loader

កម្មករ​រោងចក្រ​ កែ​វី​ ខេត្ដកំពង់ស្ពឺ​ នឹង​អាច​បើកប្រាក់​ឈ្នួល​បាន​ចាប់ពី​ថ្ងៃ​ទី​០៧-១៥​ មិថុនា​ នៅ​មន្ទីរ​ការងារ​ខេត្ដ​

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តាម​រយៈ​សេចក្ដីជូនដំណឹង​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អតីត​កម្មករ​ កម្មការិនី​ ធ្វើការ​នៅ​រោងចក្រ​ កែ​វី​ ស្ថិត​ក្នុងភូមិ​បុស​តា​នៃ​ ឃុំ​កាហែរ​ ស្រុក​សំរោង​ទង​ ខេត្ដ​កំ​ពង​ស្ពឺ​ ដែល​ត្រូវ​ថៅកែ​រត់​ចោល​ គឺ​អាច​មក​បើកប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ បាន​ហើយ​ ចាប់ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​មន្ទីរ​ការងារ​ខេត្ដកំពង់ស្ពឺ​ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។​

​អតីត​កម្មករ​ កម្មការិនី​ ទាំងអស់​ត្រូវ​មក​បើកប្រាក់​ឈ្នួល​ និង​ប្រាក់​អតីតភាព​ការងារ​ដោយ​ខ្លួនឯង​ និង​ភ្ជាប់​មក​ជាមួយ​នូវ​កាត​សម្គាល់​ខ្លួន​កម្មករ​ និយោជិត​ ក្នុង​រោងចក្រ​ ជា​ច្បាប់​ដើម​ ឬ​សៀវភៅ​ការងារ​ ឬ​បណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ រួម​ជាមួយ​អត្ដ​ស​ញ្ណា​ណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​ ឬ​កិច្ចសន្យាការងារ​។​ បន្ថែម​ពី​នេះ​ ក្រសួង​ការងារ​បញ្ជាក់​ថា​ កម្មករ​ កម្មការិនី​ ទាំងអស់​ ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ បណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​ខ្លួន​ផង​ដែរ​ ក្នុង​ករណី​ដែល​មាន​។​

​កាលពី​ចុងខែ​កុម្ភៈ​ កន្លង​ទៅ​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ បាន​បញ្ចេញ​ប្រាក់​បុរេប្រទាន​ប្រមាណ​ជាង​ ៤​លាន​ដុល្លារ​ សម្រាប់​ទូទាត់​ ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ ជូន​កម្មករ​ និយោជិត​ ប្រមាណ​ជាង​ ៤​ពាន់​ ១៤៧​នាក់​ នៅ​រោងចក្រ​ចំនួន​ ០៩​ ដែល​មាននៅ​រាជា​ធានី​ភ្នំពេញ​ចំនួន​ ៥​ ខេត្ដកណ្ដាល​ចំនួន​ ០១​ និង​ខេត្ដកំពង់ស្ពឺ​ចំនួន​ ០៣​។​ កាលពីមុន​ចូល​ឆ្នាំ​ខ្មែរ​ ក្រសួង​ការងារ​ បាន​ទូទាត់​ប្រាក់​សំណង​ជូន​ កម្មករ​ កម្មការិនី​ បាន​ចំនួន​ ២៥៤២​នាក់​ មក​ពី​ ០៤​ រោងចក្រ​ហើយ​។​ ចំណែក​រោងចក្រ​ កែ​វី​ ស្ថិត​នៅ​ក្នុង​ខេត្ដកំពង់ស្ពឺ​នេះ​ គឺជា​រោងចក្រ​ ទី​០៥​ ដែល​រាជរដ្ឋាភិបាល​បន្ដ​បើកប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ក្រោយ​ពី​ថៅកែ​បាន​រត់​ចោល​។​

​ទាក់ទិន​រឿង​នេះ​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ នេះ​ជា​ទ​ង្វើ​ល្អ​ ដែល​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ និង​គិតគូរ​ ពី​ផល​លំបាក​របស់​កម្មករ​ កម្មការិនី​ ដែល​ត្រូវ​ក្រុម​ថៅកែ​រត់​ចោល​។​ ដើម្បី​បង្ការ​បញ្ហា​នេះ​ កើត​មាន​ជា​ថ្មី​ លោក​ ប៉ាវ​ ស៊ី​ណា​ ទទូច​ថា​ រាជរដ្ឋាភិបាល​គួរតែ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​ថៅកែ​ និយោជក​ ដែល​មក​រកស៊ី​នៅ​កម្ពុជា​ មាន​កញ្ចប់​ថវិកា​តម្កល់​ឲ្យ​បាន​ជាក់លាក់​ ។​

​យ៉ាងណា​ក្រសួង​ការងារ​ បាន​អះអាង​ថា​ ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ ឬ​តំណាង​ក្រុមហ៊ុន​ ដែល​បាន​រត់​ចោល​កម្មករ​ ក៏​ដូច​ជា​បុគ្គល​ ដែល​ជា​អ្នក​ផ្តល់​ការ​ណែនាំ​ បែប​ទុច្ចរិត​ដូច្នេះ​ ដល់​ថៅកែ​រោងចក្រ​ ឲ្យ​ប្រើ​វិធីសាស្ត្រ​បិទទ្វារ​ រត់​ចោល​កម្មករ​ ពួក​គេ​ នឹង​ត្រូវ​ប្រ​ឈ​មុខ​ចំពោះ​ផ្លូវច្បាប់​៕

ព័ត៌មានទាក់ទង

UNHRC​ បន្ត​ទាមទារ​ឱ្យ​ស្ដារ​បក្ស​ CNRP​ឡើង​វិញ ​តែ​តំណាង​កម្ពុជា​ថា​ជ្រៀតជ្រែក​រឿង​កម្ពុជា​

សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិ​ម[...]

សម្តេច ហ៊ុន សែន ថាបក្សសង្គ្រោះជាតិជាបក្សខ្មោច ដោយអំពាវនាវឲ្យពលរដ្ឋរកបក្សថ្មីជំនួស

ក្រុងភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន[...]

ទូតអាមេរិកសម្ដែងការរំលែកទុក្ខដល់គ្រួសារសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ស្ថានទូតអាមេរិកបានសម្ដែងនូវការសោកស្ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត