តរជាតិ រួមអង្គការសហប្រជាជាតិបាន ទាមទារដោះលែងលោកកឹមសុខា និង ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ តែសម្រាប់ថ្ងៃនេះ ប្រទេសកាណាដា និងអាល្លឺម៉ង់ចាប់ផ្ដើមទទូចឱ្យ លែង លោក កឹម សុខា និងធ្វើអោយមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ។  កញ្ញា ឈុំ​ចន្ទរចនា រាយការណ៍ពីព័ត៌មាននេះ !

 

បន្ទាប់ពីមានសេចក្ដីថ្លែងការណ៍ជាហូរហែរពីសំណាក់អង្គការ និងសហគមន៍អន្តរជាតិទាក់ទិននឹងការបិទសារពត៌មាន និងការចាប់ខ្លួនប្រធានគណបក្សប្រឆាំង  ខណៈនេះប្រទេសកាណាដា និងអាល្លឺម៉ង់ ក៏បង្ហាញពីក្ដីបារម្ភរបស់ខ្លួនពីស្ថានភាពប្រជាធិបតេយ្យ នៅកម្ពុជាដោយអំពាវនាវឱ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។​

ការព្រួយបារម្ភរបស់ពួកគេ គឺភ្ជាប់ទៅនឹងការឃុំខ្លួនលោក កឹមសុខា និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

កាលពីថ្ងៃទី ០៧ កញ្ញា ម្សិលមិញនេះ ក្រសួងការបរទេសកាណាដាបានចេញសេចក្ដីថ្លែងការណ៍មួយដែលបង្ហាញពីក្ដីកង្វល់របស់ខ្លួនយ៉ាងខ្លាំងពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជាក្នុងដំណើរការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខ។

សេចក្ដីថ្លែងការណ៍នោះបានរៀបរាប់ថា៖ “ការបោះឆ្នោតជាតិ នៅកម្ពុជាជិតមកដល់ គឺប្រទេសកាណាដា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក កឹមសុខា នាពេលថ្មីៗនេះដែលទាក់ទងនឹង ដំណើរការ  ប្រជាធិបតេយ្យនាពេលនេះដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារការដាក់កំហិត និង ការរឹតបន្តឹងលើ ប្រព័ន្ធព័ត៌មានឯករាជ្យ”។

ក្នុងន័យនេះ ប្រទេសកាណាដាអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិរបស់លោក កឹម សុខា ចំពោះនីតិវិធីត្រឹមត្រូវ និងដើម្បីធានាថា ករណីរបស់គាត់ដោះស្រាយដោយបើកចំហ និងមានតម្លាភាព។

ប្រទេសកាណាដាយល់ថា​ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានសារៈសំខាន់ណាស់ក្នុងលិទ្ធិប្រជាធិបតេយ្យ រួមនិងការរីកចម្រើនរបស់ប្រទេស។ ករណីនេះ កាណាដាស្នើសុំរដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ក៏បានចេញសេចក្ដីថ្លែងការណ៍ទាក់ទិននឹងរឿងនេះដែរ ដោយបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងព្រោះថាសកម្មភាពទាំងនេះ ​គឺជាការរឹតត្បឹតសេរីភាពក្នុងការបញ្ចេញមតិដែលអាល្លឺម៉ង់សំណូមពរឲ្យមានការដោះលែង លោកកឹម សុខាឲ្យបានឆាប់រហ័ស។

សេចក្ដីថ្លែងការណ៍របស់អាល្លឺម៉ង់បានបន្តថា៖ “ដោយគ្មានគណបក្សប្រឆាំង គ្មានការពិនិត្យលើដំណើរការប្រជាធិបតេយ្យ គ្មានសេរីភាព ប្រព័ន្ធ ផ្សព្វផ្សាយ និងសង្គមស៊ីវិលមួយដែលសកម្ម ដំណើរការបោះឆ្នោតសភា ក្នុងខែកក្កដា ឆ្នាំ ២០១៨ នឹងបាត់បង់ការជឿជាក់។ ដូចនេះ រដ្ឋាភិបាលអាល្លឺម៉ងសំណូមពរឲ្យមានការដោះលែងជាបន្ទាន់ ”។

សេចក្ដីថ្លែងការណ៍របស់ប្រទេសលោកខាងលិចទាំងពីរ ត្រូវបានមើលឃើញជាសារណៈនៅលើទំព័រហ្វេសប៊ុកស្ថានទូតនៃប្រទេសទាំងពីរ ប្រចាំនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោលការរិះគន់របស់ សហគមន៍អន្តរជាតិទាំងនេះ។

កាលពីថ្ងៃម្សិលមិញ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោក សុខ ឥសាន្ត អះអាងថា កម្ពុជាមិនបានដើរចាកចេញពីកន្លងប្រជាធិបតេយ្យនោះទេ កម្ពុជានៅតែប្រតិបត្តិ តែករណីលោក កឹម សុខា ក្ដី ឬ ប្រព័ន្ធផ្សព្វផ្សាយក្ដី គឺជាការពង្រឹងនីតិរដ្ឋនៅកម្ពុជា។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ កញ្ញា និងត្រូវបានចោទជាផ្លូវ ការពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” កាលពីថ្ងៃអង្គារទី០៥ កញ្ញា ដែលអាចឲ្យលោកប្រឈមមុខ​នឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។

បន្ទាប់ពីមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំងរូបនេះ សហភាពអ៊ឺរ៉ុប អង់គ្លេស អាមេរិក និងអង្គការអន្តរជាតិធំៗនានា ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តលិទ្ធិប្រជាធិបតេយ្យឡើងវិញ។ សភាអឺរ៉ុបបានជូនដំណឹងថា ខ្លួននឹងបើកសម័យប្រជុំពិនិត្យករណីកម្ពុជា ហើយថា នឹងមានវិធានការ។ នេះបើតាមហ្វេសប៊ុករបស់លោកសមរង្ស៊ី ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា ម្សិលមិញនេះ ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត