loader

ករណី​ពលរដ្ឋ​កើត​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១៧​ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៦

​ភ្នំពេញ​ ៖​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​ នៃ​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៧​ ករណី​ប្រជាពលរដ្ឋ​កើត​ជំងឺគ្រុនចាញ់​ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៦​ ដែល​ជិត​ ១០០​ភាគរយ​ នៃ​អ្នក​កើត​ជំងឺ​នេះ​សុទ្ធសឹងតែ​ជា​បុរស​ ហើយ​ភាគច្រើន​ គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​សម្បូរ​ព្រៃ​ នឹង​ក្បែរ​ព្រំដែន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

ជំងឺគ្រុនចាញ់​ មិនមែន​ជា​ជំងឺឆ្លង​នោះ​ទេ​ ប៉ុន្ដែ​វា​ជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​មូស​ដេក​គោល​ញី​ខាំ​។​ ជំងឺ​នេះ​អាច​កើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ មនុស្ស​ដែល​ត្រូវ​មូស​ដែល​គោល​ញី​ខាំ​ នឹង​បង្ហាញ​រោគ​សញ្ញា​ក្នុង​រង្វង់​ពី​ ១​ស​ប្ដា​ហ៍​ ទៅ​ ២​ស​ប្ដា​ហ៍​ ដែល​មាន​ដូច​ជា​ បង្ហាញ​អាការ​គ្រុនក្ដៅ​ ឈឺក្បាល​ រងា​ញាក់​ និង​ក្អូ​ត​ចង្អោរ​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​ នៃ​ក្រសួងសុខាភិបាល​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​កាលពី​ចុងខែ​ធ្នូ​ កន្លង​ទៅ​នេះ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៧​ ករណី​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​ គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​២០១៦​ ដែល​មាន​ប្រមាណ​ជាង​ ២០០០០​ករណី​។​

​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​នេះ​ ភាគច្រើន​បំផុត​ គឺជា​បុរស​ ដែល​ជា​អ្នក​រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ អ្នក​រស់នៅ​តាម​តំបន់​ព្រំដែន​ និង​អ្នក​ដែល​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស​ដោយ​លួចលាក់​។​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺគ្រុនចាញ់​ បន្ដ​ថា​ មូលហេតុ​ដែល​នាំ​ប្រជាពលរដ្ឋ​ នៅ​តែ​មានការ​កើត​ជំងឺគ្រុនចាញ់​ ពីព្រោះ​តែ​ភាគច្រើន​ ពួក​គេ​នៅ​តែ​មានការ​ធ្វេស​ប្រ​ហេ​ស​ ខណៈ​ចេញដំណើរ​ទៅ​រកស៊ី​ទៅ​ក្នុង​ព្រៃ​ នៅ​តំបន់​ព្រំដែន​ ឬ​ក៏​តំបន់​ដែល​សម្បូរ​ព្រៃ​ក្រាស់​។​

​លោក​វេជ្ជ​ប​ណ្ដិ​ត​ ហ៊ុយ​ រ៉េ​កុ​ល​ ៖«​អ​ញ្ចឹ​ង​ត្រង់​ចំណុច​នេះ​ សំខាន់​គឺ​បុគ្គល​ខ្លួនឯង​ គឺ​គាត់​ត្រូវ​តែ​ស្វែង​យល់​ថា​ គាត់​ប្រកប​រប​រកស៊ី​រក​ចុះ​ ប៉ុន្ដែ​ប្រកប​ រប​រកស៊ី​នៅ​តំបន់​ណា​គ្រុនចាញ់​នោះ​ យើង​ត្រូវ​ចេះ​ដឹង​វិធី​ការពារ​ ហើយ​មិនមែន​ថា​ គ្រាន់តែ​ដឹង​ទេ​ គឺ​ត្រូវ​តែ​អនុវត្ដ​ផង​ បើ​ដឹង​ហើយ​អត់​អនុវត្ដ​ក៏​អត់​កើត​ដែរ​»​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ បន្ថែម​ថា​ បើ​ទោះជា​ករណី​ប្រជាពលរដ្ឋ​កើត​ជំងឺគ្រុនចាញ់​មិន​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ក្ដី​ ក៏​ប៉ុន្ដែ​ក្រសួងសុខាភិបាល​នៅ​តែ​មាន​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​តំបន់​ភ្នំ​ តាម​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ដែល​ប្រកបរ​ ចេញចូល​ក្នុង​ព្រៃ​ញឹកញាប់​។​ ជា​វិធានការ​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺគ្រុនចាញ់​ បញ្ជាក់​ថា​ ក្រសួងសុខាភិបាល​ នឹង​នៅ​តែ​បន្ដ​ផ្សព្វផ្សាយ​ពី​ការ​បង្ការ​ ការ​ឆ្លង​ជំងឺ​នេះ​ រហូត​ដល់​អាច​លុប​បំបាត់​ការ​ឆ្លង​ជំងឺគ្រុនចាញ់​បាន​ទាំងស្រុង​។​ តែ​យ៉ាងណា​លោក​ក៏​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ផ្សព្វផ្សាយ​ពី​បណ្ដា​សារព័ត៌មាន​ ទូរទស្សន៍​ វិទ្យុ​ នានា​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ខណៈ​ចេញ​ដើរ​ក្នុង​ព្រៃ​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​៖«​វិធីសាស្ដ្រ​ គឺ​យើង​នៅ​តែ​ជំរុញ​ផ្សព្វផ្សាយ​ការងារ​ បង្ការ​ជំងឺ​ហ្នឹង​ ជូន​ទៅ​គាត់​ម្ដង​ហើយ​ម្ដងទៀត​ ម្ដង​ហើយ​ម្ដងទៀត​ ជា​បន្ដបន្ទាប់​អ​ញ្ចឹ​ង​ ហើយ​ជា​ពិសេស​គឺ​មាន​ប្រយោជន៍​ណាស់​ ហើយ​សំខាន់​ណាស់​តាម​រយៈ​សារព័ត៌មាន​ សិល្បៈករ​ ដែល​គាត់​ជួយ​ជ្រោមជ្រែង​ទាំងអស់​គ្នា​ហ្នឹង​ គឺ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ជំងឺគ្រុនចាញ់​ហ្នឹង​គ្រប់ពេល​»​។​

​ជំងឺគ្រុនចាញ់​ នឹង​បង្ក​ឲ្យ​មនុស្ស​មាន​អាការ​ក្ដៅខ្លួន​ ហើយ​ញាក់​ មាន​បែកញើស​ និង​អស់កម្លាំង​ល្ហិតល្ហៃ​។​ មនុស្ស​ដែល​កើត​ជំងឺគ្រុនចាញ់​ នឹង​បង្ហាញ​អាការ​បែប​នេះ​ នៅ​ថ្ងៃ​បន្ទាប់​ តាម​ម៉ោង​ដដែល​ នឹង​ពេល​ដដែល​។​ លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​គួរ​កុំ​បណ្ដោយ​ឲ្យ​អ្នកជំងឺ​បង្ហាញ​រោគ​សញ្ញា​បែប​នេះ​ ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ លោក​ថា​ យក​ល្អ​ ត្រឹមតែ​មាន​អាការ​ក្ដៅខ្លួន​ ហើយ​ធ្លាប់​មាន​ប្រវត្ដិ​បាន​ចេញចូល​ក្នុង​ព្រៃ​ តំបន់​ដែល​ធ្លាប់​មាន​ជំងឺគ្រុនចាញ់​ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​រូតរះ​នាំ​អ្នកជំងឺ​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រួ​ពេទ្យ​ ឬ​អ្នក​ស្ម័គ្រចិត្ដ​ភូមិ​ ឲ្យ​បាន​លឿន​បំផុត​។​ ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺគ្រុនចាញ់​មាននៅ​គ្រប់​មណ្ឌល​សុខភាព​រដ្ឋ​ទាំងអស់​ គឺ​មិន​ត្រូវ​បាន​គិតថ្លៃ​សេវា​នោះ​ទេ​។​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ សង្កត់ធ្ងន់​ថា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ទៅ​ផ្សាំ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺគ្រុនចាញ់​តាម​កន្លែង​លក់​ថ្នាំពេទ្យ​ឯកជន​នានា​នោះ​ទេ​ ព្រោះថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​នេះ​ មាន​តែ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ ឬ​ក៏​ឯក​តែ​ប៉ុណ្ណោះ​ ដែល​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​។​

​លោក​ វេជ្ជ​ប​ណ្ដិ​ត​ ហ៊ុយ​ រ៉េ​កុ​ល​៖«​ក្នុង​ករណី​ដែល​គិត​ថា​ មាន​ក្ដៅខ្លួន​អី​ហើយ​ សូមកុំ​ព្យាយាម​ដើរ​រក​ទិញ​ថ្នាំ​ ឲ្យ​គេ​ផ្សំ​ថ្នាំ​ឲ្យ​លេប​ផ្ដេសផ្ដាស់​គឺ​គ្រោះថ្នាក់​ណាស់​ ថ្នាំ​គ្រុនចាញ់​មិន​មាន​លក់​លើ​ទីផ្សារ​ទេ​ គឺ​យើង​មាននៅ​តាម​ប៉ុស្ដិ៍​យើង​ផ្ដល់​សេវា​ថែទាំ​សុខភាព​ឯកជន​ យើង​មាន​ដាក់​នៅ​គ្រប់កន្លែង​ទាំង​អស់ហើយ​ Free​ មិន​មាន​លក់ដូរ​ទេ​»​។​

​អ្នក​កើត​ជំងឺគ្រុនចាញ់​ ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​ បាន​ថយ​ចុះ​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ កាលពី​ឆ្នាំ​២០០៦​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើត​ជំងឺគ្រុនចាញ់​ប្រមាណ​ ១០​ម៉ឺន​ករណី​ នៅ​ក្នុង​ឆ្នាំ​០០៧​ មាន​ប្រមាណ​ជិត​ ៦​ម៉ឺន​ករណី​ និង​នៅ​ក្នុង​ឆ្នាំ​២០០៨​ មាន​មនុស្ស​កើត​ជំងឺគ្រុនចាញ់​ជាង​ ៥​ម៉ឺន​ ៤​ពាន់​ករណី​។​ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ចំនួន​អ្នក​កើត​ជំងឺគ្រុនចាញ់​មាន​ចំនួន​ ៥១២៦២​ករណី​ ខណៈ​ឆ្នាំ​២០១៦​ និង​ឆ្នាំ​២០១៧​ មាន​ចំនួន​អ្ន​កើត​ជំងឺគ្រុនចាញ់​ប្រមាណ​ ២​ ៣៦២៧​ករណី​ និង​មាន​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​៕

ព័ត៌មានទាក់ទង

សមាគមកម្ពុជាការពារអ្នកកាសែត៖ សេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរ

សមាគមកម្ពុជាការពារអ្នកកាសែត អះអាងថា សេរីភាពសា[...]

លោក ជា សុផារ៉ា ប្តេជ្ញាចិត្តដោះស្រាយវិវាទដីធ្លីលើដំណាំអំពៅឱ្យបានចប់ជាស្ថាពរ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង[...]

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការនៅឆ្នំា២០១៩

សភាជាតិនៃប្រទេសកម្ពុជា បានទទួលធ្វើជាប្រធានវេទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត